ព័តមានអន្តរជាតិ
-
លោក ស៊ី ជីនពីង បុរសខ្លាំងថ្មីនៃបក្សកុម្មុយនិស្តចិន
ថ្នាក់ដឹកនាំថ្មីកំពូលៗនៃបក្សកុម្មុយនិស្តចិន បានលេចចេញរូបរាងនិងបាន បង្ហាញខ្លួន ជាផ្លូវការហើយ ក្រោយការបិទបញ្ចប់សមាជបក្សម្សិលមិញ។ ដូចការរំពឹងគិតទុក លោក ស៊ី ជីនពីង(Xi Jinping) ដែលទើបបានឡើងថ្លែងសុន្ទរក ថាជាលើកដំបូង បានក្លាយជាបុរសខ្លាំងទីមួយថ្មីរបស់ចិន និងជាអគ្គលេខាធិការ បក្ស។ គ្មានការភ្ញាក់ផ្អើលទេចំពោះសមាសភាពនៅក្នុងជួរគណៈអចិន្ត្រៃយ៍ ដែលជាស្ថាប័នមានអំណាចកំពូលក្នុងបក្ស ប៉ុន្តែសមាជិកបានថយពី៩នាក់មក ត្រឹម ៧នាក់វិញ។
Read More » -
ដើមបូព៌ាប្រឈមនឹងជ្រោះនៃសង្គ្រាមបន្ទាប់ពីឃាតកម្មសម្លាប់មេយោធាហាម៉ាស
អំពើហិង្សាឬប្រតិបត្តិការយោធាផ្លូវគោកអាចនឹងផ្ទុះឡើងបានគ្រប់ ពេលវេលាបន្ទាប់ពីមរណភាពរបស់ប្រមុខយោធាចលនាហាម៉ាស Ahmad Jaabari នៅតំបន់ហ្កាហ្សា រសៀលម្សិលមិញ។ ជាចម្លើយ តបនឹងការបាញ់ផ្លោងសម្លាប់មេទាហានហាម៉ាស ដែលជាប្រតិ បត្តិការការពារខ្លួន ចលនាអ៊ីស្លាមជ្រុលនិយម បានស្បថសច្ចាថា រដ្ឋអ៊ីស្រាអែលជាអ្នកបើកទ្វារនរកខ្លួនឯងទេ !
Read More » -
រដ្ឋមន្រ្ដីការបរទេសអាម៉េរិកអញ្ជើញមកដល់ប្រទេសអូស្រ្តាលី
រដ្ឋមន្រ្ដីការបរទេសអាម៉េរិកបានអញ្ជើញមក ដល់ក្រុងអាឌឺឡែដ ដែលឋិតនៅភាគ ខាងត្បូងប្រទេសអូស្រ្ដាលី នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់ ប្រទេសអូស្រ្តាលីលើកនេះ។
Read More » -
ប្រទេសចិនបង្ហាញថ្នាក់ដឹកនាំថ្មីរបស់ខ្លួន
ប្រទេសចិនបង្ហាញថ្នាក់ដឹកនាំថ្មីរបស់ខ្លួនដោយមោទនភាព។ លោក Xi Jinping ដែលធ្លាប់ជាអនុប្រធានបក្ស បានជាប់ឆ្នោតចុងក្រោយ ជាប្រធានបក្ស រីឯលោក Li Keqiang ដែលជាឧបនាយករដ្ឋមន្រ្តី បានជាប់ឆ្នោត ជានាយករដ្ឋមន្រ្តី។
Read More » -
អឺរ៉ុបរកឃើញវិធីដាក់គំនាបលើរុស្ស៊ី ដែលមិនព្រមផ្តួលលោកអាសាដ
គឺក្រោមចំណងនេះ ដែលប្រព័ន្ធផ្សព្វផ្សាយនៅក្រុងម៉ូស្គូ ចងក្រងមតិ ឥស្សរ ជននិងកាសែតខ្លះនៅបស្ចិមលោកទាក់ទងនឹងការទទួលស្គាល់ “សម្ព័ន្ធ ប្រឆាំងរួមតែមួយនៅស៊ីរី” ដោយបារាំងមុនគេបង្អស់ ក្នុងឋានៈជា “ តំណាងស្រប ច្បាប់តែមួយគត់របស់ប្រជាជនស៊ីរី និងជាអនាគតរដ្ឋាភិបាលបណ្តោះអាសន្ន របស់ប្រទេសស៊ីរី”។
Read More » -
លោកស្រីអ៊ុងសានស៊ូជីជួបនាយករដ្ឋមន្រ្តីឥណ្ឌាក្នុងដំណើរទស្សនកិច្ចប្រវត្តិសាស្រ្តនៅញូវដេលី
