ព័តមានអន្តរជាតិ
-
អវកាសយានិកនៃយានអវកាស Shenzhou-១៨ បានត្រលប់ភពផែនដីវិញនៅពេលយប់ ហើយបានបង្កើតកំណត់ត្រាបំពេញការងារអស់រយៈពេល ១៩២ ថ្ងៃនៅលើអវកាស
Cambodia News/ នៅព្រឹកព្រលឹមថ្ងៃទី ៤ ខែវិច្ឆិកា នៅទីលានចុះចត Dongfeng សំឡេងទ្រហឹងនៃយន្តហោះបានបំបែកភាពស្ងប់ស្ងាត់នៅទីជ្រៅនៃតំបន់ហ្កាប៊ីភាគពាយ័ព្យប្រទេសចិន ឧទ្ធម្ភាគចក្រជាច្រើនបានប្រមូលផ្តុំគ្នាយ៉ាងលឿនឆ្ពោះទៅកាន់កាប៊ីនត្រឡប់របស់យានអវកាសលើផ្ទៃដី ក្នុងកាប៊ីនយាន Shenzhou-18 ដែលទើបត្រឡប់មកកាន់ស្រុកកំណើតវិញ គឺមានវត្តមានរបស់អវកាសយានិកលោក Ye Guangfu, លោក Li Cong និងលោក Li…
Read More » -
ចិនសាស្ត្រជំរុញល្បឿននៃទំនើបកម្មសកល
Cambodia News/ ចិនសាស្ត្រ ឬការសិក្សាចិន ឬអ្នកសិក្សាចិនវិជ្ជា បានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ផ្តល់ជូនដល់ជនបរទេសបានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយជនជាតិចិនលើវិស័យអក្សរសាស្ត្រ ភាសា វប្បធម៌ និងប្រវត្តិសាស្រ្តរបស់ប្រទេសចិន
Read More » -
បទវិភាគ៖ “នាំចចកឱ្យចូលផ្ទះ” ភាគីហ្វីលីពីនគួរប្រញាប់ដកដៃជាបន្ទាន់ហើយ!
Cambodia News/ ពេលថ្មីៗកន្លងទៅនេះ ស្ថានទូតអាមេរិកប្រចាំនៅហ្វីលីពីនបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយថវិកាចំនួន៨លានដុល្លារអាមេរិក ដើម្បីជួយកងកម្លាំងឆ្មាំសមុទ្រហ្វីលីពីនលើកកម្ពស់កម្រិតថ្នាក់ដោយទំនើបកម្ម ។ បើមើលពីសំបកក្រៅ នេះហាក់ដូចជា “ពុទ្រាផ្អែម”មួយដែលហ្វីលីពីនទទួលបានដោយសារបង្ករឿងហេតុនៅសមុទ្រចិនខាងត្បូង ដើម្បីសហការជាមួយអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក”របស់សហរដ្ឋអាមេរិក ។ តែតាមការពិត នៅពីក្រោយ“ពុទ្រាផ្អែម”នេះ ហ្វីលីពីននឹងរងការខាតបង់លើសពីការទទួលបាន ។ បើចង់មើលច្បាស់ចំណុចនេះ គួរនិយាយពីករណីដែលសហរដ្ឋអាមេរិកដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅហ្វីលីពីនសិន ។…
Read More » -
ពិធីបង្ហាញនិងចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍គុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន
Cambodia News/ ថ្ងៃទី ៣០ ខែតុលា តាមម៉ោងក្នុងតំបន់ ការបង្ហាញនិងចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍គុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅទីក្រុងលីម៉ា ប្រទេសប៉េរូ។ កម្មវិធីគុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាង ២០ រួមទាំង “ផ្លូវទៅកាន់វិបុលភាព” នឹងត្រូវចាក់ផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ប្រទេសប៉េរូជាបន្តបន្ទាប់។ លោក Gustavo Adrianson ប្រធានទីស្តីការគណៈរដ្ឋមន្ត្រី(នាយករដ្ឋមន្ត្រី)នៃប្រទេសប៉េរូ បានថ្លែងថា ប្រទេសប៉េរូ និងប្រទេសចិន…
Read More » -
គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល និង ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
Cambodia News/ គំនិតផ្តួចផ្តើមអភិវឌ្ឍសាកលត្រូវបានគេដឹងទូទាំងពិភពលោកថា ជាគំនិតផ្តួចផ្តើមមួយ ដែលបានលើកឡើងដោយលោកប្រធានរដ្ឋចិន ស៊ី ជិនភីង ក្នុងឱកាសនៃកិច្ចពិភាក្សាលើកទី៧៦នៃកិច្ចប្រជុំអង្គការសហប្រជាជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ និង បានលើកឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងសម្រេចបាននូវរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍សហសវត្សនៅឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈ ការធ្វើឱ្យរស់ឡើងវិញនូវភាពជាដៃគូអភិវឌ្ឍន៍ និង ជំរុញឱ្យប្រសើរឡើងនូវការអភិវឌ្ឍខ្លាំងក្លា…
Read More » -
បទវិភាគ៖ការដំឡើងពន្ធគយរបស់សហភាពអឺរុបចំពោះរថយន្តអគ្គិសនីរបស់ចិន គឺជាការដើរត្រឡប់ថយក្រោយរបស់ពាណិជ្ជកម្មសេរីសកល
