ព័ត៌មានជាភាសាខ្មែរ
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារវិមានព្រឹទ្ធសភាថ្មី
Cambodia News ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារព្រឹទ្ធសភាថ្មី ដែលបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៩…
Read More » -
បទអត្ថាធិប្បាយ៖ កញ្ចប់ Pandaរបស់ចិនជំរុញដល់កុមារកម្ពុជាឱ្យស្រលាញ់ការសិក្សា
Cambodia News នៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិន ការយកចិត្តទុកដាក់លើវិស័យអប់រំនៅតាមតំបន់ដាច់ស្រយាលបានក្លាយជាចំណុចអាទិភាពមួយ។ ក្នុងនោះ «កញ្ចប់ឃីតសាលារៀន Panda» ឬដែលគេស្គាល់ជាទូទៅថា កញ្ចប់ Panda បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ក្ដីសង្ឃឹម និងការលើកទឹកចិត្តដល់កុមារកម្ពុជារាប់ម៉ឺននាក់នៅតាមជនបទ។ លោកបណ្ឌិតជា មុនី ឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានឱ្យដឹងថា កញ្ចប់ផេនដា (Panda…
Read More » -
កញ្ចប់ Panda រួមចំណែកពង្រឹងមិត្តភាពរវាងសង្គមស៊ីវិល និង បង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា–ចិន
Cambodia News ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាជ្រោយសាគូរ៉ា បានរៀបចំព្រឹត្តិការណ៍ផ្តល់អំណោយកញ្ចប់ Panda Pack រួមមានកាតាបនិងសម្ភារសិក្សាដែលជាអំណោយរបស់មូលនិធិចិន CFRD តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី ជូនដល់សិស្សានុសិស្សចំនួន៥៦២នាក់ ដើម្បីលើកទឹកចិត្តដល់ការសិក្សា និងបង្កើនកម្លាំងចិត្តក្នុងការរៀនសូត្រ។ តំណាងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស៥៦២រូបនៃសាលាបឋមសិក្សាជ្រោយសាគូរ៉ា…
Read More » -
ក្លិបអ្នកកាសែតកម្ពុជា ចែកអាវក្រោះ និងមួកសុវត្ថិភាព ជាលើកទី២ ដល់អ្នកសារព័ត៌មាន
Cambodia News ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានចែកអាវក្រោះ និងមួកសុវត្ថិភាពជាលើកទី២ ដល់អ្នកសារព័ត៌មានចំនួន ២១រូប មកពី ២០ស្ថាប័ន។
Read More » -
ក្រសួងការពារជាតិអំពាវនាវជាថ្មី សូមសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន
Cambodia News ភ្នំពេញ៖ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានព័ត៌មានរួមមាន៖ ១. ទំព័រ Samdech Hun Sen…
Read More » -
ការទន្ទឹងរង់ចាំ ១៥៥ ថ្ងៃ! ខណនេះវីរយោធិនកម្ពុជាទាំង ១៨រូប ត្រូវបានភាគីថៃដោះលែងហើយ នាព្រឹកថ្ងៃនេះ
Cambodia News ប៉ៃលិន ៖ ទីបំផុត នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះ វីរយោធិនកម្ពុជាទាំង ១៨រូប ត្រូវបានភាគីថៃដោះលែងហើយ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ក្រោមការទទួលស្វាគមន៍ពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បន្ទាប់ពីភាគីថៃគ្រប់គ្រងអស់រយៈពេល ១៥៥ថ្ងៃ។…
Read More » -
ក្រសួងការពារជាតិ រឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើកដ្រូន (ដ្រូន) ដោយគ្មានការអនុញ្ញាត ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន
Cambodia News ក្រសួងការពារជាតិ នៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ដាច់ខាតលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងយោធិននៃកងយោធពលខេមរភូមិន្ទក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រសួងការពារជាតិ សូមធ្វើការណែនាំ ដូចខាង ក្រោម ៖ ១.ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក…
Read More » -
ស្ពានដែកបាឡេ-ជ័យជម្នះ ឆ្លងកាត់ស្ទឹងមេទឹក ឃុំថ្មដា ដែលរងការខូចខាតដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ អាចធ្វើចរាចរណ៍បានហើយ នៅព្រឹកនេះ
Cambodia News ភ្នំពេញ ៖ រដ្ឋបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ស្ពានដែកបាឡេ-ជ័យជម្នះ ឆ្លងកាត់ស្ទឹងមេទឹក ឃុំថ្មដា ដែលរងការខូចខាតដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ អាចធ្វើចរាចរណ៍បានហើយ នៅថ្ងៃទី៣០ ខែធ្នូ ក្រោយក្រុមការងារធ្វើការជួសជុលកាលពីម្សិលមិញ៕
Read More » -
អាជ្ញាធរមីន អំពាវនាវប្រជាពលរដ្ឋដែលវិលទៅលំនៅឋានវិញ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
Cambodia News ភ្នំពេញ ៖ ដើម្បីចូលរួមបង្ការទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម និងដើម្បីធានាសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលនឹងវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ ជាមួយគ្នានេះ អាជ្ញាធរមីនសូមអំពាវនាវ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម និងមុនចូលតំបន់នោះត្រូវសាកសួរព័ត៍មានពីអាជ្ញាធរមានសមត្ថកិច្ច មេភូមិ មេឃុំ និងប៉ុស្តិ៍នគរបាល។ នៅពេលប្រទ:ឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ…
Read More » -
ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិកជូនដំណឹងដល់អ្នកធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ដោយឆ្លងកាត់ប្រទេសថៃ សូមមានការប្រុងប្រយ័ត្ន
Cambodia Mews រដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក សូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកដំណើរទាំងអស់ជ្រាបថា អ្នកដំណើរដែលបានធ្វើដំណើរទៅប្រទេសកម្ពុជាដោយឆ្លងកាត់ (Transit) អាកាសយានដ្ឋានទីក្រុងបាងកកប្រទេសថៃ បានជួបបញ្ហាដ៏លំបាកជាច្រើនលើការត្រួតពិនិត្យដ៏ស្មុគ ស្មាញ ដូចជា៖ ការសួរសំណួរជាច្រើនម៉ោង ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា ក្នុងករណីមួយចំនួនទៀត…
Read More »