លោកស្រីអ៊ុង សានស៊ូជី បានជួបជាមួយលោកម៉ាន់មូហាន់ ស៊ិង នាយករដ្ឋមន្រ្តី ឥណ្ឌា នៅថ្ងៃពុធនេះនៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌារយៈ ពេល ៤ថ្ងៃ ដែលចាប់ផ្តើមកាលពីថ្ងៃអង្គារ ម្សិលមិញ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងទៅតាមការអញ្ជើញរបស់លោកម៉ាន់មូហាន់ ស៊ិង ដែលកំពុងតែព្យាយាម ផ្សះផ្សាទំនាក់ទំនងជាមួយប្រមុខបក្សប្រឆាំងភូមាឡើងវិញក្រោយពីបានគាំទ្ររបប សឹកអស់រយៈពេលរាប់ទសវត្សរ៍កន្លងទៅ។ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃនេះ លោកស្រីអ៊ុង…
Read More » -
សមាជិកសភាវៀតណាមទាមទារឲ្យនាយករដ្ឋមន្រ្តីលាឈប់ពីមុខតំណែង
នៅថ្ងៃពុធនេះសមាជិកសភាវៀតណាមបានទាមទារឲ្យនាយករដ្ឋមន្រ្តីង្វៀន តាន់ហ្ស៊ុង លាឈប់ពីមុខតំណែង ដើម្បីជាការទទួលខុសត្រូវចំពោះកំហុសឆ្គងក្នុង ការចាត់ចែងសេដ្ឋកិច្ចប្រទេស។ នៅវៀតណាមគេអាចរាប់ថា ជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តមួយ ដែលសមាជិកសភាបានទាមទារជាសាធារណៈឲ្យនាយករដ្ឋ មន្រ្តីចុះចេញពីតំណែង បែបនេះ។
Read More » -
ស្ថាប័នស្រាវជ្រាវអាល្លឺម៉ង់ថាចិននាំមុខគេក្នុងការបញ្ចេញឧស្ម័នបំពុលបរិស្ថាន
ស្ថាប័នស្រាវជ្រាវអាល្លឺម៉ង់មួយ និយាយថាការបញ្ចេញឧស្ម័នកាបូនរបស់ពិភព លោក ដែលជា ទូទៅត្រូវបានគេបន្ទោសថានាំឲ្យមានការប្រែប្រួលបរិយាកាសនោះបានឈានដល់ កំរិតមួយ ខ្ពស់ ជាងគេបំផុតកាលពីឆ្នាំទៅមិញ ដោយធ្វើឲ្យ អត្រានេះដោយមានកំរិត២.៥% ខ្ពស់ជាងឆ្នាំ២០១០។
Read More » -
អាម៉េរិកជួបប្រទះនឹងបញ្ហានៃការចាយវាយប្រាក់ច្រើនជាងចំណូល
នៅក្នុងថវិកាជាតិអាម៉េរិកមានរបាយការណ៍ថា ចំណាយលើសចំណូលបានកើនឡើង យ៉ាង ខ្លាំង។
Read More » -
តុលាការហ្វ៊ីលីពីនហាមមិនឲ្យមានការផ្សាយព័ត៌មានផ្ទាល់អំពីសវនាការករណីសម្លាប់រង្គាល
តុលាការកំពូលនៃប្រទេសហ្វ៊ីលីពីនបានហាម ប្រាមមិនឲ្យមានការផ្សាយព័ត៌មាន ផ្ទាល់អំពីដំណើរការសវនាការកាត់ក្ដីការសម្លាប់រង្គាលនៅ តំបន់ Maguindanao ។ តុលាការឲ្យដឹងថា សវនាសាធារណៈមួយនេះអាចជះឥទ្ធិពលមិនយុត្ដិធម៌ទៅ លើករណីរបស់ជនជាប់ចោទ។ តុលាការបានផ្លាស់ប្ដូរការសម្រេចនេះ ដោយកាល ពីឆ្នាំទៅបានអនុញ្ញាតឲ្យមានការផ្សាយព័ត៌មានផ្ទាល់អំពី សវនាការកាត់ក្ដី នេះ។ លោក Sonny Fernandez ពីសហជីពជាតិនៃអ្នកកាសែតនិយាយថា ការសម្រេច ចិត្ដរបស់តុលាការចុងក្រោយនេះ…
Read More »