លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះការបើកពិព័រណ៍ភាគខាងលិចចិនអន្តរជាតិលើកទី ២០

Cambodia News/

   នៅថ្ងៃទី ២៥ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកពិព័រណ៍ភាគខាងលិចចិនអន្តរជាតិលើកទី ២០ ។

    ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ពិព័រណ៍ភាគខាងលិចចិនអន្តរជាតិលើកនេះបានផ្តោតលើការពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ចំពោះបរទេស ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីជួយជំរុញការកសាងប្រព័ន្ធឧស្សាហកម្មទំនើប ដែលបានដើរតួនាទីជំរុញយ៉ាងសំខាន់ចំពោះការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីនិងរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ហើយក៏បានផ្តល់នូវវេទិកាដ៏មានប្រសិទ្ធភាពសម្រាប់បណ្តាប្រទេសនានាជុំវិញពិភពលោកចែករំលែកឱកាសអភិវឌ្ឍន៍របស់ភាគខាងលិចនៃប្រទេសចិនផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close