ព័តមានអន្តរជាតិ
-
ឈ្លោះគ្នារឿងថ្លៃទឹកដោះ កូនកម្លោះរត់ចោលរោងការ កូនក្រមុំដួលសន្លប់
សារព័ត៌មាន Cambodia News/ ថៃ (២៦ មិថុនា ២០១៧) ៖ ឈ្លោះគ្នារឿងថ្លៃទឹកដោះ កូនកម្លោះរត់ចោលរោងការ កូនក្រមុំដួលសន្លប់និងភ្ញៀវស្រឡាំងកាំងនិងកូនស្រីយំរហូតដួលសន្លប់នេះបានកើតឡើងនៅក្នុងខេត្តនគរ រ៉ាតចាស៊ីម៉ា ប្រទេសថៃ។ បើតាមសាច់ញាតិខាងស្រី កូនកម្លោះឈ្មោះអាឌីរ៉ាក ចាតាចាន អាយុ២៤ឆ្នាំនិងមិត្តភ័ក្តិប្រមាណ២០នាក់បានមកដល់ផ្ទះខាងស្រីជាមួយនឹងប្រាក់ទឹកដោះដែលភាគីទាំង២បានព្រមព្រៀងគ្នាចំនួន១០០.០០០បាត
Read More » -
បំផ្ទុះគ្រាប់បែកក្នុងមន្ទីរពេទ្យគឺដើម្បីសងសឹកយោធាថៃដែលធ្វើរដ្ឋប្រហារ
សារព័ត៌មាន Cambodia News/ ថៃ (២១ មិថុនា ២០១៧) ៖ បុរសថៃម្នាក់បានសារភាពជាសាធារណៈកាលពីថ្ងៃអង្គារ ទី២០ មិថុនាថាបានបង្កៃគ្រាប់បែកនៅក្នុងមន្ទីរពេទ្យរបស់យោធា កាលពីខែមុន ដោយនិយាយថា គាត់ត្រូវបានជំរុញទឹកចិត្តដោយការស្អប់ខ្ពើមយោធា និង ការធ្វើរដ្ឋប្រហារញឹកញាប់របស់ពួកគេ។ ការផ្ទុះនោះបានកើតឡើងនៅថ្ងៃខួបទី៣នៃរដ្ឋប្រហារថ្ងៃ ២២ ឧសភារបស់រដ្ឋាភិបាលយោធាថៃ និង…
Read More » -
ឆេះអគារខុនដូកម្ពស់២៤ជាន់ នៅប្រទេសអង់គ្លេសស្លាប់មនុស្ស១២នាក់
សារព័ត៌មាន Cambodia News/ ឡុងដ៍ (១៥ មិថុនា ២០១៧) ៖ សារព័ត៌មាន Telegraph ចេញផ្សាយថា មនុស្សយ៉ាងតិចចំនួន១២នាក់បានស្លាប់បាត់បង់ជីវិត និង៧៩នាក់ផ្សេងទៀតរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងករណីអគ្គិភ័យឆាបឆេះអគារខុនដូកម្ពស់២៤ជាន់មួយកន្លែងនៅទីក្រុងឡុងដ៍កាលពីថ្ងៃពុធម្សិលមិញនេះ។
Read More » -
រអិលបាក់ដីនៅប្រទេសបង់ក្លាដែសផ្ដាច់យកអាយុជីវិតមនុស្ស៤៥នាក់
សារព័ត៌មាន Cambodia News/ ដាកា (១៤ មិថុនា ២០១៧) ៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរចេញផ្សាយថា គ្រោះរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងខ្លាំងនៅក្នុងស្រុកចំនួន០៣ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែសបានផ្ដាច់យកអាយុជីវិតមនុស្សកើនដល់ ៤៥នាក់ហើយ ក្នុងនោះ០៧នាក់ជាកងកម្លាំងសង្គ្រោះ។ អាជ្ញាធរបង់ក្លាដែសបានរាយការណ៍ថា ដោយសារតែទទួលរងសម្ពាធទាប នៅឯតំបន់ឆ្នេរ Bengal វាបានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងគ្រោះរអិលបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥នាក់…
Read More » -
ករណីធ្លាក់យន្តហោះយោធាមីយ៉ាន់ម៉ារកឃើញសាកសព៥៩នាក់ហើយ
សារព័ត៌មាន Cambodia News/ មីយ៉ាន់ម៉ា (១២ មិថុនា ២០១៧) ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ បានចេញផ្សាយថា គិតមកទល់ថ្ងៃចន្ទនេះក្រុមសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះ៥៩នាក់ហើយ នៅក្នុងករណីធ្លាក់យន្តហោះយោធាមួយគ្រឿង របស់ប្រទេសមីយ៉ាន់ម៉ាមានផ្ទុកមនុស្សចំនួន ១២២នាក់ នៅសមុទ្រ Andaman ភាគខាងត្បូង គ្រាដែលប្រតិបត្តិការជួយសង្គ្រោះ និងរុករកបានឈានចូលដល់ថ្ងៃទី០៦។
