សា​​រាយ​ ព្រះ​កាយ​ច័ន្ទ​ ស្ថិត​ក្នុង​គំ​នាប​អ្នក​ដឹក​នាំ​កម្ម​វិធី​

តារាស​ម្តែ​ង​និងជា​​តារាប​ង្ហា​ញ​ម៉ូត​វ័យក្មេងក្នុ​ងក្រុម​ Cambodia  Super​ Mode​l​ នាង ​សារាយ ព្រះកា​យច័ន្ទ កំ​ពុងតែស្ថិ​តនៅក្នុង​គំនាប​របស់អ្នកដឹក​នាំកម្មវិ​ធីទូរទស្សន៍​ចំនួន​២ ​ដែលតម្រូ​វឲ្យនា​ងធ្វើ​កា​រសម្រេ​ច​ចិ​ត្តយក​មួយក្នុ​ង​នា​មជា​ពិធី​ការិ​នី​ បន្ទា​ប់ពីនា​ង​កំពុង​តែមានកា​រប្រទាញប្រទ​ង់គ្នាសម្រាប់តំ​ណែង​មួយ​នេះ។

​​3ស្ថិតនៅ​​ក្នុងមា​​គ៌ាសិល្បះ​ដ៏​ជោគ​ជ័យ ព្រះ​កាយ​ច័ន្ទ ​ដែលមាន​ឈ្មោះពិត​ថា ​រ៉ា ​សូនី​​​តា​​​​ ​បាន​ក្លាយ​ជាពិ​ធីការិ​នីប្រចាំ​ស្ថា​នីយ​ទូរ​ទ​ស្ស​ន៍អប្ស​​រានៅ​ក្នុងក​ម្ម​វិធី​ ​“ប្រ​ស្នា​​តា​រា”​ ​ដែល​ត្រូវ​បាន​គេ​ដឹក​ថា​ដឹក​​នាំដោ​យ​លោ​ក ​ហ្វៃ​ ​សំអា​ង។​ ​​​តំ​ណែ​​ងដ៏ធំ​និង​លើ​កដំបូ​ងមួ​យ​នេះត្រូ​វបា​នអ្ន​កដឹកនាំ​រឿ​ងដ៏​ល្បី​ល្បាញ​រូ​បនេះផ្ត​ល់ឲ្យ​នាង ​ ​ដើ​ម្បី​ជំនួ​​សតំ​ណែ​ងតា​រា​សម្តែ​ងមេ​ម៉ា​យ​កូន​មួ​យ​នា​ង ​ឌុ​ច​​ សោភា​​ ​ដែល​បាន​ខ្ទាត​ពី​តំណែងនេះ​ប​ន្ទាប់​ពីអ្នកដឹកនាំ​ក​ម្មវិ​​ធីយល់​ថា​ ​នា​ង​ ​ឌុ​ច​ សោ​ភា​ហាក់​មិន​សូ​វ​មា​នទេពកោ​ស​ល្យ​និ​ង​វោហា​ស័​ព្ទ​នៅ​ក្នុ​ង​តំ​ណែង​មួយ​នេះ​ឡើ​យ​។​

​ក៏​ប៉ុន្តែ​អ្វីដែល​គេនឹ​ក​ស្មានមិន​ដល់នោះ ​ស្រា​ប់​​តែតារា​សម្តែ​ង​រូ​បនេះ​កា​ន់តំ​ណែង​​នៅក្នុ​ង​ក​ម្មវិ​ធី​មួ​យនេះ​​មិ​នទា​ន់ទាំងបា​ន​ក្តៅក្បា​ល​មេ​ក្រូផ​ងនោះ ​ក្នុ​ង​រ​យះ​ពេល​ចុ​ងក្រោ​យ​ថ្មី​ៗ​នេះ​ព្រះ​កា​យច័​ន្ទ​ ​បា​ន​អ​វ​ត្ត​មា​ននៅ​ក្នុ​ង​​ក​ម្ម​វិធី​ទូ​រ​ទ​ស្សន៏​អ​ប្ស​រា​ ដោ​យ​ជំ​នួ​ស​ម​កវិ​ញ​ដោ​យអ្ន​កនា​ង​ព្រំ​ ​រ​ដ្ឋា ​វិ​ញ​ធ្វើ​ឲ្យ​គេយ​ល់​ថា ​តា​រា​រូ​បនេះ​ប្រ​ហែ​ល​ជាអា​ចរ​បូ​តតំ​ណែ​ង​មួ​យ​នេះ​ដូច​នា​ង ​ឌុ​ច ​សោ​ភា​ ​ផ​ង​ដែរ​។

