ខ្មាន់​កាំ​ភ្លើង​ជា​ស្រី​ជិះ​រថ​យន្ត​ដេញ​បាញ់​យុវ​ជន​ ២​នាក់​រង​របួ​ស​ធ្ងន់​

ភ្នំពេញ៖ កាលពីវេលា ម៉ោងប្រហែល ១១យប់ថ្ងៃទី១៦ ខែមករា ​នារី រួម​និង​មិត្ត​ភក្តិ​របស់​ខ្លួន​មួយ​ក្រុម ​ហើយមានមនុស្សប្រុស ដែល​សង្ស័យ​ជា ក្រុមអង្គរក្ស ជិះម៉ូតូចំនួន២គ្រឿង តាម​បិទគូ​ទ​ពី​ក្រោយ បានបាញ់ប្រហារទៅលើយុវជន ពីរនាក់ បណ្តាលឲ្យ ត្រូវគ្រាប់ម្នាក់ និង​ម្នា​ក់ទៀត បាក់​ជើង​នៅ​ពេលដែល ម៉ូតូរបស់ពួកគេ ទៅបុករថយន្តចតចោល ​ស្ថិតនៅតាម ផ្លូវលេខ ៣៦០ កែង​ផ្លូវ​លេខ​៩៥ ​សង្កាត់​បឹង​កេងកងទី៣ ខណ្ឌចំការមន។

​ប្រភព​ព័ត៌មាន​ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បាន​ជិះម៉ូតូម៉ាក Viva ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1Y-5359 ពេល​ចេញពីក្លឹបកំសាន្ត ខាងលើ លុះមកដល់ ចំណុតកើតហេតុ ស្រាប់តែជួបនិងរថយន្តឡង់គ្រីស័រ ពណ៌ស្ក មិន​ចាំ​ស្លាក​លេខ​ បើក និងជិះដោយ នារីមួយក្រុម អមដោយមនុស្សប្រុសចំនួន២ម៉ូតូ តាមពីក្រោយ ធើ្វ​ការ​បាញ់​ប្រហារ ទៅ​លើ​ជនរងគ្រោះ​ បណ្តាលឲ្យជនរងគ្រោះ មានឈ្មោះ ចែម ធារ៉ា អាយុ២១ឆ្នាំ ស្នាក់នៅក្នុងវត្តសារាវ័ន្តតេជោ កុដិលេខ៤០ មុខរបរជានិស្សិត ត្រូវចំភ្លៅខាងស្តាំមួយគ្រាប់ ។

ក្រោយពេលបាញ់ប្រហាររួច ម៉ូតូរបស់ជនរងគ្រោះ បានជ្រុលទៅបុក រថយន្តមួយគ្រឿង ដែល​ចត​នៅតាមផ្លូវ បានបណ្តាលឲ្យដួល ហើយ​​ធ្វើ​ឲ្យជនរងគ្រោះម្នាក់ទៀត មានឈ្មោះ ផន ផានូ អាយុ ២៧ឆ្នាំ ស្នាក់នៅម្តុំកំបូល ដួលបាក់ជើងស្តាំតែម្តង។

ក្រោយកើតហេតុ ភ្លាមៗ គេបានឃើញ សមត្ថកិច្ច ដេញពីក្រោយរថយន្ត របស់ខ្មាន់កាំភ្លើង ជានារី ប៉ុន្តែមិនអាចចាប់ បាននោះឡើយ ​បច្ចប្បន្ន សមត្ថកិច្ច បាននិងកំពុងធ្វើ ការស្រាវជ្រាវ លើក​រណី​នេះ​ ៕

ដោយ៖ ហេង នាង​

pheak-171pheak-169

Related Articles

Back to top button
Close
Close