ព័ត៌មានជាភាសាខ្មែរ
-
Instant Game ឈ្មោះ Jumpy Jumpy បានកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គម Facebook
សារព័ត៌មាន Cambodia News/ នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅពេលថ្មីៗនេះមានហ្គេមមួយប្រភេទដែលជា Instant Game ឈ្មោះ Jumpy Jumpy និងហ្គេមផ្សេងៗមួយចំនួនទៀត បានកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
Read More » -
ស្លាប់៤នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២១ ខែឧសភាម្សិលមិញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២២ ឧសភា ២០២០) ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឱ្យមនុស្សស្លាប់៤នាក់, របួសស្រាល១នាក់ និងរបួសធ្ងន់៤នាក់។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
Read More » -
ក្រសួងសុខាភិបាលប្រកាសរកឃើញករណីឆ្លងកូវីដ ១ករណីថ្មីទៀត នាំចូលពីហ្វីលីពីន
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២២ ឧសភា ២០២០) ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងកូវីដ១៩ថ្មី ១ករណីទៀត ដែលបានធ្វើដំណើរវិលត្រឡប់ពីប្រទេសហ្វីលីពីន មកកាន់ប្រទេសកម្ពុជា ដោយបន្តជើងហោះហើរពីសារធារណរដ្ឋកូរ៉េ មករាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលទទួលបាននៅមុនបន្តិច។
Read More » -
WHO ព្រមានជាថ្មីពីការប្រើថ្នាំប្រឆាំងគ្រុនចាញ់ ដើម្បីព្យាបាលជំងឺ COVID-19
សារព័ត៌មាន Cambodia News/ ហ្សឺណែវ (២១ ឧសភា ២០២០) ៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃអង្គការសុខភាពពិភពលោក (WHO) បានព្រមានជាថ្មីប្រឆាំងនឹងការប្រើប្រាស់ថ្នាំគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) និងថ្នាំ ក្លរ៉ូឃ្វីន (chloroquine) ដើម្បីព្យាបាល COVID-19 ដ្បិតថ្នាំទាំងពីរនេះគួរតែទុកបម្រុង សម្រាប់ការប្រើប្រាស់នៅក្នុងការធ្វើតេស្ដប៉ុណ្ណោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
Read More » -
ពលរដ្ឋខ្មែរទាំង២ភេទ អាយុពី១៥ឆ្នាំ អាចធ្វើអត្តសញ្ញាណប័ណ្ណ ដោយឥតគិតថ្លៃ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ អាចធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ ។ នេះបើតាមប្រកាស របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។
Read More » -
សម្តេចតេជោ ក្រើនរំលឹកដល់បងប្អូនជនរួមជាតិ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២១ ឧសភា ២០២០) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ នៅតែបន្តអំពាវនាវឲ្យបងប្អូនជនរួមជាតិចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈអ្នកឆ្លងជំងឺនេះនៅលើពិភពលោក បានកើនក្បែរ៥លាននាក់ហើយ។
Read More » -
ជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកម្ពុជាបានវិញហើយ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២០ ឧសភា ២០២០) ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយ អនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦ រួមមាន ៖ អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ…
Read More » -
សម្តេច ហ៊ុន សែន អំពាវនាវឲ្យជនរួមជាតិការពារសន្តិភាពកុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងថា ដើម្បីកុំឲ្យរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញ ប្រជាពលរដ្ឋខ្មែរ ត្រូវចូលរួមថែរក្សា ការពារសន្តិភាពឲ្យបានគង់វង្ស ព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ។
Read More » -
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២០-២៦ ខែឧសភា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៩ ឧសភា ២០២០) ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២០-២៦ ខែឧសភា ឆ្នាំ២០២០។
Read More » -
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ដល់ម្ចាស់ភោជនីយដ្ឋាន ទាំងអស់ត្រូវបន្តអនុវត្ដវិធានការការពារជំងឺកូវីដ-១៩
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៨ ឧសភា ២០២០) ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានចេញជូនដំណឹង ដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ ខណៈដែលសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនហាក់មិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្ន។
Read More »