ព័តមានអន្តរជាតិ
-
ធនាគារអភិវឌ្ឍន៍អាស៊ីថា តំបន់ប៉ាស៊ីហ្វិកមានសេដ្ឋកិច្ចលូតលាស់យឺត
ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថា ការលូតលាស់សេដ្ឋកិច្ចនៅតំបន់ប៉ាស៊ី ហ្វិកមានលក្ខណៈយឺតនៅក្នុងឆ្នាំ ២០១២។ គេរំពឹងថា តំបន់នេះនឹងមានកំណើនសេដ្ឋកិច្ចយឺតជាងនេះទៀតនៅក្នុងឆ្នាំ២០១៣ នេះ។
Read More » -
ទស្សនកិច្ចដ៏គួរអោយចាប់អារម្មណ៏របស់ប្រមុខការទូតអាមេរិកនៅអ៊ីរ៉ាក់
អ្វីដែលគេចាប់អារម្មណ៍នៅថ្ងៃ អាទិត្យនេះ គឺ ទស្សនកិច្ចរបស់លោក Jonh Kerry ប្រមុខការទូតអាមេរិក នៅក្រុង Bagdad ប្រទេសអ៊ីរ៉ាក់។ នៅក្នុងប្រទេសដែលអាមេរិកធ្លាប់ធ្វើសង្គ្រាមកាលពី១០ឆ្នាំមុន នេះ លោក Jonh Kerry នឹងដាក់សម្ពាធលើមេដឹកនាំសំខាន់ៗ នៅអ៊ីរ៉ាក់ អោយសហការជាមួយអាមេរិក ក្នុងដំណោះស្រាយវិបត្តិសង្គ្រាមនៅស៊ីរីវិញម្តង។
Read More » -
វិបត្តិស៊ីប ៖ តំបន់ចាយប្រាក់អឺរ៉ូបើកប្រជុំដាក់សម្ពាធ
ជំនួបប្រជុំត្រូវបានប្រកាសជូនដំណឹង ជាច្រើនថ្ងៃមកហើយ ប៉ុន្តែទើបនៅល្ងាចថ្ងៃសៅរ៍ទី ២៣មីនា ២០១៣ទេ ដែលសហភាពអឺរ៉ុប បានសម្រេចបើកប្រជុំនៅរសៀលនេះ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ស្តីពីវិបត្តិនៅប្រទេសស៊ីប។ ការចរចាស្មុគស្មាញខ្លាំង ឯសម្ពាធក៏កាន់តែតានតឹង ប៉ុន្តែអ្នកទទួលខុសត្រូវទាំងអស់នៅតែជឿជាក់ថា នឹងមានដំណោះស្រាយ ក្នុងពេលពីរបីម៉ោងទៀតនេះ។
Read More » -
រូបថតភរិយាប្រធានាធិបតីចិនថ្មី ពេញក្នុងទំព័រមុខសារព័ត៌មានចិន
នៅថ្ងៃសៅរ៍នេះ សារព័ត៌មានចិននានា បានដាក់ពេញគេហទំព័រមុខរបស់ខ្លួន នូវរូបថតលោកស្រី Peng Liyuan ដែលជាភរិយារបស់ប្រធានាធិបតីចិនថ្មី។ ក្នុងទស្សនកិច្ចរបស់លោក Xi Jinping នៅរុស្ស៊ី សារព័ត៌មានចិនបានប្តូរទំលាប់ផ្សាយរូបភាព។
Read More » -
ខ្យល់ព្យុះទន្ទ្រានទៅលើសង្កាត់សម្បូរខ្មែររស់នៅក្នុងរដ្ឋក្រុង Brisbane
ខ្យល់ព្យុះកាលពីថ្ងៃអាទិត្យ បានបណ្ដាលឲ្យពលរដ្ឋប្រមាណជា ៤ម៉ឺនគ្រូសារនៅតំបន់អាគ្នេយ៍នៃរដ្ឋ Queensland គ្មានអគ្គិសនីប្រើប្រាស់ជាច្រើនម៉ោង។
Read More » -
ក្រុមហ៊ុនប្រេងដ៍ធំរបស់ចិនត្អូញត្អែរអំពីការធ្លាក់ចុះផលចំណេញ
