ព័តមានអន្តរជាតិ
-
បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ
Cambodia News/ ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ តទៅ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្ត្ររ៉ុកែ្កតជាដើមដើម្បីធ្វើសមយុទ្ធចម្រុះនៅជុំវិញកោះតៃវ៉ាន់ ។ នាថ្ងៃដដែល ក្បួននាវាចម្បាំងនៃឆ្មាំសមុទ្រចិនបានធ្វើការអនុវត្តច្បាប់និងគ្រប់គ្រងដែនសមុទ្រជុំវិញកោះតៃវ៉ាន់ដោយអនុលោមតាមគោលការណ៍ចិនតែមួយ ។ ប្រការនេះគឺជាការដាក់ទណ្ឌកម្មយ៉ាងមុតមាំចំពោះ”ភេរវកម្មបៃតងដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ”របស់អាជ្ញាធរតៃវ៉ាន់ ជាការគាំពារយ៉ាងខ្លាំងក្លាចំពោះសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ហើយក៏ជាការគាំពារយ៉ាងមុតមាំចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិផងដែរ វាគឺត្រឹមត្រូវនិងចាំបាច់ទាំងស្រុង ។…
Read More » -
លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត
Cambodia News/ ថ្ងៃទី ១ ខែមេសាតាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅរុស្ស៊ី លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
Read More » -
យោធភូមិភាគខាងកើតចិនរៀបចំចាត់ចែងកងទ័ពចម្រុះធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់
Cambodia News/ ថ្មីៗនេះ វរសេនីយ៍ឯកលោក Shi Yi អ្នកនាំពាក្យយោធភូមិភាគខាងកើតចិនបានលើកឡើងថា
Read More » -
ការធ្វើសមយុទ្ធចម្រុះកងទ័ពរំដោះប្រជាជនចិនគឺជាការព្រមានចំពោះទង្វើបង្កហេតុចង់ឱ្យតៃវ៉ាន់ឯករាជ្យនៃអាជ្ញាធរ Lai Qingde
Cambodia News/ ថ្ងៃទី ១ ខែមេសា លោកស្រី Zhu Fenglian អ្នកនាំពាក្យនៃការិយាល័យកិច្ចការ តៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា
Read More » -
ការិយាល័យនយោបាយនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកកិច្ចប្រជុំ លោកXi Jinpingអញ្ជើញចូលរួមនិងធ្វើជាអធិបតីក្នុងកិច្ចប្រជុំ
Cambodia News/ ថ្ងៃទី៣១ ខែមីនា ការិយាល័យនយោបាយនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាអំពី«បទប្បញ្ញត្តិស្តីពីការងារអភិរក្សនិងត្រួតពិនិត្យបរិស្ថាននិងអេកូឡូស៊ី»។លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។ កិច្ចប្រជុំបានបង្ហាញថា ការត្រួតពិនិត្យនិងការពារបរិស្ថានអេកូឡេស៊ីរបស់មជ្ឈិមបក្ស គឺជាវិធានការសំខាន់របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីជំរុញការកសាងអរិយធម៌អេកូឡូស៊ី ត្រូវតែប្រកាន់ខ្ជាប់និងបង្កើនការដឹកនាំរបស់បក្សកុម្មុយនីស្តចិនសម្រាប់ការងារអធិការកិច្ចក្នុងកិច្ចការពារបរិស្ថានបន្តដើរតួនាទីអធិការកិច្ចជាដាវដ៏មុតស្រួច និងពង្រឹងបន្ថែមទៀតនូវទំនួលខុសត្រូវនយោបាយនៃគ្រប់តំបន់និងស្ថាប័ន ដើម្បីកសាងប្រទេសចិនដ៏ស្រស់ស្អាត ត្រូវតែពង្រឹងការកសាងក្រុមអធិការកិច្ច បង្កើនការគ្រប់គ្រងតាមស្តង់ដារ និងពង្រឹងរបៀបរបបការងារនិងវិន័យឱ្យបានម៉ឺងម៉ាត់៕
Read More » -
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង
Cambodia News/ ថ្ងៃទី ២៩ ខែមីនា នៅក្រុង សានយ៉ា ខេត្តហៃណាន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន វិទ្យាស្ថានស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូងរបស់ប្រទេសចិន និងមជ្ឈមណ្ឌលស្រាវជ្រាវសមុទ្រHuaYang បានរួមគ្នារៀបចំធ្វើពិធីបង្កើតគណៈកម្មាធីការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូងរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង» ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ…
Read More » -
បទវិភាគ៖ធ្វើដំណើរជាមួយចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព
Cambodia News/ ព្រឹកថ្ងៃទី២៨ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយតំណាងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិនៅក្រុងប៉េកាំង ។ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ចិនមានឆាកអាជីវកម្មធំ អនាគាតទីផ្សារដ៏ទូលំទូលាយ ការរំពឹងទុកគោលនយោបាយដ៏នឹងនរនិងស្ថានការណ៍សន្តិសុខដ៏ល្អប្រសើរ ពិតជាគោលដៅពេញនិយមដែលមានអំណោយផលដល់ការវិនិយោគនិងធ្វើអាជីវកម្មនៃសហគ្រាសទុនបរទេស ។ ប្រធានក្រុមប្រឹក្សាភិបាលទូទាំងពិភពលោក CEO នៃសហគ្រាសទុនបរទេសនិងតំណាងសមាគមពាណិជ្ជកម្មចំនួនជាង៤០រូបដែលចូលរួមកិច្ចជំនួបលើកនេះបានចាត់ទុកប្រទេសចិនជា…
Read More » -
បទវិភាគ៖តើជំនឿចិត្តរបស់ទុនបរទេសចំពោះទីផ្សារប្រើប្រាស់របស់ចិនមកពីណា?
