ព័តមានអន្តរជាតិ
-
ប្រវតិ្តវិទូនៃប្រទេសកាណាដា៖ព្រឹត្តិការណ៍សម្លាប់រង្គាលនៅក្រុងណានជីងគឺជាការពិតក្នុងប្រវត្តិសាស្ត្រដែលមិនអនុញ្ញាតឱ្យមានការមួលបង្កាច់និងកែប្រែឡើយ
Cambodia News នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក David Wright
Read More » -
សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបើកធ្វើនៅក្រុងប៉េកាំងក្រោមអធិបតីភាពលោក Xi Jinping
Cabodia News ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែធ្នូ សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានបូកសរុបការងារសេដ្ឋកិច្ចនៅឆ្នាំ ២០២៥…
Read More » -
ទំនើបកម្មឧស្សាហកម្មចិន ជាគំរូថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសាកល
Cambodia News ផែនការ ៥ ឆ្នាំ លើកទី ១៥ ជាផែនទីចង្អុលផ្លូវថ្មីមួយទៀតដែលបន្តពីមុនមកសម្រាប់ប្រជាជននិងរដ្ឋាភិបាលចិនឆ្ពោះទៅសម្រេចគោលដៅក្នុងការកសាងប្រទេសសង្គមនិយមបែបទំនើបពិសេសលើវិស័យឧស្សាហកម្ម ហើយជាកម្លាំងចលករដ៏សំខាន់ក្នុងការរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍសកល ក្នុងកំឡុងពេលដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច និង សណ្តាប់ធ្នាប់។ សមិទ្ធផលនៃការលូតលាស់ដ៏អស្ចារ្យរបស់ប្រទេសចិន បានកើតចេញពីការអនុវត្តផែនការប្រាំឆ្នាំប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់របស់រដ្ឋាភិបាលចិន ព្រមទាំងការចូលរួមយ៉ាងសកម្មពីប្រជាជនចិនទាំង ១.៤ ពាន់លាននាក់។ លើសពីនេះទៀត ប្រទេសចិនបានជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ជាមួយប្រទេសជាង…
Read More » -
លោកXi Jinpingប្រធានរដ្ឋចិនធ្វើការផ្លាស់ប្តូរជាមិត្តភាពជាមួយលោកEmmanuel Macronប្រធានាធិបតីបារាំងនៅក្រុងChengdu
Cambodia News ថ្ងៃទី៥ ខែធ្នូ លោកXi Jinpingប្រធានរដ្ឋចិនបានធ្វើការផ្លាស់ប្តូរជាមិត្តភាពជាមួយលោកEmmanuel Macronប្រធានាធិបតីបារាំងនៅក្រុងDujiangyanខេត្តSichuan។ លោកXi Jinpingបានណែនាំអំពីប្រវត្តិនិងសារៈសំខាន់នៃទីក្រុងDujiangyan ដោយចង្អុលបង្ហាញថា វិស្វកម្មធារាសាស្ត្រDujiangyanគឺជាវិស្វកម្មធារាសាស្ត្របុរាណតែមួយគត់នៅលើពិភពលោក ដែលនៅតែប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន ហើយក៏ជាការអនុវត្តដោយជោគជ័យដំបូងបំផុតមួយនៃការរួមរស់ជាមួយគ្នាដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិផងដែរ។ដំណើរការសាងសង់បានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវស្មារតីរបស់ប្រជាជាតិចិនដែលមិនខ្លាចការលំបាកនិងហ៊ានត្រួសត្រាយ។ប្រជាជាតិបារាំងក៏មានស្មារតីមិនចុះចាញ់ការលំបាកផងដែរ។ប្រទេសចិននិងបារាំងគួរតែអាចស្វែងយល់និងគោរពគ្នាទៅវិញទៅមកបានល្អជាងប្រទេសដទៃទៀត។ ជាការឆ្លើយតប លោកMacronបានលើកឡើងថា វិស្វកម្មធារាសាស្ត្រដែលសាងសង់ឡើងកាលពីជាង២០០០ឆ្នាំមុននៅតែប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន ហើយភាពឧស្សាហ៍ព្យាយាមនិងប្រាជ្ញារបស់ប្រជាជនចិនពិតជាគួរឱ្យកោតសរសើរ។ប្រទេសបារាំងនិងប្រទេសចិនមានប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏យូរអង្វែង ហើយការស្វែងរកជីវភាពដ៏ល្អប្រសើររបស់ប្រជាជននៃប្រទេសទាំងពីរក៏ដូចគ្នាដែរ កិច្ចសហប្រតិបត្តិការរវាងបារាំងនិងចិនអាចសម្រេចបាននូវការរួមគ្នាស្វែងរកការអភិវឌ្ឍនិងវិបុលភាព និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕
Read More » -
វេទិកាអ្នកអានសៀវភៅ《ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន》បានប្រារព្ធធ្វើឡើងនៅក្រុងណៃរ៉ូប៊ីនៃប្រទេសកេនយ៉ា
Cambodia News នៅថ្ងៃទី១ ខែធ្នូតាមម៉ោងក្នុងតំបន់ វេទិកាអ្នកអានសៀវភៅ《ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន》ដែលសហការរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន រដ្ឋបាលបោះពុម្ពផ្សាយភាសាបរទេសចិន និងស្ថានទូតចិនប្រចាំនៅប្រទេសកេនយ៉ា បានប្រារព្ធធ្វើឡើងនៅក្រុងណៃរ៉ូប៊ី រដ្ឋធានីនៃប្រទេសកេនយ៉ា។ ឥស្សរជនចំនួនប្រហែល២០០រូប មកពីគ្រប់មជ្ឈដ្ឋាននៃប្រទេសចិននិងកេនយ៉ាបានចូលរួមក្នុងសកម្មភាពលើកនេះ។ ភ្ញៀវកិត្តិយសចិននិងអន្តរជាតិដែលចូលរួមវេទិកានេះបានថ្លែងថា សៀវភៅ《ស៊ី ជីនភីង៖អភបាលកិច្ចប្រទេសចិន》ភាគទី ៥ គឺមានខ្លឹមសារភ្ជាប់ជាមួយភាគទី ១ ទៅដល់ភាគទី៤…
Read More » -
ប្រទេសចិនចេញផ្សាយសៀវភៅសស្តីពី « ការគ្រប់គ្រងនិងរំសាយអាវុធ និងការបង្ការការរីកសាយភាយអាវុធរបស់ប្រទេសចិនក្នុងយុគសម័យថ្មី »
Cambodia News ថ្ងៃទី ២៧ ខែវិច្ឆិកា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពី « ការគ្រប់គ្រងនិងរំសាយអាវុធ និងការបង្ការការរីកសាយភាយអាវុធរបស់ប្រទេសចិនក្នុងយុគសម័យថ្មី »។ សៀវភៅសបានលើកឡើងថា ឈានចូលយុគសម័យថ្មី ក្រោមការចង្អុលបង្ហាញពីគំនិតសង្គមនិយមមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ប្រធានរដ្ឋចិន, ប្រទេសចិនបានជំរុញការកសាងទំនើបកម្មតាមបែបផែនចិនយ៉ាងម៉ឺងម៉ាត់ សម្របតាមសំឡេងអំពាវនាវរួមនៃសហគមន៍អន្តរជាតិ អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល ,គំនិតផ្តួចផ្តើមសន្តិសុខសកល,…
Read More » -
បទវិភាគ៖អនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមនៃកិច្ចប្រជុំកំពូលក្រុង Tianjin ដើម្បីត្រួសត្រាយកាលានុវត្តភាពនៃកិច្ចសហប្តតិបត្តិការកាន់តែច្រើន
Cambodia News “គំនិតឯកភាពរួមនៃកិច្ចប្រជុំបានបំពេញបន្ថែមខ្លឹមសារជាក់ស្តែងកាន់តែច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិក” “បានបោះជំហានទៅមុខបន្ថែមទៀតតាមមាគ៌ាអភិវឌ្ឍន៍នៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ”។ល។ មតិអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី២៤នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាល(នាយករដ្ឋមន្ត្រី)នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃដែលប្រារព្ធធ្វើឡើងនៅក្រុងមូស្គូប្រទេសរុស្ស៊ីនៅពេលថ្មីៗកន្លងទៅនេះ ។ លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានអំពាវនាវឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃអនុវត្តឱ្យបានសកម្មនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីបង្កើនកម្លាំងប្រមូលផ្តុំ កម្លាំងប្រតិបត្តិការ និងបង្កើនកម្លាំងកិត្យានុភាពថែមមួយកម្រិតទៀត ដើម្បីធ្វើឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃមានភាពខ្លាំងក្លាបន្ថែមទៀត។ ភាគីនានាដែលចូលរួមកិច្ចប្រជុំបានយល់ឃើញថា គួរពួតដៃគ្នាអនុវត្តឱ្យបានជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុង Tianjin អនុវត្តយ៉ាងប្រាកដប្រជានូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីជំរុញឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃដើរតួនាទីកាន់តែសំខាន់ក្នុងកិច្ចការអភិបាលកិច្ចសកល។…
Read More » -
លោក Xi Jinping សំណេះសំណាលស្តីពីការរំលឹកខួបកំណើតទី១១០របស់សមមិត្ត Hu Yaobang អតីតអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
Cambodia News នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំពិធីសំណេះសំណាលស្តីពីការរំលឹកខួបកំណើតទី១១០របស់សមមិត្ត Hu Yaobang អតីតអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះ ដោយសង្កត់ធ្ងន់ថា ត្រូវរៀនសូត្រយ៉ាង ហ្មត់ចត់ពីស្មារតីដ៏ឧដុង្គឧត្តមនិងឥរិយាបថដ៏ល្អប្រសើររបស់សមមិត្ត Hu Yaobang កុំបំភ្លេចគោលបំណងដើម…
Read More » -
បទវិភាគ៖ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ដាច់ខាតមិនអនុញ្ញាតឱ្យយោធានិយមជប៉ុនងើបឡើងវិញ
Cambodia News កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា មន្ត្រីក្រសួងការបរទេសចិនបានធ្វើកិច្ចពិគ្រោះពិភាក្សាជាមួយមន្ត្រីក្រសួងការបរទេសជប៉ុននៅទីក្រុងប៉េកាំង ។
Read More » -
បទវិភាគ៖សេដ្ឋកិច្ចចិនត្រូវបានរំពឹងថា នឹងបន្តរក្សានិន្នាការអភិវឌ្ឍន៍ដោយនឹងនរ
Cambodia News “បើមើលជាទូទៅ ការកែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ចិនកំពុងត្រូវជំរុញយ៉ាងនឹងនរជាលំដាប់ដដែល ។ ប៉ុន្តែបើមើលពីការអភិវឌ្ឍនៅពេលអនាគត កម្លាំងផលិតកម្មគុណភាពថ្មីត្រូវពូនជ្រំនិងទទួលការអភិវឌ្ឍ កម្លាំងចលករថ្មីបានរីកចម្រើនជាបន្តបន្ទាប់ ហើយការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់មាននិន្នាការល្អប្រសើរ ។”ពេលថ្មីៗកន្លងទៅនេះ លោក Fu Linghui អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិចិនបានធ្វើបទបង្ហាញពីស្ថានភាពពាក់ព័ន្ធនៃការដំណើរការសេដ្ឋកិច្ចរបស់ចិននាពេលបច្ចុប្បន្ននេះ ។ ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសទិន្នន័យឱ្យដឹងថា កាលពីខែតុលា តម្លៃបន្ថែមនៃឧស្សាហកម្មធុនមធ្យមនិងធំទូទាំងប្រទេសចិនបានកើនឡើង៤,៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន…
Read More »