ព័តមានអន្តរជាតិ
-
របបយោធាថៃដាក់សម្ពាធបណ្ដាញ Facebook និង Line
សារព័ត៌មាន Cambodia News/ ថៃ (០១ កុម្ភៈ ២០១៦) ៖ មន្ដ្រីជាន់ខ្ពស់ថៃ កាលពីថ្ងៃទី៣១ មករា បានឲ្យដឹងថា រដ្ឋាភិបាល យោធាថៃនឹងព្យាយាមបញ្ចុះបញ្ជូលក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយសង្គម មានហ្វេសហ៊ុក និងឡាញ ឲ្យអនុវត្ដតាមការបញ្ជារបស់តុលាការ ដើម្បីលុបចោលនូវមាតិកាលើបណ្ដាញសង្គមរបស់ខ្លួន ដែលអាចប៉ះពាល់ដល់សន្ដិភាពនិងសណ្ដាប់ធ្នាប់ក្នុងប្រទេសថៃ។
Read More » -
តួកគីចោទរុស្ស៊ីថាបានបញ្ជាយន្តហោះរំលោភដែនអាកាសរបស់ខ្លួនជាថ្មី
សារព័ត៌មាន Cambodia News/ តួកគី (០១ កុម្ភៈ ២០១៦) ៖ បើទោះបីទទួលបានការព្រមានពីតួកគីក៏ដោយយន្តហោះទម្លាក់គ្រាប់របស់ រុស្ស៊ីប្រភេទSu-34នៅថ្ងៃទី២៩មករា បានហោះរំលោភដែនអាកាសរបស់តួកគីជាថ្មីទៀត។ នេះបើតាមការអះអាងពីតួកគី។ បន្ទាប់ពី មានហេតុការណ៍នេះកើតឡើងភ្លាមៗ ទីក្រុងអង់ហ្គារ៉ាស់ បានកោះហៅឯកអគ្គរាជទូតរបស់រុស្ស៊ី ដើម្បីតវ៉ាផងដែរ។ ប៉ុន្តែលទ្ធផលនៃជំនួបប្តឹងតវ៉ារវាងភាគីទាំងពីរយ៉ាងណា មិនត្រូវបានរុស្ស៊ីបង្ហើបឲ្យដឹងនោះទេ។
Read More » -
ជប៉ុនប្រុងជើងការឆ្លើយតបនឹងការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង
សារព័ត៌មាន Cambodia News/ ជប៉ុន (២៩ មករា ២០១៦) ៖ ពិភពលោកភ្ញាក់ផ្អើលម្ដងរួចមកហើយថ្មីៗនេះ ក្រោយពេលកូរ៉េខាងជើងបានអះអាងថា បានធ្វើតេស្ដដោយជោគជ័យនូវគ្រាប់បែកអ៊ីដ្រូសែន ជាមួយនឹងការអះអាងនេះ ប្រទេសជប៉ុនបានដាក់ទ័ពប្រុងជើងការរួចជាស្រេច ដើម្បីឆ្លើយតបនឹងសកម្មភាពមិនគួរសមណាមួយរបស់កូរ៉េខាងជើង ក្រោយពេលកូរ៉េខាងជើងបញ្ជាក់ថានឹងរៀបចំដើម្បីធ្វើតេស្ដមីស៊ីល របស់គេម្ដងទៀត។
Read More » -
ស៊ុយអែតរំពឹងថា ការបណ្តេញអ្នកស្វែងរកសិទ្ធិជ្រកកោន នឹងឡើងរហូតដល់ទៅ ៨០.០០០នាក់
សារព័ត៌មាន Cambodia News/ ស៊ុយអែត (២៨ មករា ២០១៦) ៖ ប្រទេសស៊ុយអែតរំពឹងថា ការបណ្តេញអ្នកស្វែងរកសិទ្ធិជ្រកកោន នឹងឡើងរហូតដល់ទៅ ៨០.០០០ ដែលពាក្យសុំសិទ្ធិជ្រកកោន ត្រូវបានបដិសេធដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសនេះបានប្រកាស។ លោក Anders Ygeman រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសស៊ុយអែត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយស៊ុយអ៊ែតថា “យើងកំពុងនិយាយអំពី…
Read More » -
អាមេរិក ដាក់ប្រទេស ក្នុងស្ថានការណ៍ ប្រកាសអាសន្ន ដោយសារព្យុះព្រិល ដ៏ខ្លាំងក្លា
