លី អ៊ី​វ៉ា​ធី​ណា គ្រោង​ចេញ​ទៅ​សម្តែង​នៅ​កាណា​ដា​

តារា​ចម្រៀង​កាត់​ចិន​ នាង​ លី​អ៊ី​វ៉ា​ធី​ណា ​បាន​ជន្នះ​ចិត្ត​របស់​ខ្លួន​ដែល​បាន​ធីប​ចោល​រាល់​ការ​ស្នើ​សុំ​ចេញ​សម្តែង​នៅ​ឯ​ក្រៅ​ប្រទេស​ ដោយ​នាង​ត្រៀម​នឹង​វេច​បង្វិច​ឡើង​យន្ត​ហោះ​ដើម្បី​បង្ហួត​សម្រស់​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កា​ណាដា​ និង​ដើម្បី​បើក​ទំព័រ​ដើម​ឆ្នាំ​ថ្មី​ក្នុ​ង​អាជី​ព​សិល្បះ​ចម្រៀង​របស់​នាង​។

310635_283831308399872_1435629230_nកន្លង​មក​តារា​ចម្រៀង​រូប​នេះ​តែង​តែ​បដិ​សេធ​ចោល​ទាំង​ស្រុង​រាល់​ការ​ស្នើ​សុំ​ណា​មួយ​ដើម្បី​ចេញ​ទៅ​សម្តែង​នៅ​ឯ​ក្រៅ​ប្រទេស​ បន្ទាប់​ពី​នាង​ហាក់​រៀង​ចាល​ពេល​ចេញ​ទៅ​សម្តែង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ដែល​នាង​យល់​ថា​នាង​មិន​សូវ​ជា​ទម្លាប់​នៅ​ក្នុង​ការ​រស់​នៅ​ឯ​បរ​ទេស​នោះ។​

កត្កា​នេះបាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​ខ្មែរ​កាត់​ចិន​រូប​នេះមិ​ន​សូវ​ជា​នឹក​នា​ក្នុង​ការ​សម្តែង​នៅ​ឯ​ក្រៅ​ស្រុក​ឡើយ​ បើ​ទោះ​បី​ជា​តារា​សម្តែង​ជា​ច្រើន​តែង​តែ​ប្រាថ្នា​បាន​ចេញ​ទៅ​សម្តែង​នៅ​ឯបរទេស​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រមូល​ប្រាក់​ទាំង​ដុំ​នោះ​។​ការ​សម្រេច​ចិត្ត​មិន​ព្រម​ចេញ​សម្តែង​នៅ​ឯ​ក្រៅ​ប្រទេស​នេះ​មិន​មក​ពី​កត្តា​នាង​ទាំង​ស្រុក​នោះ​ឡើយ ​ពោល​សូម្បី​តែ​ក្រុម​គ្រួសារ​របស់​នាង​ក៍​បាន​ប្រឆាំង​​ទាស់​មិន​ឲ្យ​នាង​ចាក​ចេញ​ដែរ​។

​លី​ អ៊ី​វ៉ា​ធី​ណា ​បាន​អះ​អាង​ថា​ កន្លង​មក​នាងពិ​ត​ជា​បាន​បដិសេធ​រាល់​ការ​ស្នើ​សុំ​ចេញ​ទៅស​ម្តែង​នៅ​ឯ​ក្រៅ​ប្រទេស​ប្រាក​ដ​មែន​ ដោយ​ហេតុ​ថា ​នាង​ដូច​ជា​មិន​សាំ​ក្នុង​ការ​រស់​នៅឯបរទេស​នោះ។​នាង​បន្ត​ថា ​ក្រោយ​ពេល​ដែល​នាង​បាន​វិល​ត្រ​ឡប់​មក​ពី​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​វិញ​នោះគឺ​មាន​គេ​ទាក់​ទង​ឲ្យ​ចេញ​សម្តែង​នៅ​ក្រៅ​ប្រទេស​ជាច្រើន​ទៀត​ តែនាង​មិន​បាន​ទទួល​យក​ការស្នើ​សុំនេះ​ឡើយ ​ដោយ​សារ​តែ​នាង​មាន​មូល​ហេតុ​ដូច​ខាង​លើ។​ នាង​និយាយ​ថា​ អំឡុង​ពេល​ដែល​នាង​សម្តែង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នោះ​គឺ​នាង​បុណ្យ​ឲ្យ​តែ​ដល់​ថ្ងៃ​បាន​មក​ផ្ទះ​វិញ​ទេ​ ហើយ​ពេល​ខ្លះ​នាង​ទូរស័ព្ទ​និយាយ​​ជា​មួយ​​ម្តាយ​​ទាំង​​យប់​ក៍​មាន​​ ហេតុ​នេះ​​​ក្រោយ​​ពី​វិល​មក​​ពី​​ការ​​សម្តែង​​វិញ​​នោះ​​ម្តាយ​របស់​​នា​ង​បាន​​សម្រេច​​ចិត្ត​​មិន​​ឲ្យ​នាង​ចេញ​សម្តែង​នៅ​ឯក្រៅ​ប្រទេស​បន្ត​ទៀត​ឡើយ។​

