ព័តមាន​អន្តរជាតិ

  • ទួកគីបញ្ចុះបញ្ចូលសារមន្ទីរនៅជុំវិញពិភពលោក ឱ្យប្រគល់វត្ថុបុរាណមកវិញ

    កំពុងអនុវត្តគោលនយោបាយដ៏មោះមុតកាន់តែខ្លាំងឡើង ក្នុងការធ្វើឱ្យសារ មន្ទីរធំៗនៅទូទាំងពិភពលោកប្រគល់បេតិកភណ្ឌរបស់ខ្លួន ត្រឡប់មកវិញ។ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងទេសចរណ៍ លោក អឺទូហ្រ្គុល ហ្គូណាយ (Ertugrul Gunay)និយាយថា កាលពីទសវត្សរ៍មុនវត្ថុបុរាណជាង៤ពាន់ត្រូវបានបញ្ជូនត្រឡប់ មកឱ្យទួកគីវិញពីសារមន្ទីរនិងកន្លែងប្រមូលផ្តុំវត្ថុបុរាណនៅលើពិភពលោក។  កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ទួកគី បានបើកសារមន្ទីរបុរាណ វិទ្យាមួយ នៅក្នុងទីក្រុងអ៊ីម្សីរ៍(Izmir)ភាគខាងលិច។ លោក អឺទូហ្រ្គុល ហ្គូ…

    Read More »
  • ក្រុម​គណបក្សប្រឆំាង​នៅ​លីបង់​អំពាវនាវ​ឲ្យ​មាន​មហា​បាតុកម្ម​ប្រឆំាង​ស៊ីរី​ក្នុង​ពិធីបុណ្យ​សព​លោក Wissam al-Hassan

    នៅថ្ងៃអាទិត្យ ទី២១ តុលានេះ សពអតីតប្រធានក្រសួងស៊ើបការណ៍សម្ងាត់ លីបង់ លោក Wissam al-Hassan ត្រូវដង្ហែយកទៅបញ្ចុះនៅទីស្មសានក្នុងទីក្រុង បេរូត។ លោក Hassan ដែលបានបាត់បង់ជីវិតជាមួយនឹងមនុស្សចំនួន ៧នាក់ផ្សេង ទៀតនៅក្នុងអំពើភេរវកម្មបំផ្ទុះរថយន្តមួយកាលពីថ្ងៃសុក្រទី១៩តុលា។ក្រៅ ពីស្លាប់មនុស្ស៨នាក់ អំពើភេរវកម្មដែលបានវាយប្រហារលើសង្កាត់អ្នកកាន់ គ្រិស្តសាសនាក៏បាន បណ្តាលឲ្យមានអ្នករងរបួសជាង ២០នាក់ដែរ។…

    Read More »
  • ចិន​ដំឡើង​សាច់ដុំ​យោធា​ក្នុងពេល​មាន​ជម្លោះ​ដណ្តើមកោះ​ជាមួយ​ជប៉ុន

    ចិនបានប្រកាសធ្វើសមយុទ្ធទ្រង់ទ្រាយ ធំមួយ នៅថ្ងៃសុក្រនេះ នៅក្នុងសមុទ្រ ចិនខាងកើត។ សមុទ្រចិនខាងកើត ដែលមានប្រជុំកោះជាប់ជម្លោះជាមួយជប៉ុន។ សមយុទ្ធនេះត្រូវបានគេមើលឃើញថាជាការបង្ហាញសាច់ដុំខាងផ្នែកយោធា ដាក់ ជប៉ុនហើយទំនងជានឹងធ្វើឲ្យជម្លោះព្រំដែនជាមួយជប៉ុន កាន់តែមានភាពតានតឹង ខ្លាំងឡើងថែមទៀត។ ដំណឹងស្តីពីការធ្វើសមយុទ្ធនេះ ទើបនឹងត្រូវបានរដ្ឋាភិបាលចិនប្រកាសឲ្យដឹង កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះប៉ុណ្ណោះ ដោយប្រកាសឲ្យដឹងតាម រយៈទីភ្នាក់ងារព័ត៌មានស៊ីនហួ ដែលជាទីភ្នាក់ងារព័ត៌មានរបស់រដ្ឋ។ នៅក្នុងសេចក្តីប្រកាសនេះ ចិនមិនបានបញ្ជាក់ពីពេលវេលា…

    Read More »
  • ភាពតានតឹង​នៅ​កោះ​អូគីណាវ៉ា ក្រោយ​ពី​ទាហាន​អាមេរិកំាង​ពីរនាក់​បាន​រំលោភ​ស្រ្តី​វ័យក្មេង​ជប៉ុន​ម្នាក់

