​ក្មេង​ស្ទាវ​មួយក្រុម​ជិះម៉ូ​តូ​ប្រ​ដេញគ្នា ទៅ​បុក​គូទ​រថ​យន្ដ​រង​របួស​ធ្ងន់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង៤០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ ខែមីនា ក្មេង​ស្ទាវ​មួយ​ក្រុម​ជិះម៉ូតូ ប្រដេញ​គ្នា​ទៅ​បុក​គូទ​រថ​យន្ដមួយគ្រឿង បណ្ដាលឱ្យរងរបួស ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ កាន់មន្ទីរពេទ្យភ្លាមៗ​។

មុនពេលកើតហេតុ គេបានឃើញ​ក្រុមក្មេងស្ទាវចំនួន២ ម៉ូតូ មួយគ្រឿងម៉ាក ហ្វីណូ ជិះគ្នា៣នាក់ ពាក់ស្លាកលេខភ្នំពេញ 1T-5945 និងមួយ គ្រឿងទៀត ម៉ាកស្កុបពី បានជិះប្រដេញគ្នា យ៉ាងលឿន នៅលើកំណាត់ផ្លូវព្រះស៊ីសុវត្ថិ លុះដល់ចំណុចកើតហេតុ កែងផ្លូវលេខ១១៨ ពួក​គេ​បាន​បុក​រថ​យន្ដម៉ាកអាតូសមួយគ្រឿង បណ្ដាលឱ្យដួល ក្រងាប់ច្រងិល រងរបួសធ្ងន់តែ​ម្តង​។

យ៉ាងណាក៏ដោយ អត្ដសញ្ញាណក្រុម ក្មេងស្ទាវទាំងនេះ មិនទាន់មានការបញ្ជាក់ នៅឡើយទេ ហើយអ្នកបើករថយន្ដមិនទាន់ ស្គាល់​ឈ្មោះ​ផង​ដែរ ។ ក្រោយ​​​កើតហេតុ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បី ចាត់ការបន្ដទៀត ៕ ហេង នាង​

T-0091

Related Articles

Back to top button
Close
Close