ចៅ​ក្រម​ប្រកាស​ ផ្តន្ទា​ទោស ​យុវតី​និស្សិត​ពេទ្យ ​ជាប់​គុក ​៣​ឆ្នាំ​ តែ​អនុវត្តន៍​ ៣ខែ ១៥​ថ្ងៃ

Cambodia News

យុវតីនិស្សិតពេទ្យ ដែលបើកឡានបុកក្មេង ៣ នាក់ ស្លាប់ និងរបួស ៦ នាក់ផ្សេងទៀត នៅមុខក្រសួងមហាផ្ទៃ ។
យុវតីនិស្សិតពេទ្យ ដែលបើកឡានបុកក្មេង ៣ នាក់ ស្លាប់ និងរបួស ៦ នាក់ផ្សេងទៀត នៅមុខក្រសួងមហាផ្ទៃ ។

ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃទី​១២ ខែមិថុនា យុវតីនិស្សិត​ពេទ្យ ដែល​បើក​ឡានបុកក្មេង ៣ នាក់ ស្លាប់ និងរបួស ៦ នាក់​ផ្សេង​ទៀត នៅ​មុខ​ក្រសួង​មហាផ្ទៃ ត្រូវបាន​​ចៅក្រម​ប្រកាស ផ្តន្ទាទោស ដាក់​ពន្ធ​នា​គា​រ ៣​ឆ្នាំ ប៉ុន្តែ​ត្រូវ​អនុវត្តន៍​ក្នុង​ពន្ធនាគារ​តែ ៣ ខែ និង ១៥ ថ្ងៃ ហើយ​ពិន័យ​ជា​ប្រាក់​ចំនួន ៦ លាន​រៀល និង​មិន​ឲ្យ​បើកបរ​យាន្ត​ជំនិះ​​គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃទី​ប្រកាស​សាលក្រម​នេះតទៅ​។​

សូមបញ្ជាក់ថា និស្សិត​ពេទ្យ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ ឈ្មោះ គា​ម​ពិសិដ្ឋ ណា​រីតា អាយុ ២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៦ នៃ​សាកល​វិទ្យា​ល័យ​វេជ្ជសាស្ត្រ និង​សុខាភិបាល នាង ត្រូវបាន​តំណាង​អយ្យការ សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​បើកបរ​បង្កឱ្យមាន​គ្រោះ​ថ្នាក់​ស្លាប់ កុមារ​ប្រុស​-​ស្រី ៣​នាក់ និង​របួស ៦​នាក់​ផ្សេងទៀត និង​បទ​ចោទ​របួស​ដល់​អ្នកដទៃ ដោយ​អ​ចេតនា ​នៅលើ​ដង​មហាវិថី​ព្រះ​នរោត្តម​ មុខក្រសួង​មហាផ្ទៃ ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ល្ងាច​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៣​៕

Related Articles

Back to top button
Close
Close