    បច្ចុប្បន្ននេះមានទាហានអាមេរិកំាងចំនួន៤៧០០០នាក់កំពុងបំពេញបេសកកម្ម នៅ ក្នុងប្រទេសជប៉ុន ក្នុងនោះមានពាក់កណ្តាលនៅលើកោះអូគីណាវ៉ា។ ប្រមុខកម្លំាងទ័ពអាមេរិកំាងលោកឧត្តមសេនីយSam Angelellaបានសន្យា ថា បុគ្គលិកជាទាហាននិងស៊ីវិលដែលកំពុងបំពេញបេសកកម្មនៅក្នុងប្រទេស ជប៉ុននឹងទទួលការអប់រំនូវតម្លៃជាសារវន្ត។សេចក្តីសម្រេចនេះបានធ្វើឡើងបន្ទាប់ ពីមានទាហានអាមេរិកំាងពីរនាក់បានចាប់រំលោភស្រ្តីវ័យក្មេង ជប៉ុនម្នាក់នៅ កោះអូគីណាវ៉ា។ ក្រោយពីហេតុការណ៍ចាប់រំលោភស្រ្តីវ័យក្មេងជប៉ុនម្នាក់មក មានទាហានអាមេ រិកំាងចំនួនពីរនាក់ក្នុងអាយុ២៣ឆ្នំាត្រូវបានចាប់ខ្លួននៅកោះអូគីណាវ៉ា។ អូគីណាវ៉ាដែលមានវត្តមានទាហានអាមេរិកំាងប្រមាណជាពាក់កណ្តាលក្នុង ចំនួនទាហានអាមេរិកំាងសរុប៤៧០០០នាក់ដែលកំពុងបំពេញបេសកកម្មនៅក្នុង ប្រទេសជប៉ុននិងដែលការចាប់រំលោភពីសំណាក់ទាហានអាមេរិកំាងមានការកើនឡើង ខ្ពស់បើប្រៀបនឹងប្រទេសផ្សេងទៀតដែលមានវត្តមានមូលដ្ឋានយោធាអាមេរិ កំាង។…

    Read More »
  • អូស្រ្តាលីមានជំហរមុតមាំជុំវិញ​បញ្ហាអ្នកស្វែងរកសិទ្ធិជ្រកកោន

    រដ្ឋមន្រ្តីអន្តោប្រវេសន៍អូស្ត្រាលី នៅតែអះអាងថា លោក ពិតជាមានជំហរមុត មាំមួយលើបញ្ហាអ្នកស្វែងរកសិទ្ធិជ្រកកោន បន្ទាប់ពីគណបក្សជំទាស់បានរិះគន់ ទៅលើបញ្ហានេះ។ គណបក្សជំទាស់ និយាយថា នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលចម្រុះរបស់ខ្លួន ប្រជាពលរដ្ឋ អាចរំពឹងថាគេត្រូវរង់ចាំ៥ឆ្នាំ នៅកោះ Nauru ប្រសិនបើពួកគេស្វែង រកសិទ្ធិជ្រកកោនតាមរយៈការធ្វើដំណើរតាមកាណូត។ គណបក្ស ជំទាស់ និយាយថារដ្ឋាភិបាលកំពុងកាន់អំណាច មិនបានពន្យល់ឲ្យបាន…

    Read More »
  • នយោបាយទីម័ខាងកើតនិង​​ប្រទេសចិន

    អតីតប្រធានាធិបតីទីម័រខាងកើតលោក Jose Ramos Hortaនិយាយថាចំណាប់ អារម្មណ៍ នាពេលថ្មីៗនេះរបស់សហរដ្ឋអាម៉េរិក ទៅលើប្រទេសទីម័រខាងកើត មិនមែនជាផ្នែក នៃការលេងអំណាចនយោបាយជាមួយប្រទេសចិននោះទេ។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក នៅទីម័រខាងកើត និងប្រទេស ចិន ត្រូវបានគេនិយាយថា គឺជាការចាប់អារម្មណ៍ក្នុងការបណ្តាក់ទុននៅ ទីម័រខាងកើត ដើម្បីជួយប្រទេសនេះ ក្នុងការអភិវឌ្ឍធនធានឧស្ម័ន Greater Sunrise…

