ព័តមានអន្តរជាតិ
-
លោក Xi Jinping ថ្លែងអំពីការអភិវឌ្ឍ | បង្កើនបច្ចេកវិទ្យានៃកសិកម្ម
Cambodia News កាលពីខែមេសាឆ្នាំ២០១៨ ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារតាមជនបទនៃខេត្តហៃណាន លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថាគួរផ្តោតលើគុណប្រយោជន៍នៃបច្ចេកទេសនិងវិទ្យាសាស្ត្រវិស័យកសិកម្ម ដើម្បីកសាង «ណាន ហ្វាន ស៊ីលីកុន វ៉ាលី » របស់ប្រទេសចិន ពោលគឺ បណ្តុំអ្នកបច្ចេកទេសនិងអ្នកស្រាវជ្រាវ ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្មកំពូលរបស់ចិន ។ «…
Read More » -
លោកWang Yi៖ យើងមិនដែលសម្គាល់ឃើញថា ប្រទេសណាមួយអាចដើរតួជាប៉ូលិសអន្តរជាតិនោះទេ
Cambodia News នៅថ្ងៃទី៤ខែមករា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានរៀបចំធ្វើកិច្ចសន្ទនាជាយុទ្ធសាស្ត្រលើកទីប្រាំពីររវាងរដ្ឋមន្ត្រីការបរទេសចិន-ប៉ាគីស្ថានជាមួយលោកMuhammad Ishaq Darឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាននៅទីក្រុងប៉េកាំង។ លោកWang Yiបានថ្លែងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប៉ាគីស្ថាន ដើម្បីអនុវត្តគំនិតឯកភាពរួមរបស់មេដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងការកសាងទំនុកចិត្តជាយុទ្ធសាស្ត្ររវាងគ្នានឹងគ្នា ត្រួសត្រាយកិច្ចសហប្រតិបត្តិការជាក់ស្តែង ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ពង្រឹងការសម្របសម្រួលពហុភាគី ក៏ដូចជាពន្លឿនការកសាងសហគមន៍រួមវាសនាចិន-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធ ។ លោកWang…
Read More » -
ល្មើសនឹងច្បាប់អន្តរជាតិនិងបំផ្លាញសន្តិភាពក្នុងតំបន់ ករណីដែលសហរដ្ឋអាមេរិកវាយប្រហារវ៉េណេស៊ុយអេឡាបានញ៉ាំងឱ្យប្រទេសជាច្រើនថ្កោលទោសយ៉ាងខ្លាំងក្លា
Cambodia News កាលពីថ្ងៃទី៤ខែមករា រដ្ឋាភិបាលនៃប្រទេសជាច្រើនបានចេញផ្សាយសេចក្តីថ្លែងការណ៍ ដើម្បីថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកដែលធ្វើឡើងចំពោះវ៉េណេស៊ុយអេឡាថា ជាទង្វើល្មើសនឹងច្បាប់អន្តរជាតិ និងបំពានអធិបតេយ្យភាពរបស់វ៉េណេស៊ុយអេឡា ហើយអំពាវនាវឱ្យដោះស្រាយវិបត្តិតាមរយៈកិច្ចសន្ទនាដោយសន្តិវិធីនិងគោរពតាមឆន្ទៈរបស់ប្រជាជនវ៉េណេស៊ុយអេឡា ។ ថ្ងៃដដែល រដ្ឋាភិបាលនៃប្រទេសចំនួន៦ រួមមានប្រេស៊ីល ស៊ីលី កូឡុំប៊ី ម៉ិកស៊ិក អ៊ុយរូហ្កាយនិងអេស្ប៉ាញបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមថា ប្រតិបត្តិការយោធាឯកតោភាគីរបស់សហរដ្ឋអាមេរិកនៅលើដែនដីវ៉េណេស៊ុយអេឡាគឺល្មើសនឹង《ធម្មនុញ្ញអង្គការសហប្រជាជាតិ》និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលបានបង្កើត “គំរូប្រកបដោយគ្រោះថ្នាក់”សម្រាប់សន្តិភាពនិងសន្តិសុខក្នុងតំបន់ ។…
Read More » -