Cambodia News/ ដោយមិនអើពើនឹងការប្រឆាំងពីគ្រប់ភាគី គណៈកម្មាធិការសហភាពអឺរ៉ុបបានចេញផ្សាយព័ត៌មាននៅថ្ងៃទី២៩ខែតុលាតាមម៉ោងក្នុងតំបន់ ដោយសម្រេចចិត្តថា នឹងយកពន្ធប្រឆាំងឧបត្ថម្ភធនចុងក្រោយរយៈពេល៥ឆ្នាំចំពោះរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនចាប់ពីថ្ងៃទី៣១ខែតុលាតទៅ។ ចំពោះលទ្ធផលនេះ ភាគីចិនបានបញ្ជាក់យ៉ាងច្បាស់ថា មិនទទួលស្គាល់និងមិនទទួលយក ហើយបានដាក់ពាក្យបណ្ដឹងក្រោមយន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ហេតុអ្វីបានជាភាគីចិន“មិនទទួលស្គាល់និងមិនទទួលយក”? នេះគឺដោយសារតែទង្វើគ្រប់យ៉ាងរបស់ភាគីអឺរ៉ុបគឺ”មិនសមហេតុផលនិងមិនស្របតាមការកំណត់” គឺជាការអនុវត្ត”ការប្រកួតប្រជែងមិនស្មើភាព”ក្រោមស្លាក”ការប្រកួតប្រជែងដោយស្មើភាព”និងអនុវត្តគាំពារនិយមផ្នែកពាណិជ្ជកម្ម។ ទង្វើនេះនឹងមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការខាងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់រវាងចិននិងអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងនឹងធ្វើឱ្យអ្នកប្រើប្រាស់អឺរ៉ុបចំណាយប្រាក់កាន់តែច្រើន បំពុលបរិយាកាសវិនិយោគរបស់សហភាពអឺរ៉ុបនិងជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការធ្វើបដិវត្តកម្មបៃតងរបស់ខ្លួន គឺជាទង្វើបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ។ បើមើលពីស្រទាប់សេដ្ឋកិច្ច ជាបឋម គឺបង្ខូចដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មរថយន្ត…
Read More » -
លោក Xi Jinping ប្រធានរដ្ឋចិនគូសបញ្ជាក់ក្នុងកិច្ចប្រជុំសិក្សាលើកទី ១៧
Cambodia News/ នារសៀលថ្ងៃទី២៨ ខែតុលា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំសិក្សាលើកទី១៧ ស្តីពីការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌។ ពេលអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថា ត្រូវផ្តោតសំខាន់លើការសម្រេចគោលដៅយុទ្ធសាស្ត្រនៃការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌នៅឆ្នាំ ២០៣៥ ដោយប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្សនិយមដែលជាគោលគំនិតណែនាំជាមូលដ្ឋានឱ្យចាក់ឫសជ្រៅចូលក្នុងអរិយធម៌ចិនដ៏ធំទូលាយនិងជ្រាលជ្រៅ សម្របតាមនិន្នាការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាព័ត៌មាន និងបន្តអភិវឌ្ឍវប្បធម៌សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ដែលមានកម្លាំងណែនាំខាងគំនិត កម្លាំងរួបរួមខាងវិញ្ញាណ កម្លាំងទាក់ទាញខាងគុណតម្លៃ និងឥទ្ធិពលអន្តរជាតិ…
Read More » -
លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកសិក្ខាសាលាពិសេសសម្រាប់កម្មាភិបាលថ្នាក់ដឹកនាំសំខាន់នៃថ្នាក់ក្រសួងនិងខេត្ត
Cambodia News/ លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកសិក្ខាសាលាពិសេសសម្រាប់កម្មាភិបាលថ្នាក់ដឹកនាំសំខាន់នៃថ្នាក់ក្រសួងនិងខេត្ត ដើម្បីសិក្សានិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណ្តិទី២០ ដោយសង្កត់ធ្ងន់ថា ត្រូវសិក្សានិងអនុវត្តឱ្យបានស៊ីជម្រៅនូវស្មារតីនៃកិច្ចប្រជុំពេញអង្គ។ សិក្ខាសាលាពិសេសសម្រាប់កម្មាភិបាលថ្នាក់ដឹកនាំសំខាន់នៃថ្នាក់ក្រសួងនិងខេត្ត ដើម្បីសិក្សានិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើនៅសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៅរសៀលថ្ងៃទី ២៩ ខែតុលា ។ លោក Xi…
Read More » -
លោកស្រី Peng Liyuan ជួបសំណេះសំណាលជាមួយលោកស្រី Suzanne ភរិយារបស់ប្រធានាធិបតីហ្វាំងឡង់
Cambodia News/ នារសៀលថ្ងៃទី ២៩ ខែតុលា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសំណេះសំណាលជាមួយលោកស្រី Suzanne ភរិយារបស់លោក Stubb ប្រធានាធិបតីហ្វាំងឡង់ដែលបានអមដំណើរធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៉េកាំងប្រទេសចិន ។ ថ្លែងក្នុងកិច្ចជំនួប លោកស្រី Peng…
Read More » -
កិច្ចសហប្រតិបត្តិការមហា BRICS ដឹកនាំសកលខាងត្បូងឱ្យរួមសាមគ្គីគ្នា
Cambodia News/ កាលពីខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរទៅកាន់ទីក្រុង Kazan ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី ១៦ ។ ឥស្សរជនរបស់ប្រទេសជាច្រើនសម្គាល់ឃើញជាទូទៅថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក Xi Jinping ទទួលបានសមិទ្ធផលជាផ្លែផ្កា ដោយបានចារនូវទំព័រថ្មីនៃការរួមសាមគ្គីគ្នានិងពង្រឹងកម្លាំងខ្លួនឯងសម្រាប់បណ្តាប្រទេស BRICS…
Read More »