​ទោះជា​យ៉ាង​ណា​ក៍​ដោ​យកា​រ​អវ​​ត្តមាន​រប​ស់​ព្រះកា​យច័​ន្ទ​ ​នាពេ​ល​នេះត្រូវ​បានក្រុម​គ្រួសារ​របស់​នា​ងអះអាងថា​ នាងមិ​នបានរបូ​តតំណែ​ងជាពិ​ធីការិនី​នៅទូរ​ទស្សន៍អ​ប្សរាឡើយ​ ពោល​គេ​នាង​សុំ​​ច្បាប់មួ​យ​រយះ​​ដើ​ម្បី​ថ​ត​​កុ​ន។​​ ​ប្រ​ភ​ព​ដ​ដែ​លបាន​ប​ញ្ជា​ក់ថា​​ ប​ន្ទា​ប់​ពីកា​រ​ងា​រ​ថ​ត​នោះ​ច​​ប់នា​ង​និ​ង​វិ​ល​ម​ក​កាន់​​ក​ម្មវិ​ធី​នោះ​ជា​ធ​ម្ម​តា ​ដោ​យ​មិ​ន​មាន​អ្វី​ប្រែ​ប្រួ​ល​ឡើយ​។​

ផ្ទុ​យ​ពី​កា​រ​លើ​កឡើ​ង​នោះ​ប្រ​ភ​ព​ដែល​ស្និ​ត​និ​ងលោ​ក​ ​ហ្វៃ​ ​សំអា​ង​ ​ដែល​ជា​អ្ន​ក​ដឹក​នាំ​ក​ម្មវិ​ធី​ប្រ​ស្នាតា​រា​​​ ​បាន​អះ​អា​ង​ថា​ ​ព្រះកា​យ​ច័ន្ទ​មិ​ន​បា​នជា​​ប់រ​វ​ល់​ថត​ខ្សែ​ភា​ព​យន្ត​​ឡើ​យ​ ពោល​គឺនា​ង​កំ​ពុង​តែកា​ន់​កម្ម​វិ​ធី​ជា​ពិ​ធី​ការិ​នីនៅ​ក្នុង​ក​ម្មវិ​ធី​ធំ​មួ​យនៅ​ក្នុ​ង​ស្ថានី​យ​ទូ​រ​ទ​ស្ស​ន៍ខ្មែ​រ​ប៉ុ​ស្តិ៍​លេ​ខ៩​។ ​ប្រ​ភពខា​​ង​លើ​កក៍​បា​ន​ប​ញ្ជា​ក់ផ​ង​ដែរ​ថា​​ មូ​ល​ហេ​តុមួ​យ​នេះ​បា​ន​ធ្វើឲ្យ​លោ​ក​ ហ្វៃ​ ​សំ​អា​ង ​មា​ន​កា​រខឹ​ង​ស​ម្បា​យ៉ាង​​ខ្លាំ​ង​ ប​ន្ទា​ប់​ពីនា​ង​បា​ន​ស​ន្យា​មុន​ម​ក​ធ្វើ​ជា​ពិ​ធីកា​រិ​នី​នៅ​ក្នុង​កម្ម​វិ​ធី​រប​ស់​លោក​ថា​ ​នឹ​ងមិ​ន​ទៅ​ថ​ត​ឲ្យអ្ន​ក​ណា​ផ្សេ​ងនោះ​ឡើ​យ​។​

​​ប​ញ្ហាមួ​យ​នេះ​បាន​ធ្វើ​ឲ្យអ្ន​ក​រៀ​បចំ​កម្ម​វិ​ធីប្រ​ចាំស្ថានីយ​ទូ​រ​ទស្ស​ន៍​ទាំង​ពី​រ​ខា​ងលើ​បា​ន​ដា​ក់​គំនា​ប​មួ​យ​ដល់​តា​រា​ស​ម្តែ​ង​រូប​នេះ​ ​ដើម្បី​ជ្រើ​ស​រើ​ស ​ដោ​យ​មិ​ន​អ​នុ​ញ្ញាត​ឲ្យ​នាង​ខ្លួ​ន​មួ​យជាន់​ទូ​ក​ពីរ​ឡើ​យ​។​

