តុលាការមិនឃាត់ខ្លួន​​​​ឈូកបណ្ឌិតទេបើ​​​​ទោះបីសារភាព​​​​បាញ់កម្មករក្តី

តុលា​ការ​ខេត្ត​ស្វាយ​រៀង​ មិន​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ ដែល​ជា​អតី​តអភិបាល​ក្រុង​បាវិត​ទៅ​តាម​ការ​ទទួច​របស់​ជន​រង​គ្រោះ​ ​​​អង្គការ​សង្គម​ស៊ី​វិល​ចំន​នួន​ ៣២​ និង​មជ្ឈដ្ខាន​ជា​ច្រើន​ទៀត​នោះ​ទេ​ បើ​ទោះ​បី​ជាជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​ក្តី​។

កាល​ពី​ម្សិល​មិញ លោក​ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ​ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់ ក្នុង​ការ​បាញ់​ប្រហារ​ ទៅ​លើ​កម្មករ ៣ នាក់ ឲ្យ​រង​របួស​ធ្ងន់ នៅ​ក្នុង​ការ​តវ៉ា​មួយ កាល​ពី​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ បាន​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​​ស្ងាត់​ៗ មុន​ពេល​កំណត់ ​នៅ​តុលាការ​ខេត្ត​ស្វាយ​រៀង បន្ទាប់​ពី​បាន​បាត់​ខ្លួន ចាប់​តាំង​ពី​ថ្ងៃ​បាញ់​ប្រហារ​នោះ​មក​។ ​

លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀងបាន​និយាយ​​ថា ជនសង្ស័យ​ ឈូក បណ្ឌិត​ បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​រួច​ហើយ ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ គឺ​មួយ​ថ្ងៃ​មុន​ដីកា​កោះ​​។​ ដោយ​ជន​សង្ស័យ​​បាន​ទទួល​ស្គាល់​នូវ​ការ​បាញ់​នោះ តែ​ជន​សង្ស័យ​​​ឆ្លើយ​ពី​មូលហេតុ​ច្រើន​ណាស់ ខ្ញុំ​មិន​អាច​ប្រាប់​បាន​ទេ​។

កម្មការិនី ប៊ុត ចិន្តា ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ទម្លុះ​ដើម​ទ្រូង​ បាន​​បាន​និយាយ​​ថា ​នាង​មាន​អារម្មណ៍​មិន​ល្អ​ទេ ពេល​ឮ​ថា​ ជនសង្ស័យ ​មិន​ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​​ នាង​​​នៅ​តែ​បារម្ភ​ពី​សុវត្ថិភាព​​ ព្រោះ​​ជង​សង្ស័យ​​នៅ​មាន​សេរីភាព​នៅ​ឡើយ​។

លោក អំ សំអាត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ អង្គការ​លីកាដូបាន​និយាយ​​ថា លោក ចង់​ឲ្យ​តុលាការ​ចាត់​វិធានការ ទៅ​តាម​ច្បាប់​លើ​ករណី​នេះ បើ​ទោះ​បី​ជា​មាន​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​នៅ​ពី​ក្រោយ​ខ្នង​ក៏​ ដោយ​។ ​តុលាការ​ត្រូវ​តែ​ឯករាជ្យ​ មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​ទេ​៕

Related Articles

Back to top button
Close
Close