ជន​សង្ស័យ​ឆក់​កាបូប​លុយ ​៣​នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​

ភ្នំពេញ ៖ កាលពីវេលោម៉ោង ១៧និង០០នាទី ថ្ងៃទី១៤ ធ្នូ ២០១២ សមត្ថកិច្ចប៉ូលិសបាន ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័រ៣នាក់ពីបទ លួចឆក់កាបូបលុយនារីម្នាក់ នៅខាងមុខក្រុម ប្រឹក្សាអភិឌ្ឍន៍កម្ពុជា ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១៦និង៥០នាទី ថ្ងៃទី១៤ ធ្នូ ២០១២ ។

ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ មានឈ្មោះ ១ ឈ្មោះផល ស៊ីណា ភេទប្រុស អាយុ២០ឆ្នាំ ទី២ឈ្មោះមូល ឈិន ភេទប្រុស អាយុ២៦ឆ្នាំ និងទី៣ ឈ្មោះ កែវ វាសនា ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំង៣នាក់មានមុខរបរមិនពិតប្រាកដ និងមានទីលំនៅ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ។

ចំណែកជនរងគ្រោះមានឈ្មោះផល សុភ័ណ្ឌ សក្ដា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅ ផ្ទះលេខ២០៥ ផ្លូវលេខ៣៥៨ សង្កាត់ទួល ស្វាយព្រៃទី១ ខណ្ឌចំការមន មានមុខរបរ ជាបុគ្គលិកធនាគារអេស៊ីលីដា ។

មុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូមួយគ្រឿង ម៉ាកសេ១០០កូរ៉េ ពណ៌ក្រហមគ្មានស្លាកលេខ បានជិះមកអែបម៉ូតូជនរងគ្រោះម៉ាកវ៉េវ តាមបណ្ដោយផ្លូវព្រះ ស៊ីសុវត្ថិ ក្នុងទិសដៅពីជើងមកត្បូង លុះពេលមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាព ឆក់កាបូបជនរងគ្រោះបានសម្រេច តែដោយសារមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ូលិស ទើបធ្វើការស្ទាក់ចាប់ខ្លួនជនសង្ស័យបានភ្លាមៗ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យទាំង៣រូបនេះទៅអធិការដ្ឋាន នគរបាល ខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដោះស្រាយទៅតាម ផ្លូវច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close