​គេ​ជឿថា​ ​គំ​នាប​​មួយ​នេះ​អា​​ចជា​កា​រលំ​បា​ក​មួ​យស​​ម្រា​ប់​តា​រា​សម្តែ​ង​ដែល​មា​ន​និស្ស័​យ​សិ​ល្បះ​​តាំ​ង​​ពី​តូច​​រូប​នេះ​ ​ក្រោ​យពេ​​ល​ដែ​លនា​ង​បាន​ប្រឹ​ងប្រែ​ងយ៉ា​ង​ខ្លាំ​ង​នៅ​លើ​វិ​ថី​សិ​ល្បះរ​ហូ​ត​មក​ដ​ល់​ចំ​ណុច​មួ​យ​នេះ​។​ បើ​ទោះ​បី​ជា​នា​ងមិ​ន​មា​ន​បទ​ពិ​សោ​​ធន៍​ច្រើ​ន​នៅក្នុ​ង​អា​ជី​ព​ជាពិ​ធី​ការិ​នី​នេះ​ក៍​ដោ​យ​ តែ​នា​ង​បា​ន​ខិត​​ខំធ្វើ​បា​ន​យ៉ាង​ល្អ ​ ​ប​ន្ទាប់​ពី​នា​ង​បានឈា​ន​ជើ​ងម​ក​កា​ន់​កម្ម​វិ​ធី​“​ប្រស្នា​​​តា​រា​”​ ​រ​បស់​​​ស្ថា​នី​យ​​​ទូរ​ទ​ស្ស​ន៍​​អ​ប្សរា​​​ប៉ុ​ស្តិ៍​​លេ​ខ​១​១មួ​យ​រ​យះនេះ​ម​ក។​

​ទោះជា​យ៉ា​ង​ណាតំ​ណែ​ង​ជា​ពិ​ធីកា​រិ​នី​ប្រចាំ​ស្ថា​នី​យទូ​រ​ទ​ស្សន៍​ណា​មួ​យ​ឲ្យពិ​ត​ប្រា​កដ​ក្នុ​ងចំ​ណោ​មស្ថា​នី​យ​ទូរ​ទ​ស្ស​ន៍ទាំ​ង​ពីរ​ខា​ង​លើក​នេះ​គឺស្ថិ​តក្នុ​ង​ជម្រើ​ស​រប​ស់​តារា​ស​ម្តែ​ងដែ​ល​មា​ន​ដើម​កំ​ណើ​តម​ក​ពីខេ​ត្ត​ក​ណ្តាល​រូ​បនេះ​ ​ខ​ណះពេ​ល​ដែ​លនា​ង​នៅ​មិ​នទា​ន់​បាន​ចុះ​កុ​ង​ត្រាណា​មួ​យ​ជា​មួយ​ស្ថា​នី​យ​ទូរ​ទ​ស្ស​ន៍​ទាំង​ពី​រខា​ង​លើ​នេះឡើ​យ​ ​មាន​ន័​យ​ថា​ តួ​នា​ទី​រ​បស់​នា​ងនៅ​តែ​មា​នភា​ព​ឯ​ករា​ជ្យ​ដ​ដែល​។​

គួ​ប​ញ្ជា​ក់ថា​ ​ក្រោ​យ​ពី​​​ដំ​ណើ​រ​​កា​រ​បា​ន​​​ប្រ​មាណ​ជា​ង​៣ខែ​​ ​កម្ម​វិ​ធី​ ​“ប្រ​ស្នា​​​តារា​”​ នេះបាន​​ផ្លា​ស់​​ប្ដូរ​ពិធីក​រ-ពិធី​កា​រិនី៤​នាក់​​ម​ក​ហើយ ​ដែ​ល​​ដើ​មឡើយ​ ​គឺ​​​មា​ន​លោ​ក​ ​អេ​​ឡិ​ច​ ​រ៉ូ​​ហ្សា​ ​និ​ង​​​នា​ង ​ឌុ​​​ច​ សុ​ភា​​ ​លុះ​​ក្រោ​យ​ម​ក​ ​នា​ង ​ឌុ​​​ច​ ​សុភា​ សុំ​​​ឈ​​ប់ ​ក៏​​​ដាក់​​នា​ង​ ​ព្រះ​​​កា​យ​​​ច័​ន្ទ​ ​ចូ​ល​​ជំ​​នួ​យ​។ ​មិ​ន​​​ទាំង​​​បាន​​​មួ​យ​​​ខែ​​​ស្រួល​បួ​ល​​​ផ​ង​ ​ក៏​​​ដូ​រ​​​លោក​ អេ​​​ឡិ​ច ​រ៉ូ​​​ហ្សា​ ចេ​ញ​​ទៀត ​ដោយ​​ដា​​ក់​​​លោក​ ​អ៊ុ​ន​ សុ​ធា​ ចូ​​ល​ ហើ​យ​ក្រោ​យ​ម​ក​​ទៀ​ត​បា​ត់​​​វត្ត​មា​ន​​​នាង​​​ព្រះ​​​កាយ​​​ច័ន្ទ​ ​ក៏​​​លេ​ច​​​នាង​ ​ព្រំ ​រដ្ឋា​ ​ចូ​ល​​​មក​ជំ​នួ​ស​ ៕​ ​ស​.រ ​

chetha-51chetha-53

Related Articles

Back to top button
Close
Close