​បញ្ជី​​​​​​ឈ្មោះ​​​​​​បេក្ខ​​​​ជន​​​​​​តំណាង​​​​​រាស្ត្រ​​​​​​បក្ស​​​​​​សង្រ្គោះ​​​ជាតិ​​​មាន​​​បញ្ហា​​​

Cambodia News

ភ្នំ​ពេញ​៖ ​មន្ត្រី​គ​.​ជ​.​ប បាន​បញ្ជាក់ថា នៅក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​កំហុស​ថ្ងៃខែ​ឆ្នាំ​កំណើត និង​ឈ្មោះ​របស់​បេក្ខជន​ខ្លះ ដែល​នៅ​មិនទាន់​អាច​ទទួលស្គាល់​ជា​ផ្លូវការ​បាន ។​

Cam​អគ្គលេខាធិការ នៃ​គណកម្មាធិការ គ​.​ជ​.​ប លោក​ទេព នីថា ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​ថា បញ្ជី​ឈ្មោះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានដាក់​ជូ​នគ​.​ជ​.​ប កាលពី​ថ្ងៃ​ពី​រសៀល​ថ្ងៃ​សុក្រ​កន្លងទៅ នៅមាន​ការ​សរ​សេរ​​​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​បេក្ខជន​ខុស ពោលគឺ​បេក្ខជន​តែ​ម្នាក់ មាន​លិខិតស្នាម​ផ្នែក​រដ្ឋបាល ដែលមាន​សរសេរ​ថ្ងៃខែ​ឆ្នាំ​កំណើត​ខុសគ្នា ហើយ​ក៏មាន​កំហុស​អក្ខរាវិរុទ្ធ នៃ​ការសរសេរ​ឈ្មោះ​បេក្ខជន ដែរ ។​

​លោក​ថា ករណីបែបនេះ បានកើត​ឡើង​ទៅលើ​ឈ្មោះ​បេក្ខជន​មួយចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដែល គ.ជ. ប នឹង​បញ្ជូន​ត្រឡប់​ទៅ​គណបក្ស​នេះ​វិញ ដើម្បី​ធ្វើការ​កែតម្រូវ​អោយបាន​ទាន់​ពេល ។

​ទាក់ទង​នឹង​កំហុស​ថ្ងៃខែ​ឆ្នាំ​កំនើត​របស់​បេក្ខជន​នេះ លោក ញ៉ែម ប៉ុ​ញ្ញ​រិ​ទ្ធ បាន​ទទូច​អោយ គជប ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ផ្ញើ​ឈ្មោះ​បេក្ខជន​ដែល គជប បាន​រក ឃើញថា​មាន​កំហុស​ថ្ងៃខែ​ឆ្នាំ​កំណើត​នោះ ដោយសារ​ពួកគេ​នៅសល់​ពេលវេលា​តិច សំរាប់​ការដាក់​បញ្ជី​នេះ​ជូន​គជប ជាថ្មី ។ ​

​យោងតាម​ប្រតិទិន​របស់ គជប កាលបរិច្ឆេទ​បិទ​ឈប់​ទទួល ការដាក់​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​នៃ​ការបោះឆ្នោត​អាណត្តិ​ទី​៥ ជូន គជប គឺ​នៅវេលា ម៉ោង ៥.០០ ល្ងាច នៃ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៣ ៕

Related Articles

Back to top button
Close
Close