ក្រុមហ៊ុនប្រេងដ៏ធំបំផុតមួយនៅ អាស៊ី Sinopec រាយការណ៍ថា មូលហេតុនៃការធ្លាក់ចុះផលកម្រៃរបស់ខ្លួនចំនួន ១៣% ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ បណ្ដាលមកពីតម្រូវការទីផ្សារសកលបានថមថយ ជាមួយនឹងបញ្ហាចំណាយខ្ពស់ ហើយសេដ្ឋកិច្ចចិនក៏ជួបនឹងភាពឱនថយផងដែរ។
Read More » -
កូរ៉េខាងជើងគំរាមប្រឆាំងមូលដា្ឋនអាមេរិកនៅជប៉ុននិងនៅ Guam
កូរ៉េខាងជើង បានគំរាមនៅថ្ងៃព្រហស្បតិ៍២១មីនានេះ ថានឹងវាយប្រហារមូលដ្ឋានអាមេរិកនានានៅប្រទេសជប៉ុននិងនៅGam ។ ជាការគំរាមប្រឆាំងតបតចំពោះប្រតិបត្តិការនៃយន្តហោះទម្លាក់ គ្រាប់បែករបស់អាមេរិក ធុន B-52 នៅលើដែនអាកាសកូរ៉េខាងត្បូង។
Read More » -
ម៉ូស្គូគម្រាមពិនិត្យឡើងវិញបដិភាគប្រាក់អឺរ៉ូនៅក្នុងស្តុករូបិយវត្ថុខ្លួន
ពាក្យព្រមាននេះ ត្រូវបានបន្លឺឡើង ដោយលោកនាយករដ្ឋមន្ត្រីរុស្ស៊ី មេដវេ ដេវ ក្នុងបទសម្ភាសន៍ឲ្យទៅអ្នកកាសែតអឺរ៉ុបមួយចំនួន-សម្ភាសន៍ដែលចេញ ផ្សាយថ្ងៃនេះ -ថ្ងៃ ដែលគាត់ទទួលជួបចរចានៅម៉ូស្គូ ជាមួយ លោកប្រធាន គណៈកម្មការអឺរ៉ុប José Manuel Barroso។ លោកមេដវេដេវ គូសបញ្ជាក់ថា ការរុះរើបដិភាគប្រាក់អឺរ៉ូនោះ នឹងប្រព្រឹត្តទៅ ប្រសិនបើដំណោះស្រាយវិបត្តិហិរញ្ញ…
Read More » -
ជប៉ុនមានគម្រោងពង្រីកអាជីវកម្មធុនតូច និងធុនមធ្យមនៅមីយ៉ាន់ម៉ា
បើតាម រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថាខ្លួនមានគម្រោងក្នុងការបញ្ជូនគណៈ ប្រតិភូមួយដែលរួមមានសមាសភាពពីផ្នែករដ្ឋ និងឯកជនទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជំរុញក្រុមហ៊ុនធុនតូច និងធុនមធ្យមឲ្យពង្រីកការរកស៊ីរបស់ខ្លួននៅក្នុងទីផ្សារថ្មីថ្មោង មួយនេះ។
Read More » -
ការប៉ះទង្គិចគ្នារវាងសាសនិកអ៊ិស្លាម និងព្រះពុទ្ធបណ្តាលឲ្យមានការបាត់បង់ជីវិត
ការប៉ះ ទង្គិចគ្នារវាងពុទ្ធសាសនិក និងអ្នកកាន់សាសនាអ៊ិស្លាមបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥នាក់បាត់បង់ជីវិត ទោះបីជាតាមរបាយការណ៍មួយចំនួនបង្ហាញពីអ្នកបាត់បង់ជីវិតមាន ច្រើនជាងនេះក៏ដោយ។
Read More »