ព័តមានអន្តរជាតិ
-
ចិនខំពង្រឹងវិស័យលំហអាកាស
មានការរំពឹងថា យានអវកាស Shenzhou 10 របស់ចិនរួមទាំងអវកាសយានិកចិន៣រូបនឹងធ្វើដំណើរវិលត្រឡប់មកផែន ដីវិញនៅថ្ងៃពុធនេះ។
Read More » -
ទីក្រុងដាមាសថាមិនបាច់ឱ្យក្រុមឧទ្ទាមចូលចរចាទេ បើនៅតែចង់ឱ្យលោកអាសាដចេញពីតំណែង
គេនៅតែមិនទាន់អាចដឹងបានថា ការចរចា រកសន្តិភាពសម្រាប់ដោះស្រាយវិបត្តិ នៅស៊ីរី នឹងកើតមានឡើងដែរឬទ រវាងភាគីរដ្ឋាភិបាល និងក្រុមឧទ្ទាម? ដោយ សារតែរដ្ឋាភិបាលទីក្រុង ដាម៉ាស បានប្រកាសយ៉ាងដាច់ខាត កាលពីម្សិលមិញថា លោក Bachar al Assad នឹងមិនចុះចេញពីតំណែងដើម្បីប្រគល់អំណាចឱ្យដល់ក្រុមប្រឆាំងឡើយ។
Read More » -
ស្ថានភាពសុខភាពលោក Nelson Mandela ដល់កម្រិតធ្ងន់ធ្ងរ
ស្ថានភាពសុខភាពរបស់អតីតប្រធានាធិបតី អាហ្វ្រិកខាងត្បូង Nelson Mandela បានឈានដល់កម្រិតមួយធ្ងន់ធរទៅៗ ដោយគេមិនអាចរំពឹងថាលោកនឹងបន្តនៅ ជាមួយប្រជាជនរបស់លោកយូរបានប៉ុណ្ណាទៀតទេ។ រហូតមកដល់ថ្ងៃចន្ទទី២៤ មិថុនានេះ ប្រជាជន អាហ្វ្រិកខាងត្បូងជាច្រើនក៏កំពុងតែ នាំគ្នាបន់ស្រន់ដល់ព្រះឱ្យជួយដល់លោក។
Read More » -
ទាហានអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើតំបន់ Gaza ក្នុងដែនដីប៉ាឡេស្ទីន ក្រោយពីមានការបាញ់គ្រាប់រ៉ូកែត
នៅ ក្នុងយប់ថ្ងៃអាទិត្យ ទី២៣ ឆ្លងចូលថ្ងៃចន្ទ ទី២៤ មិថុនានេះ ទាហានជើងអាកាសអ៊ីស្រាអែលបានបើកការវាយប្រហារលើតំបន់ Gaza ក្នុងទឹកដីប៉ាឡេស្ទីន។
Read More » -
Angelina Jolie: ពិភពលោកត្រូវតែដោះស្រាយបញ្ហារំលោភស្រ្តីនៅតាមតំបន់សង្គ្រាម
តារាភាពយន្តអាម៉េរិក័ងល្បីល្បាញ អ្នកនាង Angelina Jolie បានធ្វើការអំពាវនាវនៅចំពោះមុខក្រុមប្រឹក្សាសន្ដិសុខនៃអង្គការ សហប្រជាជាតិដើម្បីរកដំណោះស្រាយជាអាទិភាពខ្ពស់បំផុតមួយលើបញ្ហា រំលោភបំពានផ្លូវភេទទៅលើស្រ្តីនៅក្នុងតំបន់មានសង្គ្រាម។
Read More » -
អតីតមេដឹកនាំប៉ាគីស្ថានប្រឈមមុខនឹងទោសក្បត់ជាតិ
រដ្ឋាភិបាលថ្មីរបស់ប្រទេសប៉ា គីស្ថាននិយាយ ថាខ្លួនគ្រោងនឹងរៀបចំ ឲ្យមានការកាត់ទោសអតីតមេដឹកនាំរបបយោធាលោក Pervez Musharraf ពីអំពើក្បត់ជាតិ។
Read More » -
អាមេរិកនិយាយធានាឥណ្ឌាពីរឿងអាមេរិកដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន
ប្រមុខការបរទេសអាមេរិកបានធ្វើដំណើរទៅដល់ទីក្រុងញូវដេលី កាលពីថ្ងៃអាទិត្យ ម្សិលមិញ។ ជាទស្សន កិច្ចលើកទីមួយ របស់លោកJohn Kerry ចាប់តាំងពីគាត់បានចូលកាន់តំណែងជារដ្ឋមន្រ្តី ការបរទេសអាមេរិក។
Read More » -
អេស្ប៉ាញបំបែកសម្បុកអាល់កៃដាដែលជាអ្នកបញ្ចូនក្រុមភេរវករអត្តឃាតទៅស៊ីរី
នៅក្នុងសប្តាហ៍នេះ អាជ្ញាធរអេស្ប៉ាញបានវាយបំបែកសម្បុករបស់ក្រុមអាល់កៃដា នៅទីក្រុងCeuta របស់អេស្ប៉ាញដែលស្ថិតនៅក្នុងទឹកដីប្រទេសម៉ារ៉ុក។
Read More » -
ចិនចេញច្បាប់កាត់ទោសប្រហារជីវិតអ្នកបំពុលបរិស្ថាន
អាជ្ញាធរចិនលែងលេងសើចទៀតហើយជាមួយ ផ្សែងបំពុលបរិយាកាស ! ទោស១០ឆ្នាំ ដល់អ្នកបំពុលបរិស្ថាន ដែលមានពីមុនមក មិនគ្រប់គ្រាន់ទេ ពេលនេះ តុលាការកំពូលបានចេញក្រិត្យ ដាក់ទោសប្រហារជីវិតដល់រាល់ជនណា ដែលមានការទទួលខុសត្រូវបង្កឱ្យមានការបំពុលបរិស្ថានធ្ងន់ធ្ងរដល់ ប្រទេសជាតិ។ ផ្សែងពុលដែលសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ នៅប្រទេសចិន។
Read More » -
ក្រុមចលនា V for Thailand ធ្វើបាតុកម្មនៅក្រុងបាងកក
បាតុករប្រឆាំងរដ្ឋាភិបាលថៃច្រើន រយនាក់ បានប្រមូលផ្ដុំគ្នានៅ ម្ដុំមណ្ឌលលក់ទំនិញនៅក្រុងបាងកក ដើម្បីជាការរម្លឹកអំពីការបែកបាក់នយោបាយនៅក្នុងព្រះរាជាណាចក្រ ថៃ។
Read More »