    Read More »
  • អូស្រ្តាលីគ្រោង​បង្កើត​ផលិតផល​កសិកម្ម​ទ្វេដង​មិន​ហួស​ឆ្នាំ​២០៥០​

    របាយការណ៍ឯកជនមួយ បានរកឃើញថា អូស្រ្តាលី អាចបង្កើនការនាំចេញកសិផល របស់ខ្លួនទ្វេដង មិនហួសឆ្នាំ២០៥០ ដោយសារតម្រូវការកសិផលនៅអាស៊ីមាន ការកើនឡើង។ ការសិក្សាធ្វើឡើងដោយធនាគារ ANZ និងស្ថាប័នផ្តល់យោបល់ ឈ្មោះ Port Jackson Partners បានរកឃើញថា ប្រាក់ចំណូលបានពីការនាំចេញកសិផលអូស្ត្រាលី អាចកើនឡើងដល់ ៧១០ ពាន់លានដុល្លារ…

    Read More »
  • ប៉ូលិស​ចាប់ខ្លួនមនុស្ស៣​នាក់​ពីបទ​នាំចូលកាំភ្លើងមកអូស្រ្តាលី

    មានការរំពឹងថា ប៉ូលិសនឹងធ្វើការចាប់មនុស្ស នៅក្រុងស៊ីដនីយ៍ បន្ទាប់ពីឈានទៅ រកការបង្ក្រាបការផ្គត់ផ្គង់កាំភ្លើងពីសហរដ្ឋអាម៉េរិក។ បុរស៣នាក់បានជាប់ចោទនៅ Nashville និង Tennessee បន្ទាប់ពីរងការចោទ ប្រកាន់ថា បានរៀបចំបញ្ជូនកាំភ្លើងខុសច្បាប់ទៅ ក្រុងស៊ីដនីយ៍។ ប៉ូលិសនៅរដ្ឋ New South Wales បាន និងកំពុងធ្វើការស៊ើបអង្កេតទៅលើផ្លូវ ផ្គត់ផ្គង់កាំភ្លើងនេះ…

    Read More »
  • ថ្នាក់ដឹកនាំ​កំពូល​រុស្ស៊ី​បន្ថយ​ការ​ធ្វើដំណើរ​តាមរថយន្ត ឆ្លងទៅ​ជិះ​ឧទ្ធម្ភាគចក្រ​វិញ

    ការសម្រេចចិត្តនេះត្រូវបានអនុម័តថ្ងៃ១៧តុលាទាំងដោយប្រធានាធិបតីទាំងដោយ នាយករដ្ឋមន្ត្រី ដើម្បីបញ្ចៀសឲ្យបានជាអតិបរមា ការស្ទះចរាចរណ៍តាមផ្លូវ ក្នុងរដ្ឋធានីម៉ូស្គូ បណ្តាលមកពីក្បួនរថយន្តរដ្ឋបុរស។ មូលហេតុ មកពីមាន ការបន្លឺឡើងគ្មានឈប់ នូវសំឡេងរអ៊ូរទាំ ទាំងក្នក់ក្នាញ់ ពីខាងពួកអ្នកបើកឡាន ធម្មតា ដែលត្រូវបង្ខំចិត្តនៅជាប់ស្ទះ ទៅតាមបទបញ្ជានៃតម្រួតចរាចរណ៍ ដែលវែកផ្លូវទុកសម្រាប់ការបើកដោយល្បឿនលឿនដូចហោះនៃក្បួនរថយន្ដ អ្នកធំទាំងនោះ។ ជាការរំលឹក គឺតាំងពីជំនាន់សូវៀតមក ដែលក្បួនរថយន្តថ្នាក់ដឹកនាំនៅទីនេះ…

    Read More »
  • រដ្ឋមន្រ្តី​និង​សមាជិក​សភា​ជប៉ុន​ទៅ​បួងសួង​នៅ​វិហារ​យ៉ាស៊ូគូនី​ដ៏​ចម្រូងចម្រាស

    បន្ទាប់ពីលោកស្ហ៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្រ្តីជប៉ុន កាល ពីថ្ងៃពុធម្សិលមិញ នៅថ្ងៃនេះ សមាជិករដ្ឋាភិបាលបច្ចុប្បន្ន ចំនួន២រូប រួម ទាំងសមាជិកសភាជាង ១០រូបផ្សេងទៀត បាននាំគ្នាធ្វើដំណើរទៅធ្វើការបួងសួង គោរពវិញ្ញាណក្ខន្ធ នៅវិហារយ៉ាស៊ូគូនី ដែលជាទីកន្លែងដ៏ចម្រូងចម្រាស បំផុតក្នុងទំនាក់ទំនងរវាងជប៉ុន និងប្រទេសជិតខាង គឺចិន…

    Read More »
Back to top button
Close
Close