ព័តមានអន្តរជាតិ
-
អសប៖រដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងចាប់បង្ខំកុមារឲ្យធ្វើទាហាន នៅក្នុងសមរភូមិ
ទាំងទាហានរដ្ឋាភិបាល និងក្រុមឧទ្ទាមស៊ីរីត្រូវបានរបាយការណំ៍របស់អង្គការសហប្រជាជាតិ ចោទ ប្រកាន់ថា បានចាប់បង្ខំកុមារឲ្យធ្វើជាទាហាន ប្រយុទ្ធក្នុងសង្រ្គាមស៊ីវិលបច្ចុប្បន្ននេះ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានបរិហារពីទង្វើអមនុស្សធម៌ នៅស៊ីរី នៅក្នុងរបាយការណ៍មួយដែលត្រូវគេចុះផ្សាយ កាលពីថ្ងៃពុធ ទី ១២ មិថុនា។
Read More » -
ព្រះសង្ឃភូមាបើកជំនួបប្រជុំដោះស្រាយវិបត្តិហិង្សាសហគមន៍
ព្រះសង្ឃពុទ្ធសាសនាភូមា មកពីគ្រប់ជ្រុងនៃប្រទេស បានមកជុំគ្នានៅថ្ងៃព្រហស្បតិ៍ នេះនៅជាយទីក្រុង រ៉ង់ហ្គូន ដើម្បីជជែកពិភាក្សាគ្នា ស្តីអំពីវិបត្តិហិង្សាសហគមន៍ដែលភូមាបានជួបប្រទះក្នុងពេលកន្លងមក។ អំពើហិង្សាសហគមន៍ដែលសម្រាប់ក្រសែភ្នែកអន្តរជាតិ គឺបណ្តាលមកព្រះសង្ឃពុទ្ធសាសនា។
Read More » -
សម្តេចសង្ឃ ដាឡៃឡាម៉ា ៖ ទីបេដុតសម្លាប់ខ្លួន គ្មានឥទ្ធិពលលើប៉េកាំង
យកភ្លើងមកដុតសម្លាប់ខ្លួន ជាសាធារណៈ ដែលបណ្តាជនទីបេមួយចំនួន តែងធ្វើកន្លងមក ដើម្បីប្រឆាំងនឹងអំណាចគាបសង្កត់របស់អាជ្ញាធរប៉េកាំងមកលើតំបន់ ទេ មានឥទ្ធិពលតិចតួចណាស់ លើនយោបាយចិន ! នេះជាសង្ឃដីការបស់សម្តេចសង្ឃ ដាឡៃឡាម៉ា ប៉ុន្តែសម្តេចបានទាមទារឱ្យរបបដឹកនាំចិន ស្វែងរកហេតុផលនៃការបរិច្ចាគជីវិតបែបនេះ។
Read More » -
រឿងអាស្រូវផ្លូវភេទថ្មីមួយទៀតបានធ្វើឲ្យកក្រើកដល់ក្រសួងការពារជាតិអូស្ត្រាលី
រដ្ឋមន្ត្រីការពារជាតិរបស់ អូស្ត្រាលីលោក Stephen Smith បាននិយាយថា កងកម្លាំងការពារជាតិ ចាំបាច់ត្រូវរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ចៀសវាងពីការចោទប្រកាន់អំពីឥរិយាបថមិនសមរម្យ តាមរយៈការចាត់វិធានការដោះស្រាយចំពោះមន្រ្ដីទាហានណាដែលបានធ្វើ សកម្មភាពមិនគប្បី។
Read More » -
អតីតភ្នាក់ងារ CIA ចោទសហរដ្ឋអាម៉េរិកថាលួចចូលប្រព័ន្ធកុំព្យូទ័រហុងកុង និងចិន
លោក Edward Snowden ដែលជាអតីតភ្នាក់ងារស៊ើបការសម្ងាត់របស់ CIA បានចោទរដ្ឋាភិបាលសហរដ្ឋអាម៉េរិកថា បានលួចវាយលុកចូលប្រព័ន្ធកុំព្យូទ័រក្នុងប្រទេសហុងកុង និងចិន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
Read More » -
ពិធីករវិទ្យុពាណិជ្ជកម្មម្នាក់នៅអូស្រ្ដាលីត្រូវគេផ្អាកការងារបន្ទាប់ពីសួរសំណួរ “តើដៃគូរបស់លោកស្រី Julia Gillard ជាមនុស្សខ្ទើយឬយ៉ាងណា?”