តារា​ចម្រៀង​រូប​នេះ​បាន​បញ្ជាក់​ថា ​ទើប​តែ​ពេល​នេះ​នាង​បា​ន​ជម្នះ​ចិត្តខ្លួន​ឯងក្នុង​ការទទួល​យកការ​ចេញ​សម្តែងនៅ​ឯក្រៅ​ប្រទេស​ឡើង​វិញ បន្ទាប់​ពី​នាង​យល់​ថា​ ខ្លួនកាន់​តែ​មាន​គំនិត​ចាស់​ទុំ​ជាង​មុន ​ហើយ​ចង់​ពង្រឹង​អាជីព​សិល្បះ​របស់​ខ្លួន​ឲ្យ​កាន់​តែ​ផុស​ផុល​បន្ថែម​ទៀត​ផង​ដែរ​។ការ​ចាក​ចេញ​ទៅ​សម្តែ​ង​នៅ​ក្នុង​ប្រទេស​កា​ណា​ដា​ជា​លើក​ដំបូង​របស់​នាង​គឺ​គ្រោង​នឹង​ធ្វើ​ឡើ​ងនៅ​ក្នុង​ចុងខែ​កុម្ភះ​ខាង​មុន​នេះ ដែល​មាន​រយះ​ពេល​២​ខែ​ជា​មួយ​តារា​ប្រុស្រី​២​នាក់​ផ្សេង​ទៀត​។​​

លី អ៊ីវ៉ាធីណា បានបញ្ជាក់ថា បើទោះបីជាការសម្តែងនេះមានរយះពេលត្រឹមតែ២ខែ ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ពីបង​ប្អូន​ខ្មែរ​ដែល​រស់​នៅ​ទី​នោះ​ឲ្យ​បន្ត​ការ​ស​ម្តែង​បន្ត​ទៀត​នោះ​គឺ​នាង​មិន​ជំ​ទាស់​ឡើយ។​

S_0446មុន​ពេល​ដែល​នាង​ត្រៀម​ខ្លួ​ន​ចេញ​ទៅ​សម្តែង​នៅ​ក្នុង​ទឹក​ដីដ៍​ទាន់​សម័យ​មួយ​នេះ​ លី អ៊ីវ៉ា​ធីណា ​បាន​អះអាង​ថា​ នាង​បាននឹ​ង​កុំពុង​តែស​ម្រុ​កថ​​ត​បទច​ម្រៀង​ថ្មីៗប​ន្ថែម​ទៀត ​ដើម្បី​កុំឲ្យ​បាត់​ឈ្មោះ​យូរ​ពេកក្នុង​អំឡុង​ពេល​ដែល​នាង​កំពុងតែ​មានវត្ត​មាននៅ​ឯក្រៅ​ប្រទេស​នោះ​។​នាង​និយាយ​ថា​ ផលិត​កម្ម​ថោន​បាន​ត្រៀម​រួច​រាល់​ហើយ​ ក្នុង​ការ​ចេញ​ប៉ុល​ថ្មី​សម្រាប់​រូប​នាង​វាយ​លុក​នៅ​ក្នុង​ទី​ផ្សារ ​ខណះ​ពេល​ដែល​បទ​​ចម្រៀង​របស់នាង​ដែល​ទើប​តែ​ចេញ​ថ្មី​មាន​ចំណង​ជើង​ថា ​សង្សា​រ​ខ្ញុំ​មួយ​  កំពុ​ង​​តែ​​មាន​​ការ​​គាំទ្រ​​ពី​​ប្រិយ​​មិត្ត​អ្នក​​ស្តាប់​​​នោះ​។​

