ព័ត៌មានជាភាសាខ្មែរ
-
អភិបាលស្រុកល្វាឯមដឹកនាំកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងស្រុក
សារព័ត៌មាន Cambodia News/ នៅយប់ថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២១ លោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ស្រុក បានដឹកនាំកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងស្រុកល្វាឯម ខេត្តកណ្តាល។
Read More » -
ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ១១នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស១១នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
Read More » -
កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧២៩នាក់ ខណៈជាសះស្បើយ៣៩៨នាក់
សារព័ត៌មាន Cambodia News ភ្នំពេញ (៩ មិថុនា ២០២១) ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៧២៩នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៣៩៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន១១នាក់ទៀត។
Read More » -
អាជ្ញាធរសង្កាត់ចោមចៅទី៣ បានដឹករនាំងដែកទៅបិទខ្ទប់ឡើងវិញនៅតំបន់ជុំវិញរោងចក្រ QMI
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៩ មិថុនា ២០២១) បន្ទាប់ពីរកឃើញកម្មករកម្មការិនីវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ សរុបចំនួន ២៩៦នាក់ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦មិថុនា អាជ្ញាធរសង្កាត់ចោមចៅទី៣ នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ បានដឹករនាំង ដែក ទៅបិទខ្ទប់…
Read More » -
ដំណក់ប្រេងដំបូងរបស់កម្ពុជា នឹងយកមកតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះនាព្រឹកនេះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៩ មិថុនា ២០២១) ៖ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងត្រូវបាននាំយកមកតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីទុកជាមរតកសម្រាប់កុលបុត្រខ្មែរ និងជាការចងចាំនូវសមិទ្ធផលកើតចេញម្លប់សុខសន្តិភាព ដែលរកបានមកដោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
Read More » -
អភិបាលស្រុកល្វាឯម អញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងពង្រឹងការគ្រប់គ្រងអាជីវកម្មឡានដឹកដី
សារព័ត៌មាន Cambodia News/ ខេត្តកណ្តាល (៩ មិថុនា ២០២១) ៖ កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកល្វាឯម បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងពង្រឹងការគ្រប់គ្រងអាជីវកម្មឡានដឹកដីនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល។…
Read More » -
ការចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេសសរុបបានចំនួន ២,៧៧០,៤៣៧នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៩ មិថុនា ២០២១) ៖ យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូន មន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៧៧០,៤៣៧នាក់។…
Read More » -
ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី៩-១៥ ខែមិថុនាសូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់បក់បោកខ្លាំង
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៨ មិថុនា ២០២១) ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា នៅថ្ងៃទី ៩-១២ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាប។
Read More » -
ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺកូវីដ-១៩ ១២នាក់បន្ថែមទៀត
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៨ មិថុនា ២០២១) ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ កបានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ១២នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។
Read More » -
កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៦៧៨នាក់ ខណៈជាសះស្បើយ៥៥៧នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦៧៨នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៥៥៧នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន១២នាក់ទៀត។
Read More »