អ្នក​មាន​ជម្លោះ​ដី​ធ្លី​ដាក់​ញត្តិ​សុំ​អន្តរាគ​មន៍​ពី​កូន​នាយ​ក​រដ្ឋ​មន្ត្រី​

កម្លាំង​សមត្ថ​កិច្ច​ជិត​១០០​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង ត្រូវ​បាន​គេ​ដាក់​ពង្រាយ នៅ​លើ​មហា​វិថី​សហព័ន្ធ​រូស្ស៊ី​ ជិត​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី រារាំង​សហគមន៍​ដែល​មាន​ជម្លោះ​ដី​ធ្លី មិន​ឲ្យ​ដាក់​ញត្តិ ស្វែង​រក​អន្តរា​គមន៍​ ពី​កូន​ប្រុស​ច្បង​របស់​នាយក​រដ្ឋ​មន្ត្រី។

thumbl_290x195ស្រ្តី​អ្នក​ភូមិ​ទាំង​នោះ​មក​ពី​តំបន់​បឹង​កក់ អតីត​បុរី​កីឡា និង​សហគមន៍​ថ្មគោល ដែល​មាន​គ្នា​ប្រហែល​៥០​នាក់។ ពួក​គេ​​បាន​ប្រតិកម្ម​ទៅ​ការ​រារាំង​ជាថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​ទី​៩ មករានេះ ថា ជា​រឿង​អយុត្តិ​ធម៌​មួយ​ទៀត​ដល់​ពួក​គេ បន្ទាប់​ពី តុលាការ​ចាប់​ពួក​គេ​ដាក់​ពន្ធ​នា​គារ ដោយ​សារ​តែ​ចេញ​មុខ​រក​យុត្តិ​ធម៌​រឿង​ជម្លោះ​​ដីធ្លី​នៅ​ក្នុង​សហគន៍​របស់​ខ្លួន។

ទោះជា​យ៉ាង​ណា ក្រោយ​​ការ​ប្រឈម​​មុខ​ដាក់​គ្នា រវាង​កម្លាំង​សមត្ថ​កិច្ច​និង​ក្រុម​អ្នក​តវ៉ា​ច្រើន​ម៉ោង​រួច​មក តំណាង​ទីស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី និង​ជា​មេធារី​ការ​ពារ​រដ្ឋាភិបាល គឺ​លោក ប៉ាល់ ច័ន្ទ​តារា បាន​ចេញ​មក​ទទួល​ញត្តិ​ពី​អ្នក​មាន​ជម្លោះ​ដី​ធ្លី ប៉ុន្តែ​មិន​បាន​សន្យា​ពី​ដំណោះ​ស្រាយ​ទេ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់​នៅ​អង្គ​ការ​លីកាដូ លោក អំ សំអាត ធ្លាប់​អះ​អាង​ថា ការ​រារាំង​ណាមួយ​មិន​ឲ្យ​ពលរដ្ឋ​ជា​អ្នក​រង​គ្រោះ ស្វែង​រក​ដំណោះ​ស្រាយ ដោយ​សន្តិ​វិធី ពី​ស្ថាប័ន​​ពាក់​ព័ន្ធ​លោក​ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បិទ​សេរីភាព​បញ្ចេញ​មតិ ក្នុង​របប​មួយ​ដែល​ប្រកាន់​លិទ្ធិ​ប្រជា​ធិប​តេយ្យ។

បើតាម​អ្នក​ភូមិ នៅ​ថ្ងៃ​ដដែល​នេះ ពួក​គេ​ក៏​បាន​ដាក់​ញត្តិ ទៅ​ធនាគារ​ពិភព​លោក​ឲ្យ​ជួយ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ជំរុញ​ទៅ​អាជ្ញាធរ​មូល​ដ្ឋាន ពន្លឿន​ដោះ​ស្រាយ​បញ្ហា​ដីធ្លី បញ្ឈប់​ការ​បណ្តេញ​ចេញ និង​អនុវត្ត​តាម​យុទ្ធ​សាស្ត្រ​របស់​រដ្ឋាភិបាល​ស្តីពី​កំណែ​ទំរង់​ដី​ធ្លី៕

Related Articles

Back to top button
Close
Close