ព័តមានអន្តរជាតិ
-
លោកLi Qiang នាយករដ្ឋមន្ត្រីចិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន-ក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ
Cambodia News/ រសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥តាមម៉ោងក្នុងតំបន់លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនៅក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។កិច្ចប្រជុំកំពូលនេះរៀប ចំឡើងក្រោមប្រធានបទ«រួមគ្នាបង្កើតកាលានុវត្តភាពរួមគ្នាចែករំលែកវិបុលភាព»។ លោក Anwar ប្រធានផ្លាស់វេននៃអាស៊ាននិងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីព្រះអង្គម្ចាស់Mishal Al-Ahmad Al-Jaber Al-Sabahប្រធានផ្លាស់វេននៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនិងជារជ្ជទាយាទនៃប្រទេសគុយវ៉ែតព្រមទាំងថ្នាក់ដឹកនាំមកពីបណ្តាប្រទេសអាស៊ាននិងបណ្តាប្រទេសក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រជាដើមបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។ លោកLi Qiangបានថ្លែងថាគ្រប់ភាគីគួរចាប់យកកាលានុវត្តភាពជាប្រវត្តិសាស្ត្រនេះឱ្យបានល្អបន្តបំពេញបន្ថែមខ្លឹមសារសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគីធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសកលនាពេលបច្ចុប្បន្នពោលគឺទី១បង្កើតជាគំរូដែលបើកចំហពហុជាតិ ទី២គឺបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការឆ្លងដំណាក់កាលអភិវឌ្ឍន៍ និងទី៣គឺបង្កើតជាគំរូនៃភាពរួមបញ្ចូលគ្នាខាងអរិយធម៌ទីទៃគ្នា។ ថ្នាក់ដឹកនាំដែលចូលរួមកិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាននៃការបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសរៀងៗខ្លួននិងសន្តិភាពនិងវិបុលភាពក្នុងតំបន់ដោយបានថ្លែងថាកិច្ចប្រជុំកំពូលលើកនេះបានចារទំព័រថ្មីសម្រាប់ភាគីទាំង៣រួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមរួមនិងរួមគ្នាស្វែងរកការអភិវឌ្ឍរួមភាគីពាក់ព័ន្ធមានឆន្ទៈធ្វើឱ្យកិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ”កាន់តែស៊ីជម្រៅថែមមួយកម្រិតទៀតជំរុញការធ្វើសមហរណកម្មត្រីភាគីដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពខ្លាំងក្លានិងបរិយាបន្ននិងជំរុញការកសាងសហគមន៍រួមជោគវាសនាសម្រាប់មនុស្សជាតិ។ នៅទីបញ្ចប់កិច្ចប្រជុំកំពូលបានអនុម័តលើ«សេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន -ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ»៕
Read More » -
បទវិភាគ៖ការសម្ដែងឆាកល្ខោនដ៏អាក្រក់មើលដូចតួត្លុករបស់ហ្វីលីពីនមុខជានឹងទទួលបរាជ័យជាមិនខាន
