បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ម៉ូតូ​​បុក​រ៉ឺ​ម៉ក​ដឹក​​ស្មៅ​រង​របួ​ស​ធ្ង​ន់​

ភ្នំពេញ​ ៖​ នៅ​​វេលា​ម៉ោង​៥​និង​៤០​ នាទី​ព្រលឹម​អុរ​ ថ្ងៃ​ទី​១៩​ ខែមករា​​ បុរស​ម្នាក់​​ជិះ​ម៉ូតូ​​​យ៉ាង​លឿន​​​​​​ហើយ​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ដឹក​ស្មៅ​គោ​បណ្ដាល​ឱ្យ​ដួល ​ សន្លប់​ឈឹង​ហូរ​ឈាម​តាម​ត្រចៀក​​​ ។​ ចំណែក​អ្នក​បើក​រ៉ឺ​ម៉ក​ ម៉ូតូ​​រង​គ្រោះ​បាក់ជើង ស្ថិត​​នៅ​ចំណុច​ផ្លូវ​២១៧​ ភូមិ​សំបួរ​ ក្បែរ​ ទីតាំង​ឧស្សាហកម្ម​ស័ង្កសី​ថា​យ​ហេង​ សង្កាត់​-​ខណ្ឌដង្កោ​។ ​

ជន​រង​គ្រោះ​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូម៉ាក​សេ​១០​កូរ៉េ​ ពណ៌​ កាប់​ស្ដាំ​ង​ គ្មាន​ស្លាក​លេខ​ មាន​ ឈ្មោះ​កាំ​ង​ ថន​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ត្រ​ញំ​ង​គៀប​ ឃុំ​ត្រ​ញំ​ង​ ក្រសាំង​ ស្រុក​បាទី​ ខេត្ដតាកែវ​ ។​ ​​ ចំណែក​ជន​រង​ គ្រោះ​ម្នាក់​ទៀត​ពុំ​ស្គាល់​អត្ដសញ្ញាណ​រង​របួស​ធ្ងន់ធ្ងរ​បំផុត​ហូរ​ឈាម​ តាម​ត្រចៀក​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ពណ៌​ ខ្មៅ​គ្មាន​ស្លាក​លេខ​។

ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បាន​ ឃើញ​ជន​រង​គ្រោះ​ភាគី​ម៉ូតូ​ហុងដា​ឌ្រី​ម​ នោះ​បើក​មក​ពី​ត្បូង​យ៉ាង​លឿន​ លុះ​មក​ ដល់​ចំណុច​កើតហេតុ​គេ​ឃើញ​ជន​រង​ គ្រោះ​នោះ​គេច​ជង្ហុក​ក៏​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​មក​ពី​ជើង​ពេញទំហឹង​តែ ​ម្ដង​បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​ របួសធ្ងន់​ចំណែក​ ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​វិញ​ទំនងជា​អាច​បាក់ជើង។ ភ្លាម​នោះ​សមត្ថ​ កិច្ច​នគរបាល​ចរាចរ​ខណ្ឌ​ក៏​បាន​ចុះ​ទៅ​ ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​​ ហើយ​បាន​ធ្វើការ​វាស់វែង​និង​បាន​ សន្និដ្ឋាន​ថា​ភាគី​ជន​រង​គ្រោះ​ម៉ូតូ​ហុងដា​ឌ្រី​ម​នោះ​ ទំនងជា​ស្រវឹង​សល់​ពី​យប់​ទើប​បើកបរ​ លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ខាង​ស្ដាំ​ដៃ​ ។

ក្រោយ​កើតហេតុ​ជន​រង​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្ដភាព ​ ខ្មែរ​-​សូ​វៀត​ ។​ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ នោះ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​រង់ចាំ​ភាគី​ទាំង​២​ ដោះស្រាយ​គ្នា​តាម​ច្បាប់​នៅ​ពេល​ក្រោយ​ ៕

ដោយ៖ ហេង នាង​

p1070812

Related Articles

Back to top button
Close
Close