ពិធីប្រកាសតែងតាំងអភិបាល និងអភិបាលរងរាជធានីភ្នំពេញ
Cambodia News

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៣ លោក ប៉ា សុជាតិវង្ស ត្រូវបានតែងតាំង ជាអភិបាលរាជ ធានី ភ្នំពេញ ជំនួយលោក កែប ជុតិមា ក្រោមអធិបតីភាព របស់ ឧប នាយក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលបានធ្វើពិធីប្រកាសនូវព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល តែងតាំង លោក ប៉ា សុជាតិវង្ស ជាអភិបាលនៃគណអភិបាលរាជធានីភ្នំពេញ។
បន្ទាប់ពីលោក កែប ជុតិមា បានគ្រប់គ្រងតំណែងជាអភិបាលរាជធានីភ្នំពេញ អស់រយៈពេល១០ឆ្នាំកន្លងមក សូមបញ្ជាក់ថា លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និង លោកស្រី ទុច សារ៉ុម អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានចូលនិវត្តហើយ។
ចំណែក លោក សេង រតនៈ អភិបាលខណ្ឌទួលគោគ ត្រូវតែងតាំងជាអភិបាលរងរាជធានីភ្នំពេញជំនួសតំណែងលោក ប៉ា សុជាតិវង្ស និង លោក ស្រីម៉ក់ វណ្ណស៊ីថា ប្រធានមន្ទីរ វប្បធម៌រាជធានីភ្នំពេញ ត្រូវតែងតាំងជាអភិបាលរង ជំនួសតំណែងលោកស្រី ទូច សារ៉ុម៕