តំបន់ជាច្រើននៅលើពិភពលោកបានដង្ហែក្បួនបាតុកម្មដើម្បីប្រឆាំងនឹងអាមេរិកដែលឈ្លានពានវ៉េណេស៊ុយអេឡាដោយកម្លាំងយោធា
Cambodia News ថ្ងៃទី ៤ខែមករា តាមម៉ោងក្នុងតំបន់ តំបន់នានានៅលើពិភពលោកបានផ្ទុះសកម្មភាពដង្ហែក្បួនប្រឆាំងតវ៉ា ។ នៅប្រទេសអាហ្សង់ទីន កូឡុំប៊ី អេក្វាទ័រ ម៉ិកស៊ិក ព័រតូរីកូ អ៊ុយរូហ្កាយ អ៊ីតាលី បារាំង អេស្ប៉ាញ និងទីក្រុងជាច្រើនរបស់អាមេរិកបានផ្ទុះសកម្មភាពបាតុកម្ម ដើម្បីថ្កោលទោសចំពោះអាមេរិកដែលបានធ្វើការវាយប្រហារដោយយោធាទៅលើវ៉េណេស៊ុយអេឡា ចាប់ខ្លួនលោកប្រធានាធិបតី Maduro…
Read More » -
បទវិភាគ៖ ប្រទេសចិនប្រកបដោយជំនឿចិត្តលើខ្លួនឯងនិងភាពបើកទូលាយនឹងបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងកាន់តែច្រើនដល់ពិភពលោក
Cambodia News មុនពេលថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៦ ។ តាមរយៈប្រសាសន៍ដែលពោរពេញទៅដោយភាពកក់ក្តៅនិងក្តីរំពឹងទុក សហគមន៍អន្តរជាតិបានទទួលអារម្មណ៍ពីការបោះជំហ៊ានទៅមុខដោយភាពមោះមុតជាមួយនឹងភាពតស៊ូដ៏អង់អាច សភាពការណ៍អភិវឌ្ឍន៍ដែលពោរពេញទៅដោយឧត្តមភាពនិងនិម្មាបនកម្មដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការនិងប្រកបដោយភាពបើកទូលាយ ។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានផ្តោតសំខាន់លើជំនឿចិត្តនិងកម្លាំងរបស់ចិនដែលបានបង្ហាញឱ្យឃើញក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលនេះ ។ ជំនឿចិត្តបែបនេះ គឺបានមកពីការបោះជំហានអភិវឌ្ឍន៍ដ៏រឹងមាំនិងខ្លាំងក្លារបស់ប្រទេសចិន ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក អំឡុងពេលឆ្នាំបញ្ចប់នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ…
Read More » -
ប្រទេសចិនប្តេជ្ញាបន្តជំរុញការប្រើប្រាស់ក្នុងស្រុក និងការបើកចំហកម្រិតខ្ពស់ ហើយនឹងដើរតួនាទីជាកម្លាំងស្ថិរភាពសម្រាប់កំណើនសេដ្ឋកិច្ចសកល
Cambodia News ចាប់តាំងពីការអនុវត្តផែនការប្រាំឆ្នាំលើកទី១៤ (២០២១–២០២៥) ប្រទេសចិនសម្រេចបានសមិទ្ធផលសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ជាច្រើន ជាពិសេសក្នុងដំណើរនៃការផ្លាស់ប្តូរពីគំរូអភិវឌ្ឍន៍ ដែលផ្តោតលើកំណើនខ្ពស់ទៅជាគំរូអភិវឌ្ឍន៍ដែលផ្តោតលើកំណើនប្រកបដោយគុណភាពខ្ពស់។ ក្នុងរយៈពេលប្រាំឆ្នាំនេះ ប្រទេសចិនបានខិតខំឥតឈប់ឈរ ដើម្បីជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ធ្វើឱ្យស៊ីជម្រៅកំណែទម្រង់ និងលើកកម្ពស់ការបើកចំហកម្រិតខ្ពស់។ កិច្ចប្រឹងប្រែងទាំងនេះ មិនត្រឹមតែត្រួសត្រាយផ្លូវឱ្យចិនអាចធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងសម្រេចគោលដៅសតវត្សរ៍ទីពីររបស់ខ្លួនទេ តែក៏បានរួមចំណែកដល់ការជំរុញស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកលផងដែរ។ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានរួមចំណែកប្រមាណ ៣០% ដល់កំណើនសេដ្ឋកិច្ចសកល…