ស្ថានីយ៍វិទ្យុពាណិជ្ជកម្មមួយរបស់ ក្រុម ហ៊ុនព័ត៌មាន Fairfax នៅទីក្រុង Perth នៃប្រទេសអូស្រ្តាលីបានព្យួរការងារពិធីករម្នាក់បន្ទាប់ពីលោកបាន សួរសំណួរមួយទៅលោកស្រីនាយករដ្ឋមន្ដ្រីអូស្រ្តាលីថា តើដៃគូរបស់លោកស្រី គឺជាមនុស្សខ្ទើយ ឬយ៉ាងណា។
Read More » -
រដ្ឋាភិបាលបិទប្រព័ន្ធឃោសនាព័ត៌មានជាតិ ដើម្បីសន្សំប្រាក់
ថ្ងៃអង្គារទី ១១មិថុនា ម៉ោង១១យប់ ម៉ោងក្នុងស្រុក គ្រប់វិទ្យុ និងទូរទស្សន៍ជាតិ បានបញ្ឈប់ដំណើរការ យ៉ាងទាន់ហន់ ! រដ្ឋាភិបាលបានចេញក្រិត្យ និងបទបញ្ជាចូលជាធរមានភ្លាម គ្មានបង្អង់ បិទប្រព័ន្ធឃោសនាជាតិ ដ៏គួរឱ្យភ្ញាក់ផ្អើល ដោយសំអាងថាជាវិធានការដាច់ណាត់ ដើម្បីសន្សំប្រាក់។
Read More » -
បារាំង និងអង់គ្លេស ចង់ឲ្យមានជំនួយសព្វាវុធជាបន្ទាន់ដល់ ក្រុមប្រឆាំងស៊ីរី
បន្ទាប់ពីវាយយកបានទីក្រុងគូសែ ពីក្រុមអ្នកប្រឆាំងកាលពីសប្តាហ៍មុន ក្រុមយោធារបស់ រដ្ឋា ភិបាលទីក្រុងដាមាស ក្រោមការដឹកនាំរបស់ លោក បាសា អាល់ អាសាដ កាន់តែមានសន្ទុះខ្លាំងឡើងៗ។ បញ្ហាទាំងនេះ បានធ្វើឲ្យ សហភាពអឺរ៉ុប មានការព្រួយបារម្ភ ជាពិសេសបារាំង និងអង់គ្លេស ។ ប្រទេសទាំងពីរចង់ឲ្យមានជំនួយសព្វាវុធជាបន្ទាន់ ដល់ក្រុមអ្នកប្រឆាំង។
Read More » -
បង់ក្លាដេសសង្ឃឹមថាការផ្លាស់ប្តូរនៅក្នុងវិស័យកាត់ដេរនឹងផ្តល់ភាពអង់អាចដល់ស្រ្តី
ញូវដេលី — ការស្លាប់របស់កម្មករជាង១.១០០នាក់នៅក្នុងហេតុការណ៍ដួលរលំអគារ មួយ នៅប្រទេសបង់ក្លាដេសកាលពីពេលថ្មីៗនេះ បានធ្វើឲ្យសាកលលោកយកចិត្តទុកដាក់ទៅលើស្ថានភាពការងារដែលមិនមាន សុវត្ថិភាពនៅក្នុងប្រទេសដែលមានការលូតលាស់ក្នុងវិស័យឧស្សាហកម្ម កាត់ដេរមួយនេះ។
Read More » -
កូដកម្ម២៤ម៉ោងនៅប្រទេសក្រិក ប្រឆាំងនឹងការបិទស្ថានីយផ្សព្វផ្សាយ
សហជីពកម្មករដ៏ធំពីរក្នុង ប្រទេសក្រិក បានអំពាវនាវឲ្យមានកូដកម្មរយៈពេល២៤ម៉ោងមួយ ដើម្បីជាការប្រឆាំងទៅនឹងការបិទបញ្ឈប់ភ្លាមៗនូវស្ថានីយផ្សព្វ ផ្សាយរបស់រដ្ឋឈ្មោះ E-R-T ។
Read More »