បុរស​ម្នាក់​បើក​រថ​យន្ត​ប៉ះ​រថ​យន្ត​គេ​ហើយ​បើក​រត់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃទី​២០ ខែ​កុម្ភៈ បុរស​ម្នាក់​បាន​បើក​រថយន្ត​ជ្រុល​ទៅ​ប៉ះ​ក្បាល​រថយន្ត​គេ ហើយ​​បើក​រត់​​​ត្រូវ​សមត្ថកិច្ច​​តាម​ចាប់​បាន​ នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ កែង​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

មុន​ពេល​កើតហេតុ​បុរស​រូប ​នោះ​បាន​បើក​រថយន្ត​ម៉ាក​កាមរី ស៊េរី​៨៥ តាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ឡើង​ទៅ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី បើកបរ​ក្នុង​ល្បឿន​លឿន ជាន់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅ​ប៉ះ​ក្បាល​រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ពី​លិច​ទៅ​កើត បណ្ដាល​ឲ្យ​រថយន្ត​រលាត់​ថ្នាំ​តិចតួច តែ​បែរជា​អ្នក​បើក​រថយន្ត​បង្ក​មិន​ព្រម​ឈប់​រថយន្ត​ដោះស្រាយ​គ្នា បែរជា​បើក​រត់​​ ក៏​ត្រូវ​សមត្ថកិច្ច​នគរបាល​បើក​ប្រដេញ​ទៅដល់​សណ្ឋាគារ​ទន្លេ​សេកុង ក៏​ឃើញ​រថយន្ត​បត់​ចូល សមត្ថកិច្ច​ក៏​យក​ម៉ូតូ​ទៅ​ពាំង​ពីក្រោយ បែរជា​បុរស​អ្នក​បើក​រថយន្ត​បង្កហេតុ បើក​ថយក្រោយ​បុក​ម៉ូតូ​សមត្ថកិច្ច​ទៅវិញ បណ្ដាល​ឲ្យ​ដួល​រង​ការខូចខាត​ម៉ូតូ និង​រង​របួស​​​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​បាន​ធ្វើ​ការ​ឃាត់​ទាំង​រថយន្ត និង​អ្នកបើកបរ​ទៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ធ្វើការ​អប់រំ និង​ពិន័យ​តាម​នីតិវិធី​ច្បាប់ ៕ ​ហេង នាង​

Related Articles

Back to top button
Close
Close