ព័តមានអន្តរជាតិ
-
អាជ្ញាធរបង្ហាញជនដៃដល់បាញ់សម្លាប់មនុស្ស១២នាក់នៅអាម៉េរិក
បើតាម ក្រុមអ្នកស៊ើបអង្កេតបង្ហាញថា បុរសម្នាក់ដែលបានបាញ់សម្លាប់មនុស្សរហូតដល់ ១២នាក់នៅសហរដ្ឋអាម៉េរិកបានបម្រើការនៅកងទាហានជើងទឹកបួនឆ្នាំ មុនពេលក្លាយជាអ្នកធ្វើការកុងត្រាដល់ក្រសួងការពារជាតិ។ ខ្មាន់កាំភ្លើងដែលមានវ័យ ៣៤ឆ្នាំរូបនេះមានឈ្មោះថា Araran Alexis។
Read More » -
អង្គការរូបិយវត្ថុអន្តរជាតិព្រួយបារម្ភពីអត្រាការប្រាក់ទាបនៅអូស្ត្រាលី
របាយ ការណ៍មួយចេញផ្សាយដោយអង្គការរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងពីការព្រួយបារម្ភបន្ថែមទៀតដែលថាប្រទេសអូស្ត្រាលីខិត ជិតដល់ការកើនឡើងដល់កំពូលនៃការទិញផ្ទះប្រកបដោយភាពប្រថុយប្រ ថានហើយ។
Read More » -
របាយការណ៍អង្គការសហប្រជាជាតិបង្ហាញថាស៊ីរីបានប្រើអាវុធគីមី
ការស៊ើប អង្កេតធ្វើឡើងដោយអង្គការសហប្រជាជាតិដែលគេបានទន្ទឹងរង់ចាំនោះ បានសន្និដ្ឋានថា ឧស្ម័នស៊ីរីន ត្រូវបានគេប្រើប្រាស់ដើម្បីវាយប្រហារទៅលើតំបន់ដែលគ្រប់គ្រងដោយ ក្រុមប្រឆាំងនៅទីក្រុងដាម៉ាស ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤០០នាក់ កាលពីខែមុន។
Read More » -
ចិនស្វាគមកិច្ចព្រមព្រៀងអាមេរិក-រុស្ស៊ីស្តីពី អាវុធគីមីស៊ីរី
ទីក្រុង ប៉េកាំង នៅថ្ងៃអាទិត្យបានសំដែងការអបអរដែលភាគី អាមេរិក និងរុស្ស៊ីរកបានកិច្ចព្រមព្រៀងមួយស្តីពីការគ្រប់គ្រងអាវុធគីមី របស់រុស្ស៊ី។ ប្រទេសចិន ដែលជាសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខបានធ្វើវេតូពីរ ដងជាមួយរុស្ស៊ី មិនឲ្យមានសេចក្តីសម្រេច ពីអង្គការសហប្រជាជាតិ ដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលស៊ីរី។
Read More » -
ឥណ្ឌាសាកល្បងមីស៊ីលនុយក្លេអ៊ែរចម្ងាយឆ្ងាយបានជោគជ័យ
នៅ ថ្ងៃអាទិត្យទី ១៥ កញ្ញា ២០១៣ នេះ ឥណ្ឌាបានបាញ់សាកល្បងមីស៊ីស នុយក្លេអ៊ែរ ប្រកបដោយជោគជ័យ។ ជាមីស៊ីលដែលមានសមត្ថភាពអាចបាញ់ដល់ក្រុងប៉េកាំងនិង ដល់អឺរ៉ុប។ នេះជាការបាញ់សាកល្បងលើកទីពីរ និងក៏ជាដំណាក់កាលដែលនាំដល់ការចាប់ផ្តើមដំណើរការផលិតអាវុធមីស៊ីល រយៈឆ្ងាយរបស់ឥណ្ឌា ដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង ដូចយ៉ាងប្រទេសចិន។
Read More » -
បាន គីមូន ចោទប្រធានាធិបតីអាសាដពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ
កាលពីថ្ងៃសុក្រម្សិលមិញដែរ លោក បាន គីមូន ប្រធានអង្គការសហប្រជាជាតិ បានចោទប្រធានាធិបតីអាសាដ ថាបានបង្កឧក្រិដ្ឋកម្មជាច្រើនប្រឆាំងមនុស្សជាតិ។ លោក បាន គីមូនបានបន្ថែមថា របាយការណ៍ស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិនឹងផ្តល់ការសន្និដ្ឋាន ធ្ងន់ធ្ងរមួយ ស្តីពីការប្រើប្រាស់អាវុធគីមី នៅស៊ីរី។
Read More » -
នាយករដ្ឋមន្ត្រីជាប់ឆ្នោតអូស្ត្រាលីនឹងប្រកាសពីគណៈរដ្ឋមន្ត្រីថ្ងៃនេះ
គេរំពឹងថាលោក Tony Abbott នាយករដ្ឋមន្ត្រីជាប់ឆ្នោតនឹងប្រកាសពីសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់លោកនៅថ្ងៃនេះ។
Read More » -
អ្នករត់ពន្ធមនុស្សកាន់តែច្រើនរងការដាក់ទោស
បើតាម របាយការណ៍ថ្មីមួយបានឲ្យដឹងថាអាជ្ញាធរឥណ្ឌូណេស៊ីបានព្យាយាមចាប់ ខ្លួនក្រុមអ្នកជួញដូរមនុស្ស ទោះបីជាមានការកាត់ទោសកាន់តែច្រើនក៏ដោយ។
Read More » -
វិទ្យាស្ថានអាមេរិក៖កូរ៉េខាងជើងប្រហែលជាបានដាក់ឲ្យដំណើរការនូវម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ
របបកូរ៉េខាងជើងប្រហែលជាបានដាក់ឲ្យ ដំណើរការនូវម៉ាស៊ីនប្រតិករនុយក្លេអ៊ែររបស់ខ្លួននៅមជ្ឈ មណ្ឌល នុយក្លេអ៊ែរ Yongbyon ដែលជាទីកន្លែងផលិតសារធាតុភ្លុយតូញ៉ូម នេះជាការបញ្ជាក់របស់វិទ្យា ស្ថានអាមេរិក កូរ៉េនៃសាកលវិទ្យាល័យ Johns-Hopkins ដែលមានទីស្នាក់ការនៅក្នុងទីក្រុងវ៉ាស៊ីនតោន។
Read More » -
ចិនចង់កាត់បន្ថយផ្សែងពុលមួយភាគបួន ក្នុងក្រុងធំៗនៅឆ្នាំ២០១៧
ចាប់ ពីពេលនេះដល់ឆ្នាំ២០១៧ ចិននឹងកាត់បន្ថយផ្សែងពុលបរិស្ថាន ឱ្យបានមួយភាគបួន នៃកំរិតពុលបច្ចុប្បន្ន នៅតាមបណ្តាក្រុងធំៗ សំខាន់ៗរបស់ចិន មានជាអាទិ៍ក្រុងប៉េកាំង សៀងហៃ ។ល។ និង។ល។ នេះបើតាមឯកសារផ្លូវការដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ។
Read More »