សមត្ថកិច្ចចាប់ខ្លួនចោរកាច់កម៉ូតូបានម្នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង ប្រមាណ ៥ និង ៤០ នាទីល្ងាចថ្ងៃទី២០ ខែកុម្ភៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានឡោមព័ទ្ធ និងចាប់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះលេខ ៥៧ ផ្លូវលំ ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ពាក់ព័ន្ធបន្ទាប់ពីបានប្រព្រឹត្តបទល្មើស ជាច្រើនករណី ដូចជាការបាញ់សម្លាប់មនុស្ស ករណីលួច និងករណីប្លន់ជាដើមនាពេលកន្លងទៅក្នុងរាជធានីភ្នំពេញ។
ប្រតិបត្តិការតាមឡោមព័ទ្ធ និងចាប់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងក្រោមបទបញ្ជារបស់លោកស្នង ការនគរបាលរាជធានីភ្នំពេញ ជួន សុវណ្ណ និងស្នងការរងនគរបាល ជួន ណារិន្ទ ។
ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ លោក អេង សោភា បានមានប្រសាសន៍ថា ជនសង្ស័យរូបនេះ ឈ្មោះ នុយ វុទ្ធី ហៅ បាន វុទ្ធី អាយុជាង ៣០ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំ ពេញចេញដីកាតាមចាប់ខ្លួន ៥-៦ដីកា ដោយជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម ចោរកម្ម និងប្លន់ប្រដាប់ អាវុធ យ៉ាងសាហាវ កាលពីពេលកន្លងទៅនៅក្នុងរាជធានីភ្នំពេញ។
ប្រតិបត្តិការណ៍ខាងលើនេះសមត្ថកិច្ចដកហូតបានម៉ូតូសេ១២៥ ស៊េរី២០១៣ មួយគ្រឿង ពាក់ស្លាកសៀមរាប 1L 2133។ លើសពីនេះទៅទៀតសមត្ថកិច្ចដកបានអាវុធ ខ្លីម៉ាកឡុកស៊េរីទំនើបមួយដើមនិងឧបករណ៍សម្រាប់លួចកាច់កម៉ូតូ មួយកំភ្លេ៕ ហេង នាង