ក្រសួងមហាផ្ទៃ នឹងបន្ថែមប៉ុស្តិ៏លិខិតឆ្លងដែន តាមច្រកព្រំដែនថៃ
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៣ ក្រសួងមហាផ្ទៃ នឹងគ្រោងបន្ថែមប៉ុស្ដិ៏លិខិតឆ្លងដែន នៅតាមច្រកនានានៃខេត្ត ជាប់ព្រំដែនថៃ ដើម្បីគាំពារផ្នែកច្បាប់ ដល់ពលរដ្ឋខ្មែរ ដែលឆ្លងដែនចូលទៅក្នុងប្រទេសថៃ ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងក្នុងពិធីបិទបញ្ចប់សិក្ខាសាលាថ្នាក់ជាតិ ស្ដីពីទេសន្តប្រវេសន៏កាលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៣ នាក្រសួងមហាផ្ទៃថា «ខ្ញុំបានយល់ព្រមបង្កើតប៉ុស្ដិ៏ឆ្លងដែន តាមព្រំដែនដើម្បីផ្ដល់សេវា លិខិតឆ្លងដែនដល់ពលករកម្ពុជា នៅ ថៃ។
លោក បានបន្តថា ឥឡូវនេះប៉ុស្តិ៏លិខិតឆ្លងដែនកំពុងត្រូវបានរៀបចំនៅខេត្តបាត់ដំបង បន្ទាប់នៅខេត្ត បន្ទាយមានជ័យ និង ឧត្តរមានជ័យ ។
យោងតាមរបាយការណ៏នានា បានបង្ហាញថា មានពលករខ្មែររាប់រយនាក់ក្នុងមួយឆ្នាំៗ ត្រូវបានអាជ្ញាធរថៃ ចាប់ដាក់ពន្ធនាគារនិង ចាប់បញ្ជូនមកប្រទេសកំណើតវិញ ដោយសារការឆ្លងដែនខុសច្បាប់ ៕