ព័តមានអន្តរជាតិ
-
រលកកំដៅនៅជប៉ុន ស្លាប់៥នាក់ និង២ពាន់នាក់បញ្ជូនទៅមន្ទីរពេទ្យ
សារព័ត៌មាន Cambodia News/ ជប៉ុន (១៨ កក្កដា ២០១៨) ៖ រលកកំដៅបានបន្តកើនឡើងជាលំដាប់នៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃចន្ទដោយតំបន់ខ្លះមានសីតុណ្ហភាពឡើងដល់កម្រិតខ្ពស់បំផុតសម្រាប់ឆ្នាំនេះ។ នេះយោងតាមទីភ្នាក់ងារ Japantimes ចេញផ្សាយនៅព្រឹកនេះ។ យោងតាមភ្នាក់ងារឧតុនិយមបានឱ្យដឹងថារលកកម្ដៅបានកើនឡើងខ្ពស់ជាង ៣៨ អង្សារនៅក្នុងទីក្រុងមួយចំនួនដូចជា Ibi gawa និង Tajimi ជាដើមនៅភាគខាងលិចប្រទេសជប៉ុន។
Read More » -
ក្មេងៗ ដែលសង្គ្រោះចេញពីរូងភ្នំថំាលួងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃនេះ
សារព័ត៌មាន Cambodia News/ បាងកក (១៨ កក្កដា ២០១៨) ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែកក្កដា នេះបានអេាយដឹងថា ក្មេងប្រុសទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់របស់ពួកគេ ដែលត្រូវបានជួយសង្រ្គោះចេញពីរូងភ្នំថំាលួង នឹងត្រូវ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ហើយនឹងត្រូវចូលរួមក្នុងសន្និសីទសារព័ត៌មានជាលើកដំបូង…
Read More » -
ប៉ូលិសរកឃើញសារធាតុគីមីសំរាប់ធ្វើអោយធូរេនទុំ រាប់តោននៅវៀតណាមខាងត្បូង
សារព័ត៌មាន Cambodia News/ វៀតណាម (១២ កក្កដា ២០១៨) ៖ យោងតាមសារព័ត៌មានវៀតណាមTuoi Tre អាជ្ញាធរក្នុងខេត្តដុង ណាយ ជាប់ទីក្រុងហូជីមីញ បានរកឃើញកម្មករជាច្រើននាក់កំពុងលាបនិងជ្រលក់ថ្នាំពណ៌លឿងលើសំបកធូរេននៅឃ្លាំងផ្លែឈើមួយក្នុងពេលចុះត្រួតពិនិត្យកាលពីថ្ងស៦កក្កដា។
Read More » -
មនុស្សស្លាប់កើនដល់១៧៩នាក់ហើយ ក្នុងគ្រោះទឹកជំនន់នៅជប៉ុន
សារព័ត៌មាន Cambodia News/ តូក្យូ (១១ កក្កដា ២០១៨) ៖ ចំនួនមនុស្សស្លាប់ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក នៅតាមតំបន់ភាគខាងលិចប្រទេសជប៉ុនបានកើនដល់១៧៩នាក់ហើយ ខណៈមនុស្សបាត់ខ្លួន៥៦នាក់ ទៀតត្រូវបានគេជឿជាក់ថា ជាប់ក្រោមល្បាប់ភក់ និងគំនរអគារ-លំនៅឋាន ដែលបាក់បែក។ នេះបើតាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា…
Read More » -
អតីតនាយករដ្ឋមន្រ្តីថៃ ឆាវវ៉ាលីត រៀបការលើកទី៤ក្នុងវ័យ៨៦ឆ្នាំ
សារព័ត៌មាន Cambodia News/ បាងកក (១១ កក្កដា ២០១៨) ៖ លោក ឆាវវ៉ាលីត យ៉ុងឆៃយុទ្ធ អតីតនាយករដ្ឋមន្រ្តីថៃ ដែលបច្ចុប្បន្នមានវ័យ៨៦ឆ្នាំហើយ បានរៀបការជាលើកទី៤ ជាមួយស្រ្តីវ័យ៥៣ឆ្នាំម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Orathai Sorakan បន្ទាប់ពីលោកបានលែងលះនឹងភរិយាមុនរបស់លោកប្រមាណ១០ឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok…
