លោក ​កឹម​ សុខា ​បដិសេធ​ទាំង​ស្រុង​រឿង​លោក​មាន​ប្រពន្ធ​ចុង​

Cambodia News

ភ្នំពេញ៖ នៅក្នុង​ស​ន្និសីទ​​សារ​ព័ត៌​មាន ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​មានប្រសាសន៍ថា លោក​មិន​ស្គាល់​ស្ត្រី​​ដែល​ចេញមក​អះអាងថា ជា​ភរិយាចុង​របស់​លោក​នោះ​ទេ និង​ថា​វា​ជា​​ឆាក​នយោបាយ ​ដែល​រៀបចំ​ដោយ​គណបក្សកាន់អំណាច​តែ​ប៉ុណ្ណោះ។

អ្នកស្រី កែវ សុផាន់ណារី(អាវខ្មៅ) ដែលអះអាងជាភរិយាចុងរបស់ លោក កឹម សុខា។
អ្នកស្រី កែវ សុផាន់ណារី(អាវខ្មៅ) ដែលអះអាងជាភរិយាចុងរបស់ លោក កឹម សុខា។

លោក កឹម សុខា បន្តថា « ខ្ញុំ​សុំ​បដិសេធ​ទាំងស្រុង ខ្ញុំ​គ្មាន​ប្រព្រឹត្ត​អំពើ​ថោកទាប ដូច​អ្វី​​​ដែល​គេ​រៀបចំ​ឆាក ហើយ​យើង​ដឹង​ហើយ​ថា អ្នកណា​អ្នក​រៀប​នោះ យើង​​ដឹង​គ្រប់​គ្នា​ហើយ ទូរទស្សន៍​អ្នកណា វិទ្យុ​អ្នកណា នរណា​អ្នក​នាំ​ធ្វើ​? ប្រសិន​ជា​យើងទាំងអស់គ្នា​ដឹង​ហើយ នេះ​ហើយ​ជា​រឿង​នយោបាយ​»។​

ចំ​ណែក​អ្នកស្រី​ កែវ សុផាន់​ណា​រី ដែល​អះអាង​ថា ជា​ប្រពន្ធចុង​របស់​លោក កឹម សុខា បាន​តវ៉ា​នៅ មុខ​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ស្រែក​ទាមទារ​ឲ្យ​លោក កឹម សុខា ចេញ​ជួយ​ចិញ្ចឹម​គាត់​ និង​កូន​២​នាក់។

គួរ​រំលឹក​ដែរ​ថា អ្នកស្រី កែវ សុផាន់​ណា​រី​ និង​ម្តាយ បាន​ចេញមុខ​អះអាង​ជា​ភរិយា​ចុង​របស់​លោក កឹម សុខា តាំងពី​ថ្ងៃ​ទី​០៩ ខែ​មិថុនា ខណៈពេល​អ្នកស្រី​​ចូលរួម​​បាតុកម្ម ​ជាមួយ​​លោក ​ជុំ ម៉ី ប្រឆាំងនឹង​​លោក កឹម សុខា។

ប៉ុន្តែចំពោះ​បញ្ហានេះ​ ត្រូវ​បាន​​អ្នកវិភាគ​ចាត់ទុកថា ​វា​ជា​រឿង​របស់បុគ្គល មិនគួរ​អ្នកនយោ​បាយ​លើក​មកវាយប្រហារ​គ្នា ដើម្បី​ទាក់ទាញ​សន្លឹក​ឆ្នោត​ពី​ពលរដ្ឋ​នោះទេ​៕

Related Articles

Back to top button
Close
Close