Cambodia News/ ពេលថ្មីៗកន្លងទៅនេះ មន្ត្រីការទូតរបស់ហ្វីលីពីនបានអះអាងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ថា គិតពិចារណាចុះកិច្ចព្រមព្រៀងកាន់តែច្រើនដែលមានអំណោយផលដល់ការគាំពារសន្តិភាពនៅសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន ។ ប៉ុន្តែ ក្រៅពីសាលកិច្ចប្រជុំ ហ្វីលីពីនមានទង្វើបង្ករឿងហេតុជាបន្តបន្ទាប់ ពីការអនុវត្តសកម្មភាពចម្រុះពហុភាគីលើសមុទ្រលើកទី៦ជាមួយកងទ័ពអាមេរិកនៅលំហសមុទ្រប្រជុំកោះ Nansha ដែលនៅក្បែរកោះ Palawan និងកោះ Mindoro ដល់ការចាត់បញ្ជូននាវាកិច្ចការសាធារណៈបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Zhubi និងថ្មប៉ប្រះទឹក Tiexian នៃប្រជុំកោះNansha…
Read More » -
លោកXi Jinpingផ្ញើសារអបអរសាទរការបើកធ្វើសមាជលើកទី៩នៃក្រុមកុមារឈានមុខចិន
Cambodia News/ ខណៈពេលទិវាកុមារអន្តរជាតិខិតជិតមកដល់ សមាជលើកទី៩នៃក្រុមកុមារឈានមុខចិនបានបើកធ្វើនៅក្រុងប៉េកាំង។លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើសារ ដើម្បីអបអរសាទរចំពោះការបើកធ្វើសមាជក្នុងនាមគណៈកម្មាធិការមជ្ឈិមបក្ស ព្រមទាំងសម្តែងការជូនពរដោយស្មោះចំពោះសមាជិកនៃក្រុមកុមារឈានមុខ គ្រូបង្ហាត់ក្រុមកុមារឈានមុខនិងបុគ្គលិកការងារនៃក្រុមកុមារឈានមុខទូទាំងប្រទេសនិងជូនពរកុមារទូទាំងប្រទេសរីករាយក្នុងថ្ងៃបុណ្យ។ ថ្លែងក្នុងសារលិខិត លោកXi Jinpingបានលើកឡើងថា កុមារគឺជាកម្លាំងសំខាន់នាពេលអនាគតក្នុងការជំរុញការកសាងប្រទេសដ៏ខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏ អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ក្រុមកុមារឈានមុខជាថ្នាលធំសម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អរបស់កុមារ។ក្នុងដំណើរថ្មី ក្រុមកុមារឈានមុខត្រូវផ្តោតសំខាន់ទៅលើភារកិច្ចសំខាន់ដែលបណ្តុះបណ្តាលអ្នកបន្តវេនលកុម្មុយនីស្តនិយម សំដៅបណ្ដុះបណ្ដាលអ្នកកសាងដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់កសាងបុព្វហេតុសង្គមនិយមដែលមានលក្ខណៈពិសេសចិននិងណែនាំនិងអប់រំសមាជិកក្រុមកុមារឈានមុខឱ្យខិតខំធ្វើជាយុវវ័យក្នុងយុគសម័យថ្មីដែលស្នេហាជាតិនិងបក្ស មានភាពឧស្សាហ៍ព្យាយាមនិងអភិវឌ្ឍន៍ដោយគ្រប់ជ្រុងជ្រោយ៕
Read More » -
វេទិកាកំពូលស្តីពីការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ឆ្នាំ២០២៥បើកធ្វើនៅក្រុងShenzhen
Cambodia News/ ថ្ងៃទី ២៦ ខែឧសភា វេទិកាកំពូលស្តីពីការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ឆ្នាំ២០២៥បានបើកធ្វើនៅទីក្រុង Shenzhen ខេត្តក្វាំងទុងប្រទេសចិន ។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃមជ្ឈិមចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា។ …
Read More » -
បញ្ជីទិន្នន័យស្ទង់មតិស្តីពីចំណាប់អារម្មណ៍របស់ប្រទេសកោះប៉ាស៊ីហ្វិកចំពោះប្រទេសចិន
Cambodia News/ ដើម្បីយល់ដឹងច្បាស់ពីការទទួលស្គាល់របស់អ្នកផ្តល់បទសម្ភាសន៍អំពីគំនិតនិងសមិទ្ធផលនៃការអភិវឌ្ឍទំនើបកម្មតាមផែនបែបចិននិងការវាយតម្លៃចំពោះទំនាក់ទំនងរវាងចិននិងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ព្រមទាំងការវាយតម្លៃជាប្រព័ន្ធនូវឥទ្ធិពលរបស់ចិន និងសហរដ្ឋអាមេរិកនៅក្នុងតំបន់កោះប៉ាស៊ីហ្វិក បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ ១០០០ នាក់នៅក្នុងប្រទេសកោះប៉ាស៊ីហិ្វកចំនួន ១០ ប្រទេស ហើយមានលទ្ធផលជាអាទិ៍ ៖ អ្នកផ្តល់បទសម្ភាសន៍ 96.2% សម្គាល់ឃើញថា ប្រទេសចិនជាប្រទេសដ៏ជោគជ័យ។ អ្នកផ្តល់បទសម្ភាសន៍…
