ព័តមានអន្តរជាតិ
-
ប្តីប្រពន្ធអាមេរិក ដែលរកឃើញកាក់តម្លៃប្រមាណ ១០ លានដុល្លារគ្មានសំណាង
សារព័ត៌មាន Cambodia News ប្តីប្រពន្ធនៅរដ្ឋកាលីហ្វ័ញ៉ាដែលបានបណ្តើរឆ្កែហើយរកបានឃើញកាក់មាស កប់ក្នុងដីមានតម្លៃប្រមាណ ១០ លានដុល្លាកាលពីខែមុននោះទំនងជាមិនមានសំណាងបានចាយលុយនោះទេ។ របាយការណ៍របស់សារព័ត៌មាន Good Morning America បានរាយការណ៍ និយាយថា កាក់ទំាងនោះជាកាក់របស់ប្រទេសដែលត្រូវបានគេលួចនៅឆ្នាំ ១៩០០ ដូចនេះវាជាទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋាភិបាលអាម៉េរិក។
Read More » -
រុស្ស៊ី និងអាមេរិកប្រឈមមុខគ្នាកាន់តែខ្លាំង
សារព័ត៌មាន Cambodia News/ អ៊ុយក្រែន(០៥ មីនា ២០១៤) ៖ប្រទេសរុស្សីនិងអាមេរិកត្រូវបានគេមើលឃើញថាកាន់តែ ប្រឈមមុខគ្នាខ្លាំងឡើងនៅអ៊ុយក្រែនខណដែលរុស្ស៊ីកាលពីថ្ងៃអង្គារ បាន បាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចផ្លោងឆ្លងទ្វីបទំនើបមួយ ចំពេលមានភាពប្រទាញប្រទង់រវាងរដ្ឋាភិបាលក្រុងមូស្គូនិងលោក ខាងលិចអំពីបញ្ហាអ៊ុយក្រែន។ ទីភ្នាក់ងារ សារព័ត៌មានធំបីរបស់រុស្ស៊ីបានស្រង់សម្តីមន្ត្រីយោធាកំពូលម្នាក់ ដែលថា” គោលបំណងនៃការបាញ់នេះគឺការសាកល្បងកាំជ្រួចឆ្លងទ្វីបទំនើប”។ មន្ត្រីយោធារូបនេះបាននិយាយថា ការបាញ់សាកល្បងនេះពាក់ព័ន្ធកាំជ្រួចRS-12M Topol ដែលត្រូវបានដាក់អោយដំណើរការដំបូងនៅទសវត្សរ៍១៩៨០និងបន្ទាប់មក…
Read More » -
សាធារណៈជន គាំទ្រជំនួបរវាងលោកស៊ូថេប និងលោកស្រីយីងឡាក់
សារព័ត៌មាន Cambodia News/ ថៃ(០៣ មីនា ២០១៤)៖ ក្រោយពីលោកស៊ូថេបបានប្រកាសថា លោកនឹងជួបជាមួយលោកស្រីយីងឡាក់ ដើម្បីបញ្ចប់បញ្ហានយោបាយដ៏រាំរ៉ៃក្នុងប្រទេសថៃរួចមក សាធារណៈជនបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចពិភាក្សា នេះ។ គាំទ្រដោយសារតែពួកគេគិតថា ការជួបគ្នាមួយទល់នឹងមួយតាមប៉ុស្ដិ៍ទូរទស្សន៍នេះ អាចជាគន្លឹះថ្មីមួយសម្រាប់ភាគីទាំងពីរ ដែលអាចគេចចេញពីការមើលមុខគ្នាមិនចំ ក៏ដូចជាការបញ្ចប់បញ្ហាវិបត្ដិនយោបាយដ៏រាំរ៉ៃក្នុងប្រទេស ថៃផងដែរ។
Read More » -
ចិន នឹងដាក់ទណ្ឌកម្មក្រុមភេរវករសម្លាប់មនុស្ស ២៩នាក់
សារព័ត៌មាន Cambodia News/ ចិន(០៣ មីនា ២០១៤)៖ បន្ទាប់ពីប្រធានាធិបតីចិនលោកស៊ី ជិនពីង បានអំពាវនាវដល់អាជ្ញាធរចិនស៊ើបអង្កេតតាមចាប់ខ្លួន ក្រុមអ្នកវាយប្រហារនៅទីក្រុងគុនមិញភ្លាមៗរូចមក ប្រធានកងកម្លាំងសន្តិសុខប្រទេសចិនលោក Meng Jianzhu បានប្រញាប់ទៅតំបន់កើតហេតុនោះជាបន្ទាន់កាលពីថ្ងៃទី០២ ខែ មីនា ដើម្បីធ្វើប្រតិបត្តិការស្រាវជ្រាវចាប់ខ្លួនក្រុមវាយប្រហារ មិនស្គាល់មុខទាំងនោះ។ ប្រធានកងកំម្លាំងសន្តិសុខ…
Read More » -
កូរ៉េខាងជើងចោទ បេសកជនអូស្ត្រាលីថា បង្កឧក្រិដ្ឋកម្ម
សារព័ត៌មាន Cambodia News/ ព្យុង យ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃចន្ទ ទី០៣ ខែមីនា ឆ្នាំ២០១៤ បានដកស្រង់ពីបណ្តាញព័ត៌មានរដ្ឋកូរ៉េខាង ជើង KCNA មកបញ្ជាក់ថា លោក ចន អាឡិហ្សង់ឌឺ ហ្សត ប្រធានបេសកម្មផ្សព្វផ្សាយសាសនារបស់អូស្ត្រាលីនៅ កូរ៉េខាងជើង…
