ព័តមានអន្តរជាតិ
-
ផ្ទាំងទឹកកកនៅភាគខាងលិចអង់តាទិកកំពុងឡើងកម្តៅទ្វេដង
អ្នកស្រាវជ្រាវនៅក្នុងសហរដ្ឋអាម៉េរិក និយាយថាការវិភាគលើកំណត់ត្រាសីតុណ្ហ ភាពរយៈពេលជាង៥០ឆ្នាំកន្លងមក បានបង្ហាញថាផ្ទាំងទឹកកកនៅភាគខាងលិច អង់តាទិកកំពុងឡើងកម្តៅ ទ្វេដងយ៉ាងលឿនដូចដែលបានទោះទាយទុកជាមុន ហើយកំពុងរលាយឆាប់ជាងផ្នែកដទៃទៀតនៅអង់តាទិក។
Read More » -
សេអ៊ូល ៖ កាំជ្រួចកូរ៉េខាងជើងអាចហោះបាន១០០០០គ.ម.
កាំជ្រួចរបស់កូរ៉េខាងជើងដែលបង្ហោះដោយជោគជ័យកាលពីដប់ថ្ងៃមុនគឺជាការ បាញ់សាកល្បងមីស្ស៊ីលអន្តរទ្វីបដែលអាចពាំទៅជាមួយនូវគ្រាប់ទម្ងន់កន្លះ តោន និងអាចហោះបានចម្ងាយប្រមាណជាង១០០០០គ.ម.។ នេះបើតាមការអះ អាង របស់យោធាកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យទី ២៣ ធ្នូ ឆ្នាំ២០១៣។
Read More » -
ប៉ូលីសឥណ្ឌាហាមមិនអោយធ្វើបាតុកម្មនៅទីក្រុងញូវដែលី ជុំវិញរឿងនិស្សិតស្រីត្រូវគេរំលោភ
សំណុំរឿងនិស្សិតស្រី ដែលត្រូវបានយុវជនមួយក្រុមចាប់រំលោភរួមគ្នានៅ ប្រទេសឥណ្ឌាគឺជារឿងក្តៅគគុកនៅទូទាំងប្រទេស។ជាងមួយសប្តាហ៍មកហើយ ប្រជាជនឥណ្ឌារាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងអំពើរំលោភបំពាន នេះ ដែលធ្វើអោយប៉ូលីសមិនសប្បាយចិត្ត ។ នៅថ្ងៃអាទិត្យនេះក្រុមប៉ូលីស ឥណ្ឌាបានប្រកាសហាមឃាត់មិនអោយប្រជាជនធ្វើបាតុកម្មដាច់ខាតនៅប្រជុំជន ក្រុងញូដេលលី។
Read More » -
មេដឹកនាំបក្សប្រឆាំងអូស្រ្តាលីរងការរិះគន់ចំពោះគោលនយោបាយជនអន្តោប្រវេសន៍
នាយកប្រតិបត្តិអង្គការទស្សនពិភពលោក សាខាប្រទេសអូស្ត្រាលី លោក Tim Costello បានមានប្រសាសន៍ថា លោក Tony Abott មេដឹកនាំគណបក្សប្រឆាំង អូស្ត្រាលីគួរពិចារណាថា តើពិភពលោកនឹងយល់ឃើញយ៉ាងដូចម្តេចចំពោះ ទស្សនៈ របស់លោកស្ដីអំពី ជនភៀសខ្លួន។
Read More » -
ឥណ្ឌូណេស៊ីចាត់វិធានការប្រឆាំងអំពើពុករលួយលើមន្រ្តីជាន់ខ្ពស់
ព្រះរាជអាជ្ញាទទួលបន្ទុកការងារអំពើ ពុករលួយបានទាមទារឲ្យសមាជិកសភា ឥណ្ឌូណេស៊ីមួយរូបទៀតឲ្យជាប់ ពន្ធនាគារចំនួន ១២ឆ្នាំ និងបង់លុយពុករលួយ ប្រមាណ ៣លាន៥សែនដុល្លារមកវិញ។
Read More » -
អ្នកវិទ្យាសាស្រ្តប្រកាសថាមនុស្សយន្តនឹងមានតួនាទីកាន់តែច្រើន