Read More » -
សហគ្រិនឯកជនគឺជា “គ្នាឯង”៖ជាយុទ្ធសាស្ត្រសំខាន់មួយដើម្បីស្តារភាពរស់រវើកនៃសេដ្ឋកិច្ចចិន
Cambodia News នៅពេលពិភាក្សាអំពីសេដ្ឋកិច្ចចិន តួលេខ “៥, ៦, ៧, ៨, ៩”គឺគួរឱ្យជឿជាក់ណាស់៖សេដ្ឋកិច្ចឯកជនរួមចំណែកជាង៥០%នៃចំណូលពន្ធ ជាង៦០%នៃផលិតផលក្នុងស្រុកសរុប ជាង៧០%នៃសមិទ្ធផលនវានុវត្តន៍បច្ចេកវិទ្យា
Read More » -
ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនជំរុញការផ្លាស់ប្តូរឧស្សាហកម្មនាពេលអនាគតរបស់សកលលោក
Cambodia News ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបានផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ តាមរយៈការជំរុញដោយឥតឈប់ឈរនូវកម្លាំងផលិតកម្មគុណភាពថ្មី។ ការណ៍នេះ បានត្រួសត្រាយផ្លូវដល់ការលេចឡើងនៃសេដ្ឋកិច្ចរយៈកម្ពស់ទាប (Low Altitude Economy – LAE) ដែលកំពុងទទួលបានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ពីប្រជាជនចិន និងសហគមន៍អន្តរជាតិ។ LAE ដែលត្រូវបានលើកឡើងក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនជាលើកដំបូងក្នុងឆ្នាំ២០២៤ សំដៅលើសកម្មភាពសេដ្ឋកិច្ចដែលប្រព្រឹត្តទៅក្នុងរយៈកម្ពស់ក្រោម ៣០០០ ម៉ែត្រ ដែលរួមមាន៖…
Read More » -
លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារអប់រំគំនិត និងសីលធម៌របស់អនីតិជន
Cambodia News ពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារអប់រំគំនិត និងសីលធម៌របស់អនីតិជន។ លោកបានចង្អុលបង្ហាញថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះការងារអប់រំគំនិត និងសីលធម៌របស់អនីតិជន ព្រមទាំងបានចាត់វិធានការជាច្រើនដើម្បីជំរុញឱ្យការងារគ្រប់ផ្នែកទទួលបានការរីកចម្រើននិងសមិទ្ធផលថ្មី ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា…
Read More » -
ភាពយន្តឯកសាររឿង «សំឡេងរបស់អ្នក» ចាក់បញ្ចាំងនៅតួកគី
Cambodia News ភាពយន្តឯកសាររឿង «សំឡេងរបស់អ្នក (HOTLINE BEIJING)» ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើពិធីចាក់បញ្ចាំងនៅក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីកាលពីថ្ងៃទី ១៣ ខែធ្នូ តាមម៉ោងក្នុងតំបន់។ សមាជិករដ្ឋសភាតួកគី ប្រធានសហគមន៍អ្នកមានកម្មសិទ្ធិបញ្ញាលើវណ្ណកម្មភាពយន្តនិងទូរទស្សន៍តួកគី និងឥស្សរជននៃមជ្ឈដ្ឋានភាពយន្តនិងទូរទស្សន៍ វប្បធម៌និងសិល្បៈតួកគីបានចូលរួមសកម្មភាពនិងទស្សនាភាពយន្ត។ ភាពយន្តឯកសារររឿង «សំឡេងរបស់អ្នក» ថតដោយក្រុមហ៊ុនផលិតភាពយន្តឯកសារព័ត៌មានមជ្ឈិមចិនដែលជាស្ថាប័នក្រោមឱវាទនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលផ្តោតលើបញ្ហាដែលមានចរិតលក្ខណៈរួមស្តីពីអភិបាលកិច្ចទីក្រុងទ្រង់ទ្រាយធំលើពិភពលោក តាមរយៈHotline…
Read More »