អ្នកភូមិបុរីកីឡាប្ដឹងមន្ត្រី​សាលាខណ្ឌ ៧មករា​ពីបទស៊ីសំណូក

នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ២០១២ ប្រជា​ពល​រដ្ឋ​បុរី​កីឡា​ជាង ៧០​នាក់បាន​នាំ​គ្នា​ឡើង​ទៅ​ការិយាល័យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ ដើម្បី​ប្ដឹង​មន្ត្រី​សាលា​ខណ្ឌ ៧​មករា ២​រូប និង​មន្ត្រី​សហគមន៍​បុរី​កីឡា ៦​នាក់​ទៀត ពី​បទ​ស៊ីសំណូក​បន្លំ​ឈ្មោះ​ប្រជា​ពល​រដ្ឋ​បុរី​កីឡា ដែល​ត្រូវ​ទទួល​ផ្ទះ​​​ល្វែង​សង់​ថ្មីពី​​​ក្រុមហ៊ុន​ផានអ៊ីមិច។

មាន​​ប្រជា​ពល​រដ្ឋ​ម្នាក់ក្នុង​ចំ​ណោម ​៧០​នាក់​​ជាដើម​បណ្ដឹង​ ដែល​បាន​ទៅ​​ដាក់​ពាក្យ​បណ្ដឹង​នោះបាន​និយាយ​​ថា មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ម្នាក់ បាន​មក​​ទទួល​ពាក្យ​បណ្ដឹង ដោយ​បាន​សន្យា​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​នឹង​ស៊ើប​អង្កេត​បណ្ដឹង​នេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន​ផានអ៊ីមិច​បាន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​កម្ពុជា អភិវឌ្ឍន៍​សំណង់​នៅ​បុរី​កីឡា​នៅ​នឹង​កន្លែង ហើយ​បាន​ចុះ​កិច្ច​សន្យា​សង់​ផ្ទះ​​ល្វែង​ឲ្យ​អ្នក​បុរី​កីឡា​រស់​នៅ​ចំនួន ១០​អាគារតែ​ក្រុមហ៊ុន​​​បាន​សង់​តែ ៨​អាគារ៕

Related Articles

Back to top button
Close
Close