Read More » -
ប្រធានាធិបតីហ្វីលីពីន៖ លោកមិនបានស្វែងរកការគាំទ្រពីអាមេរិកដើម្បីបញ្ចប់សង្គ្រាមក្នុងទីក្រុងម៉ារ៉ាវីនោះឡើយ
សារព័ត៌មាន Cambodia News/ ហ្វីលីពីន (១២ មិថុនា ២០១៧) ៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានលើកឡើងកាលពីថ្ងៃអាទិត្យថា លោកមិនបានស្វែងរកការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់ការហ៊ុមព័ទ្ធទីក្រុងនាភាគខាងត្បូងប្រទេសហ្វីលីពីន ពីសំណាក់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយម មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកនិយាយថា ខ្លួនបានកំពុងផ្ដល់ជំនួយបច្ចេកទេសតាមសំណើរបស់រដ្ឋាភិបាល។
Read More » -
ទាហានអាមេរិក ៣នាក់ស្លាប់ និងមួយចំនួនរងរបួសក្រោយពីត្រូវកងទ័ពអាហ្វហ្គានីស្ថានបាញ់ប្រហារ
សារព័ត៌មាន Cambodia News/ អាហ្វហ្គានីស្ថាន (១២ មិថុនា ២០១៧) ៖ ការសម្លាប់ទាហានអាមេរិក ៣រូបដោយកងទ័ពអាហ្វហ្គានីស្ថាន បានកើតឡើងនៅពេលដែលរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ពិភាក្សាអំពីការបញ្ជូនកងទ័ពអាមេរិករាប់ពាន់នាក់បន្ថែមទៀត និងបោះទីតាំងកងទ័ពនៅក្នុងប្រទេសនេះ។
Read More » -
កងទ័ពអ៊ីរ៉ាក់បន្តវាយប្រហារទៅលើពួករដ្ឋអ៊ីស្លាមនៅក្នុងទីក្រុងម៉ូស៊ូល
សារព័ត៌មាន Cambodia News/ អ៊ីរ៉ាក់ (១២ មិថុនា ២០១៧) ៖ នគរបាលសហព័ន្ធអ៊ីរ៉ាក់កាលពីថ្ងៃសៅរ៍កន្លងទៅ បានរឹបអូសរោងចក្រផលិតគ្រាប់រ៉ុកកែតយ៉ាងធំមួយកន្លែង នៅសង្កាត់សង់ជីលីក្នុងទីក្រុងម៉ូស៊ូលពីពួករដ្ឋអ៊ីស្លាម។ មន្ត្រីនគរបាលម្នាក់បាននិយាយថា គ្រាប់កាំភ្លើងត្បាល់សម្រាប់បាញ់ផ្លោងជាច្រើន, គ្រឿងផ្ទុះ និងគ្រាប់គ្រប់ភេទ រួមទាំងម្សៅ TNT និងគ្រឿងបំផ្ទុះដ៏មានឥទ្ធិពល C4 ត្រូវបានកងទ័ពអ៊ីរ៉ាក់រកឃើញ…
Read More » -
កូរ៉េខាងជើងនៅតែបន្តបាញ់មីស៊ីលជាច្រើនគ្រាប់នៅព្រឹកនេះ
សារព័ត៌មាន Cambodia News/ សេអ៊ូល (០៨ មិថុនា ២០១៧) ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅមុននេះបន្តិចថា កូរ៉េខាងជើង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានបាញ់សាកល្បងមីស៊ីលប្រឆាំងនាវាជាច្រើនគ្រាប់ជាថ្មីម្តងទៀត ចេញពីតំបន់ឆ្នេរខាងកើតរបស់ខ្លួន ។
Read More » -
មនុស្ស៣៤នាក់ស្លាប់ និង៥៤នាក់របួសក្នុងករណីបាញ់រះក្នុងទីក្រុងម៉ានីល
សារព័ត៌មាន Cambodia News/ ម៉ានីល (០២ មិថុនា ២០១៧) ៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik បានរាយការណ៍ថា មានការណីបាញ់ប្រហារគ្នា និងអគ្គិភ័យ ស្ថិតនៅទីកន្លែងកម្សាន្ត សណ្ឋាគារ-កាស៊ីណូ ដ៏ល្បីល្បាញខ្នាតអន្តរជាតិក្នុងទីក្រុងម៉ានីល Resorts World Manila បណ្តាលឲ្យមនុស្ស ៣៤នាក់។…
Read More »