Read More » -
មនុស្សទាំង១៣នាក់ត្រូវបានយកចេញពីរូងភ្នំថាំលួងអស់ហើយ
សារព័ត៌មាន cambodia News/ បាងកក (១១ កក្កដា ២០១៨) ៖ ទីបំផុតក្មេងៗ និងគ្រូបង្វឹកបាល់ទាត់សរុប ១៣នាក់ ត្រូវបានក្រុមសង្រ្គោះយកចេញពីក្នុងរូងភ្នំថាំលួង នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ មកដល់ខាងក្រៅវិញហើយនាម៉ោង ៦ និង២២នាទីល្ងាច ថ្ងៃទី៣ ជាថ្ងៃចុងក្រោយនៃប្រតិបត្តិការជួយសង្រ្គោះមនុស្សចេញពីរូងភ្នំនេះ។ ពួកគេដំបូងចំនួន ០៨នាក់ កំពុងសម្រាកតាមដាននៅឯមន្ទីរពេទ្យ…
Read More » -
ក្មេង០៨នាក់ហើយត្រូវបានសង្គ្រោះយកចេញពីរូងភ្នំថាំលួង
សារព័ត៌មាន Cambodia News/ បាងកក (១០ កក្កដា ២០១៨) ៖ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីយប់មិញបានឲ្យដឹងថា ក្មេងប្រុសចំនួន០៨ហើយត្រូវបានសង្រ្គោះយកចេញពីរូងភ្នំថាំលួង នៃខេត្តឈៀងរ៉ាយ ភាគខាងជើងដោយសុវត្ថិភាព ក្នុងចំណោមមនុស្ស១៣នាក់ដែលជាប់ក្នុងល្អាងខាងលើនេះ។ បើតាមក្រុមជំនាញ ក្រុមសង្គ្រោះនឹងព្យាយាមយកមនុស្សទាំង ៥នាក់ទៀត ដែលកំពុងបន្តជាប់ក្នុងរូងភ្នំនៅឡើយ
Read More » -
គ្រោះទឹកជំនន់នៅជប៉ុន ៖ អ្នកស្លាប់កើនដល់១៤១នាក់
សារព័ត៌មាន Cambodia News/ តូក្យូ (១០ កក្កដា ២០១៨) ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ជោគជាំ នៅតាមតំបន់ភាគខាងលិចប្រទេសជប៉ុនបានកើនដល់១៤១នាក់ហើយ ខណៈច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ប្រតិបត្តិការរុករក និងជួយសង្រ្គោះបាននិងកំពុងបន្តប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុត
Read More » -
បុគ្គលិកសង្គ្រោះថៃម្នាក់ ដែលស្ថិតក្នុងប្រតិបត្តិសង្គ្រោះក្មេងៗទទួលមរណភាព
សារព័ត៌មាន Cambodia News/ ថៃ (៦ កក្តដា ២០១៨) ៖ តាមការអះអាងរបស់អភិបាលរងខេត្តឈៀងរ៉ៃ ដែលត្រូវបានដកស្រង់ដោយ AFP បានឲ្យដឹងថា អ្នកជំនាញមុជទឹកមានឈ្មោះថា Seal អតីតមន្ត្រីកងទ័ពជើងទឹករបស់ថៃម្នាក់ ដែលស្ថិតក្នុងប្រតិបត្តិសង្គ្រោះកុមារ១២ និងគ្រូរបស់គេបានទទួលមរណភាពកាលពីវេលាម៉ោង២ព្រឹក យប់មិញ ។ លោក Passakorn…
Read More » -
ក្រឡាប់លិចទូកទេសចរណ៍នៅថៃ បង្កឲ្យមនុស្ស ៤៩នាក់បាត់ខ្លួន
សារព័ត៌មាន Cambodia News/ បាងកក (៦ កក្តដា ២០១៨) ៖ សារព័ត៌មាន Channel News Asia ចុះផ្សាយនាយប់ថ្ងៃទី៥ កក្កដាថា មនុស្ស៤៩នាក់ បាននិងកំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់លិច នៅក្នុងទឹកសមុទ្រ នៃកោះ Phuket ជាតំបន់ទេសចរណ៍របស់ប្រទេសថៃ។ អភិបាលខេត្ត…
Read More »