ពាក់​ព័ន្ធ​នឹង​ជីវិ​ត​ស្នេហា​វិញ​បើ​ទោះ​បីជា​គេ​ដឹង​ថា ​នាង​មាន​ម្ចាស់​ចិត្តរួ​ច​ទៅ​ហើ​យ​ក្តី ​ប៉ុន្តែ​តារា​ចម្រៀង​កាត់​ចិនរូប​នេះនៅ​តែមិន​ទាន់អះ​អាង​ពី​គម្រោង​នឹង​ទទួ​ល​យ​ក​ផ្កាស្លា​នៅ​ពេល​ណា​ឡើយ​ ដោយ​នា​ងចេះ​តែអូ​ស​បន្លាយពេ​លវេ​លាកា​ន់​តែ​យូរ ​ដោយ​សំ​អាង​ថា ​នាង​ចង់​ប្រ​ឡូក​អា​ជីព​សិល្បះ​នេះ​ឲ្យ​បាន​ក្រាស់​ក្រែល​ជាង​នេះ​បន្ថែម​ទៀត។​ នាង​និយាយ​ថា​ រឿង​​រៀប​​ការ​​នាង​​នៅ​​មិន​​ទាន់​​គិត​​នៅ​​ឡើយ​​ទេ​ ​​គឺ​​ត្រូវ​រង់​ចាំ​​ ៣​ទៅ​​ ៤​ឆ្នាំ​​ទៀត​​ ដោយ​​សារ​​តែ​​នាង​​នៅ​​ស្រាឡាញ់​​សិល្បះ​ ​ហើយ​​ចង់​​ប្រ​ឡូក​​ក្នុង​​វិថី​​នេះ​​ឲ្យ​​បាន​​យូរ​​បន្តិ​ច​​។​​ទោះ​ជា​​យ៉ាង​​តារា​ច​ម្រៀង​​ប្រ​​ចាំ​​ផលិ​​ត​កម្ម​​ថោ​​ន​រូប​​នេះ​​នៅ​​តែ​​មាន​​ការ​​ជឿ​​ជា​ក់​ទៅ​​លើ​​គូ​ស្នេហ៍​​ថា ​​នៅ​​តែ​​រង់​​ចាំ​​នាង​ ព្រោះ​​នាង​​ ​និង​​គូ​​ស្នេហ៍​​មាន​​ការ​​យល់​​ចិត្ត​​គ្នា​​អំ​​ពី​​រឿង​​នេះ​​។​​​

ទោះ​​ជា​​យ៉ាង​​គេ​​នឹង​​រង់​​ចាំ​​មើល​​ថា​ ​តារា​​ចម្រៀង​​រូប​​នេះ​​អាច​​ឈាន​ដ​ល់​កា​​រ​​ក្រាប​​សំ​ពះ​​ផ្ទឹម​​ការ​​ជា​​មួយ​​គូ​​ស្នេហ៍​​របស់​​នាង​​បាន​​ដោយ​​ជោគ​ជ័​យ​​ឬ​​យ៉ា​ង​ណា​​ ខណះ​​ពេល​​ដែល​​នាង​​ចេះ​​តែ​​អូស​​ពេល​​វេលា​​កាន់​​តែ​​យូរ​​បែប​​នេះ​​ ដែល​​វា​​អាច​​នាំ​​ឲ្យ​​មាន​​ការ​​ជូរ​​ផ្អូម​​នោះ​​៕​​

ដោយ​៖​ ស​.រ

Related Articles

Back to top button
Close
Close