ព័ត៌មានជាភាសាខ្មែរ
-
លោកជំទាវ ឱ វណ្ណឌីន ៖ ជំងឺកូវីដ១៩បំប្លែងថ្មីមួយចំនួនមិនទាន់ដឹងប្រភពមកពីណាច្បាស់នោះទេ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៣ សីហា ២០២១) ៖ បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវី១៩ បំប្លែងថ្មី «ដែលតា» អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្នអ្នកឆ្លងវីរុសជំងឺកូវីដ-១៩ បំប្លែងថ្មី (Delta) មួយចំនួនមិនដឹងប្រភពឆ្លងមកពីខាងណានោះទេ ព្រោះថា Delta មានភាពចម្លងលឿន…
Read More » -
រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទខ្ទប់តំបន់មួយចំនួននៅភ្នំពេញ ដែលពាក់ព័ន្ធមេរោគបំប្លែងថ្មី (Delta)
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៣ សីហា ២០២១) ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទខ្ទប់តំបន់មួយចំនួន ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកេវ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកកាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ការសម្រេចបិទខ្ទប់តំបន់ទាំងនេះ ដោយសារតែពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មី ដែលតាឆ្លងរាលដាលក្នុងសហគមន៍។
Read More » -
កម្ពុជានឹងមានភ្លៀងធ្លាក់ពីខ្សោយ ទៅបង្គួរទៅតាមតំបន់ចាប់ពីថ្ងៃទី៤-១០ ខែសីហា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៣ សីហា ២០២១) ៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ ១០ ខែសីហា ឆ្នាំ២០២១។
Read More » -
លោកអគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាក៏បានលើកឡើងថា បច្ចុប្បន្ននេះដោយសារបច្ចេកវិទ្យាជឿនលឿនពិសេសនោះមានស្មាតហ្វូនអាចធ្វើឲ្យអ្នកសារព័ត៌មានទាំងអាជីពមិនអាជីពអាចប្រើបាននៅគ្រប់កន្លែងទាំងអស់ ។ លោកបញ្ជាក់ថា ៖«បច្ចេកទេសជឿនលឿន ឬស្មាតហ្វូននាបច្ចុប្បន្ននេះបានជួយដល់ពាក្យថា«បដិវត្តន៍ឆ្ពោះទៅកាន់វិមជ្ឈការនៃអំណាចសារព័ត៌មាន» មានន័យថា កាលពីមុនអំណាចព័ត៌មានធំៗនៅកណ្តាលក្រុង ប៉ុន្តែពេលនេះមិនចាំបាច់ទេ វិមជ្ឈកាដល់ភូមិ ឃុំ សង្កាត់អាចផ្សព្វផ្សាយបាន» ៕
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៩ កក្កដា ២០២១) ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចពិភាក្សាសារព័ត៌មានតាមប្រព័ន្ធ Zoom meeting ស្តីពី «ក្រមសីលធម៌…
Read More » -
ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍រដ្ឋាភិបាលសម្រេចបិទខេត្តជាប់ព្រំដែនថៃទាំងអស់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៩ កក្កដា ២០២១) ៖ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួននៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចបន្ទាន់មួយដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។
Read More » -
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ១២ ដល់១៧ឆ្នាំ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៨ កក្កដា ២០២១) ៖ រដ្ឋបាលរាជធានីភ្នំពេញបានដាក់បង្ហាញទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុ១២ ដល់១៧ឆ្នាំ ក្នុងសង្កាត់ទាំងអស់នៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ។ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ការចាក់វ៉ាក់សាំងដូសទី១ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា…
Read More » -
ករណីសាច់ក្របីនាំចូលពីប្រទេសឥណ្ឌាមកកម្ពុជាមានផ្ទុកវីរុសកូវីដ១៩ ស្ថានទូតឥណ្ឌា ស្នើសុំធ្វើតេស្តម្តងទៀត
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ចំពោះការរកឃើញវីរុសកូវីដ១៩នៅលើសាច់ក្របីដែលនាំចូលពីប្រទេសឥណ្ឌា មកកម្ពុជាត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ១៩ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានបង្ហាញការមិនអស់ចិត្ត ដោយស្នើសុំធ្វើតេស្តម្តងទៀតទៅលើសាច់ក្របីនោះ។
Read More » -
សម្តេចតេជោ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០១ខែសីហាខាងមុខនេះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៧ កក្កដា ២០២១) ៖ តាមការចុះផ្សាយរបស់បណ្តាញព័ត៌មានផ្លូវការ Fresh News បានឲ្យថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០១ ខែសីហា…
Read More » -
កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៨១២នាក់ ខណៈជាសះស្បើយ៧៤០នាក់ និងស្លាប់១៩នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២១ កក្កដា ២០២១) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៨១២នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៧៤០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន១៩នាក់ទៀត។
Read More » -
សម្តេច ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុនចំនួន១លានដូសដោយផ្ទាល់នៅថ្ងៃទី២៣កក្កដានេះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២១ កក្កដា ២០២១) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញទៅព្រលានយន្តហោះទទួលវ៉ាក់សាំង AstraZeneca ដែលជាជំនួយរបស់ជប៉ុន ចំនួន១លានដូស នឹងមកដល់កម្ពុជានៅថ្ងៃទី២៣កក្កដា ដោយផ្ទាល់។
Read More »