ព័ត៌មានជាភាសាខ្មែរ
-
សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំអាស៊ាននៅទីក្រុងហ្សាការតានារសៀលនេះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៣ មេសា ២០២១) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងហ្សាការតា ប្រទេស ឥណ្ឌូនេស៊ី…
Read More » -
កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៤៦នាក់ ខណៈអ្នកជំងឺចំនួន១៣០នាក់ជាសះស្បើយ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២២ មេសា ២០២១) ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤៤៦នាក់ សុទ្ធសឹងជាករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៣០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
Read More » -
សេវាសុខាភិបាលឯកជន អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២២ មេសា ២០២១) ៖ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែមេសានេះក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យសេវាសុខា ភិបាលឯកជនស្របច្បាប់ទាំងអស់ អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩។
Read More » -
សម្តេច ស ខេង ៖ អាជ្ញាធរមានសមត្ថកិច្ចត្រូវជៀសវៀងការប្រើអំពើហិង្សាដោះស្រាយបញ្ហាក្នុងស្ថានភាពអនុវត្តវិធានការបិទខ្ជប់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២២ មេសា ២០២១) ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ បានផ្ញើសារដល់ អាជ្ញាធរ មានសមត្ថកិច្ច…
Read More » -
សម្តេចតេជោ លុបចោលការផ្តល់ជាសាច់ប្រាក់សម្រាប់អ្នកធ្វើចត្តាឡីស័ក ទៅជាការផ្តល់ស្បៀងអាហារជំនួសវិញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២០ មេសា ២០២១) នៅរាត្រីថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងតំបន់បិទខ្ទប់នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្នុងនោះសម្តេចតេជោបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអំពីការលុបចោលការផ្តល់ជាសាច់ប្រាក់ ៣០ម៉ឺនរៀល…
Read More » -
រដ្ឋមន្ត្រីក្រសួងព័ត៌មានសំណូមពរសាលាក្រុងចាត់តាំងមន្ត្រីម្នាក់ឡាយពន្យល់ប្រជាជន ឬធ្វើសន្និសីទរាល់ថ្ងៃពេលចេញច្បាប់ថ្មី
សារព័ត៌មាន Cambodia News/ ភ្នំពេញ(២០ មេសា ២០២១) ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរក្នុង facebook របស់ឯកឧត្តម ដោយសំណូមពរដល់សាលាក្រុង (រដ្ឋបាលរាជធានីភ្នំពេញ) ចាត់តាំងមន្ត្រីម្នាក់ ឡាយពន្យល់ប្រជាជន ឬធ្វើសន្និសីទរៀងរាល់ពេលចេញច្បាប់ថ្មីផង ព្រោះពេលនេះប្រជាជនអានមិនយល់ទេ ហើយលេខទូរស័ព្ទដាក់ឲ្យខលសួរអំពីច្បាប់…
Read More » -
អភិបាលរាជធានីភ្នំពេញឲ្យអាជ្ញាធរចេញប័ណ្ណសម្គាល់ខ្លួនជូនពលរដ្ឋម្នាក់ក្នុងមួយគ្រួសារ ដើម្បីចេញទៅផ្សារក្នុងពេល Lockdown
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២០ មេសា ២០២១) : អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានតាមខណ្ឌទាំង១៤ ត្រូវចេញប័ណ្ណសម្គាល់ខ្លួនឲ្យប្រជាពលរដ្ឋមួយគ្រួសារម្នាក់ ដើម្បីអាចចេញពីលំនៅដ្ឋានទៅផ្សារទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ជីវភាពក្នុងគ្រួសារ។
Read More » -
ក្រសួងព័ត៌មានប្រាប់បណ្ដាញផ្សព្វផ្សាយទាំងអស់ត្រូវផ្អាកការផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទរហូតដល់ថ្ងៃទី៣០ ខែមេសា
សារព័ត៌មាន Cambodia News/ ភ្នំពេញ(១៩ មេសា ២០២១) ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំដល់បណ្ដាញផ្សព្វផ្សាយទាំងអស់ត្រូវផ្អាកការផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងអំឡុងពេលអនុវត្តន៍សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីស១៩ ដោយចាប់អនុវត្តន៍ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា៕
Read More » -
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ អ្នកដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩លើកទី២ អាចមកចាក់ជាធម្មតាបានចាប់ថ្ងៃទី១៧ ដល់២៨ ខែមេសានេះ
សារព័ត៌មាន Cambodia News ភ្នំពេញ(១៥ មេសា ២០២១) ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ចំពោះអ្នកដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩លើកទី២ អាចមកចាក់ជាធម្មតាបាន ទោះបីជាមានការបិទ ឬបម្រាមមិនឱ្យចេញចូលពីខណ្ឌមួយទៅខណ្ឌមួយ ឬពីស្រុកមួយទៅស្រុកមួយក៏ដោយ ដោយគ្រាន់តែបង្ហាញកាតចាក់វ៉ាក់សាំងទៅកាន់សមត្ថកិច្ច។
Read More » -
ក្រសួងសុខាភិបាល ប្រកាសច្រានចោលទាំងស្រុងនូវទំព័រហ្វេសបុកដែលមានអាន់ខោនឈ្មោះ “ក្រសួងសុខាភិបាល COVID-19″
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៥ មេសា ២០២១) : ក្រសួងសុខាភិបាល សូមប្រកាសច្រានចោលទាំងស្រុងនូវទំព័រហ្វេសបុកដែលមានអាន់ខោនឈ្មោះ “ក្រសួងសុខាភិបាល COVID-19″ មានដាក់រូបលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន (ដូចរូបខាងក្រោមនេះ) មិនមែនជាផេចផ្លូវការរបស់ក្រសួងនោះឡេីយ គឺជាផេចបន្លំទេ។ ក្រសួង ស្នេីសុំអាជ្ញាធរមានសមត្ថកិច្ច…
Read More »