ជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ត្រី​រង​របួស​បាក់​ភ្លៅ​នារី​ម្នាក់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃទី​១៨ ខែ​មករា ​មនុស្ស​ពីរ​នាក់​រង​របួស​ស្រាល និង​ម្នាក់ទៀត​រង​របួស​បាក់ជើង ក្នុង​ខណៈ​ដែល​ពួកគេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ចេញពី​ក្លឹប​កម្សាន្ត​ឌឺ ​ម៉ូ​ន ហើយ​បុក​ជាមួយ​រ៉ឺម៉ក​ដឹក​ត្រី ពេញទំហឹង​នៅ​ចំណុច​មុខ​ក្លឺប តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​សង្កេតឃើញ យុវជន​ម្នាក់​ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ឌុប​នារី​ម្នាក់​ចេញពី​ក្លឺប​កម្សាន្ត​ឌឺ​ម៉ូ​ន ខណៈ​ជិះ​មកដល់​ចំណុច​ផ្លូវ​ព្រះ​មុនី​រ៉េត ក៏​ត្រូវ​រ៉ឺម៉ក ដឹក​ត្រី​ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​បុក​ម៉ូតូ​ជនរងគ្រោះ​ទាំង​បី​នាក់​ពេញទំហឹង​តែ​ម្តង ដែល​បណ្ដាល​ឲ្យ​នារី​ម្នាក់ ត្រូវ​រង​របួស​បាក់​កជើង​ទាំងសងខាង ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ចំណែក​ឯ​ម៉ូតូ​រួញ​ក្បាល​កៀប​ជាប់​និង​ម៉ូតូ​រ៉ឺម៉ក រង​ការខូចខាត​ទាំងស្រុង​។​

ក្រោយពេល​ហេតុ សមត្ថកិច្ច​នគរបាល​ចរាចរ ខណ្ឌ​មានជ័យ​ចុះ​វាស់វែង​នាំ​យក​រ៉ឺម៉ក​ដឹក​ត្រី​និង​ម៉ូតូ​យក​ទៅ​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ដោះស្រាយ​តាមច្បាប់​៕ ​

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close