ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់​ដោយ​រថ​យន្ដ​ថយ​បុក​

Cambodia News

ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​សូន្យ​រំលង​ អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១​ ខែឧសភា​ ​នារី​២​នាក់​ក្នុង​នោះ​ម្នាក់​បាន​ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ខណៈ​ជន​ រង​គ្រោះ​ ទាំង​២​នាក់​នេះ​បាន​ជិះ​ម៉ូតូ​ ត្រូវ​រថយន្ដ​ធុន​ធំ​​ថយ​មិន​ប្រយ័ត្ន​បណ្ដាល​ឱ្យ​បុក​ស្ថិត​នៅ​ចំណុច​មណ្ឌល​បែងចែក​ ផល​នេសាទ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​១​ ខណ្ឌឫស្សីកែវ​ ។

​រថយន្ដ​បង្កហេតុ​មិន​ត្រូវ​បាន​ឃាត់​ នោះ​ទេ​ ដោយសារ​តែ​ភ្លាមៗ​នោះ​អ្នក​ បើកបរ​បាន​បន្ថែម​ល្បឿន​បើក​គេច​បាត់​ តែ​គេ​ដឹង​ថា​ ជា​រថយន្ដ​ធុន​ធំ​ដែល​មាន​ ស្លាក​លេខ​ព្រះ​សីហ​នុ​3A-0165​ ។​ ចំណែក​ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឃ្លោក​ កញ្ញា​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ និង​អ្នក​រួម​ ដំណើរ​របួសធ្ងន់​ឈ្មោះ​ចេ​ង​ បុ​បា្ព​ អាយុ​ ១៦​ឆ្នាំ​ អ្នក​ទាំង​២​ស្នាក់​នៅផ្ទះ​ជួល​ ក្នុងភូមិ​២​ សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ឫស្សី​ កែវ​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហ្វី​ណូ​ ពណ៌​ ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AC-4217​ ។​

​​​មុន​ពេល​គ្រោះថ្នាក់​គេ​បាន​ ឃើញ​រថយន្ដ​បង្កហេតុ​បាន​បើក​ថយ​ ក្រោយ​ចេញពី​មណ្ឌល​បែងចែក​ផល​ នេសាទ​ឡើង​មក​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ ដៅ​ពី​កើត​ឆ្ពោះទៅ​លិច​ ។​ លុះ​មក​ដល់​ ចំណុច​ខាងលើ​ក៏​បុក​ទៅ​ម៉ូតូ​ជន​រង​គ្រោះ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ ផ្លូវ​ ជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​ជើង​ឆ្ពោះទៅ​ ត្បូង​បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ ហើយ​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់​៕ ហេង នាង

photo(18)

 

Related Articles

Back to top button
Close
Close