Read More » -
ក្រុមបាតុករថៃ ប្រកាសបញ្ឈប់ការបិទទីក្រុងបាងកក
សារព័ត៌មាន Cambodia News/ ថៃ(០១ មិនា ២០១៤)៖ ក្រោយពីបានចាប់ផ្ដើមចលនាតវ៉ារបស់ខ្លួន ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា អស់រយៈពេលប្រមាណជិត៤ ខែមកហើយនោះលទ្ធផលដែលពួកគេចង់បានដោយការទម្លាក់លោកស្រីយី ង ឡាក់ ចេញពីតំណែងហាក់មិនទាន់ទទួលបានជោគជ័យនោះទេ។ ការព្យាយាមរបស់ពួកគេ គឺបានត្រឹមតែឱ្យលោកស្រីយីង ឡាក់ស្ថិតក្នុងតួនាទីជានាយករដ្ឋមន្ដ្រីចាំផ្ទះតែ ប៉ុណ្ណោះ មិនអាចនាយករដ្ឋមន្ដ្រីរូបនេះដើរចេញពីឆាកនយោបាយបានឡើយ។
Read More » -
លោកយ៉ានូកូវិច ត្រូវប្រកាសបណ្ដេញចេញ ពីតំណែងជាថ្មី
សារព័ត៌មាន Cambodia News/ អ៊ុយក្រែន(០១ មិនា ២០១៤)៖ ក្រោយពីត្រូវបានប្រជាពលរដ្ឋបោះឆ្នោតទម្លាក់ចេញពីតំណែង និងបានប្រកាសចេញដីការចាប់ខ្លួនកាលពីថ្ងៃទី២៤កុម្ភះ ពាក់ពន្ធ័នឹងការស្លាប់របស់ក្រុមបាតុករ ប្រមាណជិត១០០នាក់ នៅក្នុងទីក្រុង Kiev កាលពីសប្ដាហ៍មុនអតីតប្រធានាធិបតីលោកយ៉ានូកូវិចបានភៀសខ្លួនទៅ ប្រទេសរុស្ស៊ី ដើម្បីលាក់ខ្លួន និងសុំសិទ្ធិជ្រកកោណក្នុងប្រទេសមួយនេះ។ លោកយ៉ានូកូវិច ដែលគាំទ្រដោយប្រទេសរុស្ស៊ីនោះនឹងរៀបចំធ្វើសន្និសីទកាសែត មួយទាក់ទងទៅនឹងការបោះឆ្នោតទម្លាក់រូបលោកដោយលោកបានអះអាងថា ការបោះឆ្នោតលើកនេះមិនសមស្របទៅតាមច្បាប់ទេ។
Read More » -
មនុស្ស ៣៧នាក់ស្លាប់ក្នុងការវាយប្រហារនៅអ៊ីរ៉ាក់
សារព័ត៌មាន Cambodia News/ អ៊ីរ៉ាក់(០១ មិនា ២០១៤)៖ កាលពី ថ្ងៃទី២៧ ខែកុម្ភៈ យ៉ាងហោចណាស់ មានមនុស្ស ៣៧នាក់ទៀតហើយបានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារពីពួកសកម្មប្រយុទ្ធនៅតំបន់ Mishahada ស្ថិតនៅភាគខាងជើងទីក្រុងបាដាដ។ ចំណែក ឯសកម្មភាពវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនេះមានដូចជា ការបំផ្ទុះគ្រាប់បែកនៅក្នុងរថយន្ត…
Read More » -
បាញ់អឹម៧៩ បីគ្រាប់ទៀតក្នុងក្រុងបាងកកយប់មិញ
សារព័ត៌មានយុវវ័យថ្មី/ ថៃ(២៨ កុម្ភៈ ២០១៤) ៖ យោងតាមកាសែតបាងកកប៉ុស្តិ៍បានរាកាយការណ៍ថាគ្រាប់អឹម៧៩ចំនួន៣ គ្រាប់ទៀត ត្រូវជនមិនស្គាល់មុខបានបាញ់ដាក់ស្ថានីយ៍ទូរទស្សន៍ PBSនិងបាញ់ដាក់នៅ ក្បែរមជ្ឈមណ្ឌលរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់នៅលើផ្លូវវិផាវ៉ាឌី រ៉ង់ស៊ីតក្នុងសង្កាត់ក្រុងបាងកកកាលពីយប់ មិញ។ ប្រភព ដដែលបាននិយាយថាមិនមានសេចក្តីរាយ ការណ៍អំពីអ្នករងរបួសនោះ ទេ។ ការវាយប្រហារនេះ ត្រូវគេឃើញបានកើតឡើងជាបន្តបន្ទាប់ក្រោយព្រឹត្តិការណ៍ដែលមានកា របាញ់តទល់ គ្នាក្នុងក្រុងបាងកកកាលពីយប់ថ្ងៃអង្គារទី២៥កុម្ភៈកន្លងមកនេះ។
Read More » -
តារាថៃ នាង Preme ត្រូវបាន ជនប្រមឹក វាយ និងប៉ងចាប់រំលោភ
សារព័ត៌មាន Cambodia News / ថៃ(២៨ កុម្ភៈ ២០១៤) ៖ ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ ពីបទប្រើអំពើហិង្សា និងបន់បង់ចាប់រំលោភតារាសម្តែង និងជាអតីតបេក្ខភាព តារាចម្រៀងទូរទស្សន៍របស់ថៃ។ ជនសង្ស័យមានឈ្មោះ Prajuab Poobualom អាយុ២៤ឆ្នាំ ជាកម្មករសំណង់ម្នាក់…
Read More »