Read More » -
លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះការបើកពិព័រណ៍ភាគខាងលិចចិនអន្តរជាតិលើកទី ២០
Cambodia News/ នៅថ្ងៃទី ២៥ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកពិព័រណ៍ភាគខាងលិចចិនអន្តរជាតិលើកទី ២០ ។ ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ពិព័រណ៍ភាគខាងលិចចិនអន្តរជាតិលើកនេះបានផ្តោតលើការពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ចំពោះបរទេស…
Read More » -
ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឆ្លើយតបនឹងការថ្លែងសុន្ទរកថារបស់អ្នកដឹកនាំតំបន់តៃវ៉ាន់ក្នុងខួប១ឆ្នាំនៃការឡើងកាន់មុខតំណែង
Cambodia News ថ្ងៃទី ២០ ខែឧសភា លោក Chen Binhua អ្នកនាំពាក្យនៃការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ។ មានអ្នកសារព័ត៌មានសួរថា អ្នកដឹកនាំតំបន់តៃវ៉ាន់នៃប្រទេសចិនបានថ្លែងសុន្ទរកថាក្នុងខួប១ឆ្នាំនៃការឡើងកាន់មុខតំណែង ហើយបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពីថ្លែងសុន្ទរកថា ។ តើក្រុមប្រឹក្សាកិច្ចការរដ្ឋចិនមានអធិប្បាយណាយ៉ាងចំពោះខ្លឹមសារពាក់ព័ន្ធនឹងទំនាក់ទំនងរវាងត្រើយទាំងសងខាងដែលលើកឡើងក្នុងសុន្ទរកថាជាច្រើនលើករបស់អ្នកដឹកនាំតំបន់តៃវ៉ាន់នាពេលថ្មីៗកន្លងទៅនេះ ?…
Read More » -
ប្រព័ន្ធ 5G-A ដែលកាន់តែលឿនជាកាលានុវត្តភាពថ្មីនៃពិភពលោក
Cambodia News/ មួយរយៈពេលចុងក្រោយនេះ ពលរដ្ឋជាច្រើនដែលរស់នៅទីក្រុងប៉េកាំងនិងទីក្រុងធំៗមួយចំនួនរបស់ប្រទេសចិនដែលប្រើប្រាស់ទូរស័ព្ទដៃស៊េរីថ្មី នឹងសង្កេតឃើញថា នៅត្រង់កន្លែងមានសញ្ញាសេវាទូរស័ព្ទដែលកន្លងមកបង្ហាញតែតួលេខ 5G ស្រាប់តែលេចចេញអក្សរ A នៅពីក្រោយ ពោលគឺ 5G-A ។ តើ 5G-A សំដៅទៅលើអ្វី ? ហេតុអ្វីស្រាប់តែលេចចេញសញ្ញាបែបនេះ ? តាមពិតទៅ…
Read More » -
លោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញចុះត្រួតពិនិត្យការងារនៅក្រុង Luoyang ខេត្ត Henan
Cambodia News/ រសៀលថ្ងៃទី១៩ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់ការងារជាបន្តបន្ទាប់នៅក្រុមហ៊ុន Bearing ក្រុង Luoyang វត្ត Baima និងរូងថ្ម Longmen ដែលស្ថិតនៅក្រុង Luoyang ខេត្ត Henan…
Read More » -
ដំណើរចុះត្រួតពិនិត្យការងាររបស់លោកប្រធានរដ្ឋចិន Xi Jinping នៅខេត្ត Henan ៖ស្វែងយល់ពីក្រុមហ៊ុន Bearing ក្រុង Luoyang
Cambodia News/ រសៀលថ្ងៃទី១៩ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចុះត្រួតពិនិត្យនិងស្វែងយល់ការងារនៅក្រុមហ៊ុន Bearing ក្រុង Luoyang នៅក្រុង Luoyang ខេត្ត Henan ដើម្បីស្វែងយល់ពីសភាពការណ៍ដូចជាការពន្លឿនការអភិវឌ្ឍឧស្សាហកម្មកម្មន្តសាលក្នុងតំបន់ជាដើម ។ ក្រុមហ៊ុន Bearing ក្រុង Luoyang…
Read More »