សមត្ថ​កិច្ច​បង្ក្រាប​បាន​ ក្រុម​ចោរ​ប្លន់​ ២​នាក់​

ភ្នំពេញ៖​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ​ក្រុម​ចោរ​មួយ​ក្រុម​បាន​ចូល​ ធ្វើ​សកម្មភាព​ភ្ជង់​និង​វាយ​​ ប្លន់​សន្តិសុខ​ និង​អ្នកបើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បណ្ដាល​ឲ្យ​រង​របួស ស្ថិត​នៅ​​សាខា​ក្រុមហ៊ុន​មិត​ហ្វូ​ន​ ​​ផ្លូវជាតិ​លេខ​៥​ ​ភូមិ​កណ្ដាល​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​សែន​សុខ​​​​ រួច​បើករថយន្ត​គេចខ្លួន​ប្រមាណ​១គីឡូ​ម៉ែត្រ ​ក៏​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​​ ២​នាក់​។

ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ចោរ​វាយ​ នឹង​ស្នាប់​កាំភ្លើង​បណ្ដាល​ឲ្យ​រង​របួស​មាន​១-​ឈ្មោះ​ភិន​ ភៀ​ប​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជា​សន្តិសុខ​ក្រុម​ហ៊ុន​មិត្ត​ហ្វូ​ន​ មានស្រុក​កំណើត​ភូមិ​ពោធិ៍មង្គល​ ឃុំ​ឈ្វា​ង​ ស្រុក​ពញាឮ​ ខេត្តកណ្ដាល​ រង​របួស​បែកក្បាល​២​កន្លែង​ ដោយសារ​ក្រុម​ចោរ​វាយ​នឹង​ស្នាប់​កាំភ្លើង​ និង​២-​ឈ្មោះ​ខេន​ សុភា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​និង​ស្នាក់​នៅ​ក្នុង​ ក្រុម​ហ៊ុន​ មានស្រុក​កំណើត​នៅ​ភូមិ​ស្ទឹង​ជ្រៅ​ សង្កាត់​ដើម​មៀន​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ រង​របួស​ដោយ​ក្រុម​ចោរ​យក​ដំបង​ឆក់​។​

រថយន្ត​ដែល​ត្រូវ​ក្រុម​ចោរប្លន់​យក​ ហើយ​បើក​គេច​បាន​ប្រមាណ​១០០​ម៉ែត្រ​នោះ​ម៉ាក​ហ្វ​ត​២​បាំង​កន្លះ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2L-0282​ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​បង្ក្រាប​បាន​ទាន់​ពេល​។​

​មុន​ពេល​កើតហេតុ​គាត់​កំពុង​ឈរ​យាម​នៅ​មុខ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ជា​ក្រុម​ចោរប្លន់​បាន​ដើរ​តម្រង់​មក​គាត់​ហើយ ​ចាប់​ក្រៀក​ដោយ​យក​កាំភ្លើង​ភ្ជង់​ រួច​ក៏​វាយ​ នឹង​ស្នាប់​កាំភ្លើង​ឲ្យ​រង​របួស​ហើយ​រុញ​គាត់​ឲ្យ​ចូល​ក្នុង​ស្នាក់​ការ​ ក្រុមហ៊ុន​សួរ​រក​លុយ​។​ ពេល​នោះ​បក្ខពួក​វា​ម្នាក់​ ទៀត​ក៏​រត់​ចុះ​មក​តាម​ក្រោយ​ចូល​ទៅ​វាយ​អ្នកបើកបរ​។​

ជន​រង​គ្រោះ​បន្ត​ថា​ ពេល​នោះ​ខ្លួន​បាន​ឆ្លើយ​ថា​ មិន​មាន​ លុយ​ទេ​ ហើយ​ក្រុម​ចោរ​ក៏​សួរ​រក​កូនសោ​ឡាន​ ជន​រង​គ្រោះ​ក៏​ប្រគល់​កូនសោ​ឡាន​ឲ្យ​ក្រុម​ចោរ​ ហើយ​ពួក​គេ​ក៏​ដើរ​ ចេញ​មក​ខាងក្រៅ​ដោយ​បិទទ្វារ​ពី​ខាងក្រៅ​ រួច​ក៏​បើករថយន្ត​ជិះ​ចេញ​ទៅ​បាន​ប្រមាណ​១០០​ម៉ែត្រ​ក៏​ត្រូវ​សមត្ថកិច្ច​ ស្ទាក់​ចាប់​ តែ​ពួក​ក្រុម​ចោរ​ក៏​ទុក​រថយន្ត​ចោល​ហើយ​រត់ឡើង​ទៅ​ជិះ​ម៉ូតូ​របស់​បក្ខពួក​ គេ​ដែល​មាន​គ្នា​ពី​៥​ទៅ​៧​នាក់​ ជិះ​ម៉ូតូ​តាម​ពីក្រោយ​គេចខ្លួន​បាត់​ ដោយ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​យក​ទៅ​សាកសួរ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការ​តាម​ ផ្លូវច្បាប់​៕​ ហេង នាង​

23

Related Articles

Back to top button
Close
Close