សារព័ត៌មាន Cambodia News / អាមេរិក (២៤ មករា ២០១៦) ៖ ព្យុះព្រិលដ៏ខ្លាំងក្លាមួយ ក្នុងប្រវត្តិសាស្រ្ត បានធ្វើឲ្យ ប្រជាជនអាមេរិក ព្រួយបារម្ភយ៉ាងខ្លាំង និង ធ្វើដំណើរ ត្រលប់ទៅផ្ទះវិញ យ៉ាងរហ័ស នៅចុងសប្តាហ៍នេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក…
Read More » -
ស្លាប់៦នាក់ក្នុងការវាយប្រហារភេរវកម្មមួយនៅក្រុងគែរ
សារព័ត៌មាន Cambodia News/ អេហ្ស៊ីប (២២ មករា ២០១៦) ៖ ភ្នាក់ងារសន្តិសុខអេហ្ស៊ីបរាយការណ៍ថា មនុស្ស៦នាក់ ក្នុងនោះមានប៉ូលិស៣នាក់បានត្រូវស្លាប់កាលពីថ្ងៃទី២១ មករា ក្នុងការវាយប្រហារដោយគ្រឿងផ្ទុះ ក្នុងសង្កាត់មួយនៃទីក្រុងគែរ ជិតផ្លូវថ្នល់មួយមកកាន់តំបន់ពីរ៉ាមីត GIZEH ជាតំបន់ទេសចរណ៍ដ៏ល្បីរបស់អេហ្ស៊ីប ។
Read More » -
បុគ្គលិក អ.ស.ប យ៉ាងតិច ៥១នាក់ស្លាប់ក្នុងឆ្នាំ២០១៥
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២២ មករា ២០១៦) ៖ លោក FARHAN HAQ អ្នកនាំពាក្យរងរបស់អគ្គលេខាធិការ អ.ស.ប ថ្លែងកាលពីថ្ងៃទី២១ មករា ថា សមាជិកបុគ្គលិក អ.ស.ប យ៉ាងតិច៥១នាក់ស្លាប់ក្នុងឆ្នាំ២០១៥ ពេលបំពេញបេសកកម្មពិសេសកងទាហានមួកខៀវ…
Read More » -
វាយប្រហារដោយគ្រឿងផ្ទុះ និងបាញ់រះនៅដ្ឋធានីសូម៉ាលីស្លាប់២០នាក់
សារព័ត៌មាន Cambodia News/ សូម៉ាលី (២២ មករា ២០១៦) ៖ ប៉ូលិសសូម៉ាលីគូសបញ្ជាក់ មានការផ្ទុះមួយបន្ទាប់មកមានការបាញ់ប្រហារយ៉ាងខ្លាំងកើតមានកាលពីថ្ងៃទី២១ មករា នៅមុខភោជនីយដ្ឋានមួយស្ថិតនៅទល់មុខមាត់សមុទ្រនៃទីក្រុងម៉ូហ្គាឌីស្យូ រដ្ឋធានីសូម៉ាលី មកដល់ព្រឹកថ្ងៃទី២២ មករា មានមនុស្សស្លាប់យ៉ាងតិច២០នាក់ ហើយ២០នាក់ទៀតរងរបួស ។
Read More » -
ស្លាប់ក្រុមរដ្ឋអ៊ីស្លាម៣១នាក់ដោយសារការវាយប្រហារជើងអាកាស
សារព័ត៌មាន Cambodia News/ អ៊ីរ៉ាក់ (២២ មករា ២០១៦) ៖ តាមមន្ដ្រីសន្ដិសុខខេត្ដប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហ៊ួរឲ្យដឹងថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៣១នាក់បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី២១មករា ដោយសារការវាយប្រហារតាមជើងអាកាស និងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្ដិសុខអ៊ីរ៉ាក់ ក្នុងខេត្ដភាគខាងលិចប្រទេស។
Read More » -
បុរសម្នាក់ត្រូវតុលាការថៃកាត់ទោស ៦ឆ្នាំក្រោយប្រមាថស្ដេចតាម Facebook
សារព័ត៌មាន Cambodia News/ ថៃ (២១ មករា ២០១៦) ៖ តុលាការព្រហ្មទណ្ឌថៃ បានកាត់ទោសបុរសម្នាក់ ឲ្យជាប់ពន្ធនាគារ រយៈពេល ៦ឆ្នាំ បន្ទាប់ពីសរសេរសារ ឬ comment តាមបណ្ដាញសង្គម Facebook ដែលគេចាត់ទុកថាជាការ ប្រមាថរាជវង្សថៃ។…
Read More »