ស្ដ្រី​ម្នាក់​ត្រូវ​បុរស​ អនា​គត​ជា​ប្ដី​ ចាក់​ និង​វាយ​ខ្វេះ​ភ្នែ​ក​

ភ្នំពេញ ៖ កាលពីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា ​ស្ដ្រីម្នាក់ត្រូវបាន​បុរស​អនាគតជាប្ដី​ របស់ខ្លួន ចាក់​និង​វាយ ព្រមទាំងយក ដៃខ្វេះភ្នែករង របួសយ៉ាងទំហំ ត្រូវ​បាន​សាច់ញាតិ និងក្រុម គ្រួសារ ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យកាល់ ម៉ែត​ភ្លាមៗ។

ខណៈដែលស្ដ្រីរងគ្រោះ រួមជាមួយ ឪពុកម្ដាយបងប្អូន និងជនបង្ក ជាអនាគត ប្ដី ទី២នោះ កំពុង​ពិភាក្សាគ្នារឿងរៀបចំពិធី សែនព្រេន ស្រាប់​តែមានជម្លោះពាក្យសំដី ជាមួយគ្នាកើតឡើង ។

​អាជ្ញាធរមូលដ្ឋាន បាន​ឲ្យ​ដឹង​ថា កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ នៅផ្ទះកើតហេតុខាង លើ មានពិធីជួប ជុំពិភាក្សា មួយ ចំពោះ​ការ រកថ្ងៃដ៏ល្អ សម្រាប់រៀបចំពិធីសែនព្រេន រវាង​ស្ដ្រី​រង​គ្រោះ​ឈ្មោះ​សៅ ស៊ីណា អាយុ ៣៤ឆ្នាំ ជាស្ដ្រីមេម៉ាយ និងជនបង្ក ឈ្មោះ សឿង សុផាន អាយុ៣៤ឆ្នាំ មាន​មុខ​របរ​ជា​ភ្នាក់​ងារ​សំអាត​ និងថែរក្សាអង្គភាពសាខាអូរបែកក្អម មានទីលំនៅបច្ចុប្បន្ន ផ្ទះ​លេខ​៥៥  ក្រុមទី២ សង្កាត់​​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយមានស្រុកកំណើត ភូមិថ្លុកមាន ឃុំ​ស្នំ​ក្រពើ ស្រុកគងពិសី ខេត្ត​កំពង់ស្ពឺ ប៉ុន្ដែ​ពេល​កំពុង​ពិភាក្សា​គ្នានោះ ក៏មានជម្លោះពាក្យសំដីកើតឡើង ។

អាជ្ញាធរមូលដ្ឋាន បានបន្ដថា នៅពេលដែលជនបង្កបានប្រើពាក្យសំដី គំរោះ​គំ​រើយ​ទៅ​លើ​អនា​គតឪពុកម្ដាយក្មេក ស្រាប់​តែ​ស្ដ្រី​រង​គ្រោះ​ស្ដីឱ្យថា ប្ដីរបស់គេមុន មិន​ដែល​មាន​ពាក្យសំ​ដី​គំរោះ​គំរើយយ៉ាងដូច្នេះឡើយ ។ ដោយសារតែខឹងនិងការស្ដីឱ្យ ពីភាគីស្ដ្រីរងគ្រោះនោះ ជន​បង្ក​បាន​ប្រែគំនិត ដោយប៉ងសម្លាប់ អនាគតប្រពន្ធរបស់ខ្លួន ។

​តាម​ការ​ដកស្រង់សំដីសាច់ញាតិជនរងគ្រោះបានឱ្យដឹងទៀតថា ខណៈដែលស្ដ្រីរងគ្រោះកំពុងធ្វើ សក់តែម្នាក់ឯង នៅក្នុងបន្ទប់ ជនបង្ក​បានចូលទៅដាល់ជាច្រើនដៃ បណ្ដាលឱ្យស្ដ្រីរងគ្រោះសន្លប់ រួចហើយក៏បានអូសយកទៅដាក់លើពូក ហើយ​ទាញ​កាំ​បិត​ចុះ​ស្រួច​ចាក់​ចំ​បំពង់ក ចំនួន៣កាំបិត ដោយជាប់កាំបិតនៅនឹងកទៀតផង ។

ក្រោយពី ប្រព្រឹត្ដសកម្មភាព​ ជនបង្កបានចេញមកក្រៅ ប្រុងរត់គេច ខ្លួន ប៉ុន្ដែភ្លាមៗ ស្ដ្រី​រង​គ្រោះ​បាន​ដឹងខ្លួនទាំងឈាមដាប ក៏លូន​ចេញ​ពី​បន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង​ ហើយ​ក្រុម​គ្រួសារ​ទាំង​មូល​ បាន​ចាប់ខ្លួនជនបង្កប៉ុន្ដែដោយសារតែវីវក់ភ័យ ហើយរវល់ ដឹក​បញ្ជូន​​​​ស្ដ្រី​រង​គ្រោះ​ទៅ​កាន់មន្ទីរពេទ្យ បណ្ដាលឱ្យជនបង្ករូបនេះរត់គេចខ្លួនបាត់ទៅ ។

បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រីឯ​ជន​បង្ក​ស្ថិត​ក្រោម​ការ​ប្រមាញ់​របស់សមត្ថកិច្ច បន្ទាប់​ពី​សាច់​ញាតិ​ជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ៕

1

Related Articles

Back to top button
Close
Close