អ្នកវិទ្យាសាស្រ្តអូស្ត្រាលីសម្រេចបាន ជោគជ័យលើរបកគំហើញមួយលើសត្វកន្ទុំ រុយ ដែលរបកគំហើញនេះនឹងអាចធ្វើឲ្យគេបង្កើននូវតួនាទីរបស់មនុស្ស យន្តបាន។
Read More » -
សកម្មជនសិទ្ធិមនុស្សឡាវដ៏សំខាន់ម្នាក់ បានបាត់ខ្លួន
នៅថ្ងៃព្រហស្បត្តិ៍នេះ អង្គការសិទ្ធិមនុស្ស Human Rights Watch (HRW) បានទាមទារអោយមានការដោះលែងសកម្មជនសិទ្ធិមនុស្សឡាវដ៏សំខាន់ម្នាក់ ដែលបានបាត់ខ្លួន ដោយគ្មានមូលហេតុ តាំងពីថ្ងៃ ១៥ធ្នូ មកម្ល៉េះ។ អង្គការ សិទ្ធិមនុស្ស HRW បានចោទថា អជ្ញាធរឡាវ ជាអ្នកនាំខ្លួនលោក Sombath Somphone…
Read More » -
ចិនចាប់ខ្លួនមនុស្សជិត១ពាន់នាក់ដែលឃោសនារឿងភ្លើងឆេះកល្បថ្ងៃ២១ធ្នូ
គិតមកទល់នឹងថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរចិនបានចាប់ខ្លួនមនុស្សប្រមាណ ជាជិតមួយពាន់នាក់ ជាសមាជិកនិកាយគ្រីស្ទសាសនាមួយក្រុម ដែលបានឃោសនា អំពីភ្លើងឆេះកល្ប (ឬការរលត់រលាយនៃផុតផែនដី)នៅថ្ងៃសុក្រ ទី២១ធ្នូ ស្អែក។ និកាយសាសនានេះបានអះអាងថាភពផែនដីនឹងត្រូវរលត់រលាយនៅថ្ងៃ២១ធ្នូ ហើយ អំពាវនាវឲ្យផ្តួលរំលំរបបកុម្មុយនិស្តចិន។ ការផ្អើលពីរឿងភ្លើងឆេះកល្ប នៅថ្ងៃ២១ធ្នូនេះមិនមែនកើតមានតែនៅក្នុងប្រទេសចិនមួយទេគឺនៅស្ទើរតែគ្រប់ ទីកន្លែង នៅទូទាំងពិភពលោក បើទោះជាមានការបដិសេធពីអ្នកវិទ្យាសាស្រ្ត យ៉ាងណាក៏ដោយ។
Read More » -
ឩបនាយករដ្ឋមន្ត្រីថៃម្នាក់ ជាប់ទោសពីបទនាំខ្លា១០០ក្បាលចេញទៅប្រទេសចិន
នៅប្រទេសថៃ ឩបនាយករដ្ឋមន្ត្រី Plodprasop Suraswadi ត្រូវបានជាប់ពិរុទ្ធ ពីបទនាំសត្វខ្លា ១០០ក្បាលចេញទៅប្រទេសចិន។សត្វខ្លា ១០០ក្បាលនេះ គឺ ជាប្រភេទខ្លា ដែលជិតបាត់បង់ផុតពូជ ពីពិភពលោកនេះ។ ឩបនាយករដ្ឋមន្ត្រីថៃ បានប្រកែកថា ការនាំចេញខ្លាទៅចិន មិនមែនជាទង្វើខុសច្បាប់នោះទេ។
Read More » -
ពង្រាងច្បាប់ហាមមិនឲ្យផ្ទេរកុមាររុស្ស៊ី ទៅជាកូនចិញ្ចឹមរបស់ពលរដ្ឋអាមេរិកាំង
ពង្រាងច្បាប់នេះ ជាចម្លើយទល់នឹង “ច្បាប់ Magnitsky” អនុម័តដោយ ព្រឹទ្ធសភា អាមេរិក និង ចុះហត្ថលេខាដោយលោកប្រធានាធិបតី Barack Obama ទៅហើយ ដាក់ទណ្ឌកម្មពួកមន្ត្រីរុស្ស៊ីណាដែលរំលោភបំពានលើសិទ្ធិមនុស្សនៅរុស្ស៊ី ។ប៉ុន្តែ តាំងពីវាមិនទាន់ អនុម័ត ដាច់ស្រេច ដោយសភាឌូម៉ានៅឡើយវា ញ៉ាំង ឲ្យមានការទិតៀនទៅហើយ ពីខាងរដ្ឋមន្ត្រីរុស្ស៊ី…
Read More »