Cambodia News/ “ជំនឿចិត្តរបស់អ្នកប្រើប្រាស់ចិនត្រូវបានលើកកម្ពស់យ៉ាងខ្លាំង ។”ពេលថ្មីៗកន្លងទៅនេះ សំដៅចំពោះនិន្នាការរស់រវើកនៃទីផ្សារប្រើប្រាស់ចិន ធនាគារ Deutsche របស់អាល្លឺម៉ង់ដែលជាធនាគារពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់បានវាយតម្លៃដូចពោលខាងលើនេះ។ តាមរបាយការណ៍ថ្មីបំផុតដែលធនាគារនេះបានចេញផ្សាយឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៥២ភាគរយមានឆន្ទៈបន្ថែមការចំណាយដែលអាចចាត់ចែងបានដោយសេរីដែលជាសមាមាត្រខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ។ ចំណុចនេះក៏ត្រូវបានបញ្ជាក់ក្នុងទិន្នន័យដែលរដ្ឋាភិបាលចិនបានប្រកាសនោះដែរ៖ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមចិនបានឡើងដល់ជាង៨.៣ទ្រីលានយាន់ប្រាក់ចិន ដែលមានកំណើនលើសពីការប៉ាន់ប្រមាណ ។ តើជំនឿចិត្តនេះបានមកពីណា? លោក Wang Xiaosong សាស្ត្រាចារ្យនៃវិទ្យាស្ថានសេដ្ឋកិច្ចនៃសកលវិទ្យាល័យប្រជាជនចិនបានថ្លែងថា…
Read More » -
លោក Li Qiangចូលរួមពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៥នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិន ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ
សារព័ត៌មាន Cambodia News/ ព្រឹកថ្ងៃទី២៣ ខែមីនា លោកLi Qiangនាយករដ្ឋមន្ត្រីចិនបានចូលរួមពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៥នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិននៅទីក្រុងប៉េកាំង ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ លោក Li Qiang បានលើកឡើងថា សេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះមានភាពបែកខ្ញែកកាន់តែខ្លាំងឡើងៗនិងមានកត្តាអស្ថិរភាពនិងមិនប្រាកដប្រជាកាន់តែច្រើន ដែលតម្រូវឱ្យប្រទេសនានាបើកចំហទីផ្សារ និងសហគ្រាសនានាចែករំលែកធនធាន ដើម្បីចាប់ដៃគ្នាឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈម ក៏ដូចជាសម្រេចបាននូវវិបុលភាពរួម។ ប្រទេសចិននឹងជំរុញយ៉ាងមុតមាំមិនងាករេនូវកិច្ចសហប្រតិបត្តិការបែបបើកទូលាយដោយឥតឈប់ឈរ ផ្តួចផ្តើមឱ្យធ្វើការប្រកួតប្រជែងដោយស្មើភាពតាមច្បាប់ទម្លាប់អន្តរជាតិ រក្សាភាពរលូននិងស្ថិរភាពនៃពាណិជ្ជកម្មសេរី…
Read More » -
បទវិភាគ៖ការវិនិយោគបរទេសនឹងទទួលបានឱកាសថ្មីកាន់តែច្រើនតាមរយៈទិន្នន័យដ៏គួរឱ្យកត់សម្គាល់នៅដើមឆ្នាំនេះ
Cambodia News/ “បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសជាផ្លូវការនូវទិន្នន័យសេដ្ឋកិច្ចក្នុងរយៈពេល ២ ខែដំបូងឆ្នាំនេះនៅថ្ងៃទី ១៧ ខែមីនា ប្រព័ន្ធសារព័ត៌មានបរទេសដូចជាកាសែត«The Wall Street »របស់អាមេរិកជាដើមសម្គាល់ឃើញថា វិស័យប្រើប្រាស់និងផលិតកម្មឧស្សាហកម្មជាដើមរបស់ប្រទេសចិនបានបង្ហាញពី”ភាពសន្ទុះដ៏ខ្លាំងក្លាដែលគួរឱ្យភ្ញាក់ផ្អើល” ។ តើភាពសន្ទុះបែបនេះបង្ហាញនៅត្រង់ណា ? ទីមួយគឺ “ការចាប់ផ្តើមដោយរលូន” ។ ក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ ល្បឿនកំណើននៃសន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗរបស់ចិនភាគច្រើនបានលឿនជាងឆ្នាំ…
Read More »