ចោរ​ឆក់​២​នាក់ ​ត្រូវ​ជន​រង​គ្រោះ ​ដេញ​បំបុក​ម៉ូតូ​ដួល​ ចាប់​​​ប្រគល់​​ឲ្យ​​សមត្ថ​កិច្ច​

ភ្នំ​ពេញ៖ កាលពីវេលាម៉ោង០៧និង៤០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ​ចោរ ២នាក់ជិះម៉ូតូ ឆក់​យក​កា​បូបដៃពីជនរងគ្រោះ ត្រូវ​ជន​រង​គ្រោះ​បំបុក​ម៉ូតូពីក្រោយ បណ្ដាល​ឲ្យ​ដួល នៅចំណុចមុខ ផ្ទះ​លេខ​២១៤អឺសូន្យ ផ្លូវលេខ១០៧ ក្រុម៤៤ ភូមិ៨ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា​ហើយ​ត្រូវ​ប្រ​ជា​ពល​រដ្ឋ​ព័ទ្ធ ចាប់បាន ប្រគល់ឲ្យសមត្ថកិច្ច។

មុនពេលកើតហេតុជនរងគ្រោះ ឈ្មោះប៉េង សុខចំរើន អាយុ៣០ឆ្នាំ បើកបរម៉ូតូ ម៉ាកអាយខុន ឌុប​ប្រពន្ធមកពី ដើរលេងមាត់ទន្លេ ខណៈ​ដែល​មកដល់កន្លែងកើហេតុ ស្រាប់​តែ​ជន​សង្ស័យ​ទាំង​ពីរ​នាក់ បានឆក់យកកាបូប ដែលដាក់ក្នុងហោប៉ៅក្រោយ រួចបើកម៉ូតូរត់​ ភ្លាមៗ​នោះ​​ជន​រង​គ្រោះ​បាន​ស្រែកថា ចោរ ចោរ ហើយដេញតាមពីក្រោយ រួចបុកម៉ូតូជនសង្ស័យ​​​ បណ្ដាលឲ្យដួលទាំអស់គ្នា ទើប​ប្រជា​ពល​រដ្ឋ​នាំគ្នាព័ទ្ធ ចាប់បានជនសង្ស័យទាំងពីរនាក់ ប្រ​គល់​ឲ្យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​៧​មករា ​ចំណែកជនរងគ្រោះ មានរបួសជាទម្ងន់ ត្រូវ​បាន​គេដឹ​ក​​យកទៅពេទ្យដើម្បីសង្គ្រោះ។

ជនដៃដល់ដែលត្រូវចាប់ខ្លួនបាន មានឈ្មោះ ងួន លាងហាក់ ភេទប្រុស អាយុ១៩ឆ្នាំ មុខ​រប​រ​ជា​សិស្ស មានទីលំនៅផ្ទះលេខ៥៦អឺសូន្យ ផ្លូវលេខ ២៥៧ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក រាជ​ធានីភ្នំពេញ ចំណែកម្នាក់ទៀតឈ្មោះ ពេជ្រ សារិនដេវីឌ ភេទប្រុស អាយុ២១ឆ្នាំ មាន​មុខ​របរ​មិន​ពិត ប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ក្រោយកើតហេតុ សមត្ថកិច្ចដកហូតបានវត្ថុតាងម៉ូតូ ម៉ាកឃ្លីកពណ៌ស គ្មានស្លាកលេខមួយគ្រឿង ប្រាក់រៀលចំនួន ៤០ម៉ឺនរៀល ប្រាក់​ដុល្លារ ចំនួន ៥៥០ដុល្លារ  ចំណែកជនរងគ្រោះបាត់បង់សម្ភារ ប្រាក់ដុល្លារចំនួន ១៩៥០ដុល្លារ កាត អេធីអឹម ចំនួន៣សន្លឹក ។ ​

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង កំពុងត្រូវបាននគរបាលព្រហ្មទណ្ឌ ៧មករា កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ តាមនីតិវិធីច្បាប់៕ ហេង  នាង​

that-0369

Related Articles

Back to top button
Close
Close