ព័តមាន​អន្តរជាតិ

  • ការ​បង្រ្កាប​លើ​ការ​តវ៉ា​ប្រឆាំង​បន្ត​ធ្វើ​ឡើង​ក្នុង​ប្រទេស​ថៃ ​

    សារព័ត៌មាន​​ Cambodia News​/ ថៃ (០៤ មិថុនា ២០១៤) ៖ នៅ​ថ្ងៃទី​០៤ មិថុនា នេះ កងយោធា​របស់​ប្រទេស​ថៃ​កំពុង​រៀបចំ​ព្រឹត្តិការណ៍​សាធារណៈ​មួយ ដើម្បី​គាំទ្រ​រដ្ឋប្រហារ​ដែល​បាន​ដឹកនាំ​ដោយ​នាយ​អគ្គសេនាធិការ​កងទ័ព។ កងយោធា​បាន​ហាមឃាត់​ការប្រមូល​ផ្ដុំ​នៅ​ទីសាធារណៈ​ដែល​មាន​មនុស្ស​ចាប់​ពី​ ៥នាក់​ឡើង​ទៅ។ ប៉ុន្តែ​ព្រឹត្តិការណ៍​ប្រមូល​ផ្ដុំ​កងទ័ព​នៅ​ថ្ងៃពុធ​នេះ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​គាំទ្រ​ការធ្វើ​រដ្ឋប្រហារ គឺ​ជា​ករណី​លើកលែង។ កងយោធា​ហៅ​ព្រឹត្តិការណ៍​នេះ​ថា «សេចក្ដីសុខ​ត្រឡប់​មក​វិញ»…

    Read More »
  • ​ចិន ​បាញ់​ទឹក ​បំផ្លាញ​នាវា ​វៀត​ណាម ​

    សារព័ត៌មាន​ Cambodia News​/ ប៉េកាំង (០៤ មិថុនា ២០១៤) ៖ ប្រទេស ចិន បានបាញ់កាំភ្លើងទឹក ដាក់នាវាល្បាត ​និ​ងបំ​ផ្លា​ញ​នា​វា​ផ្សេងទៀត របស់​រដ្ឋា​​ភិ​បា​លក្រុង ហា​ណូយ ក្នុងហេតុការណ៍ ប្រឈមមុខដាក់គ្នា នា​ពេ​ល​ថ្មី​ៗ​នេះ​ ​ដោ​យ​សា​រ​ជ​ម្លោះ​ក្នុ​​ង​ដែនសមុទ្រ ចិនភាគខាងត្បូង…

    Read More »
  • អាកាស​ធាតុ ​ក្ដៅ​នៅ​ជប៉ុន​បណ្ដាល​ឱ្យ​ស្លាប់​ និង​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ជាង​ ៣០០ នាក់

    សារព័ត៌មាន​​ Cambodia News/ ជប៉ន (០៣ ឧសភា ២០១៤) ៖ មន្ដ្រី ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ថ្លែង​ និង​រាយការណ៍​កាលពី​ថ្ងៃ​ទី​១​ ខែមិថុនា​ ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​បាត់បង់​ជីវិត​ និង​ច្រើន​រយ​នាក់​ផ្សេង​ទៀត​ បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ ក្រោយ​ពី​អាកាសធាតុ​ក្ដៅ​ខ្លាំង​គំរាម​ កំហែង​ទូ​ទាំង​ប្រទេស​ជប៉ុន​អំឡុង​ពេល​ចុង​សបា្ដហ៍​មុន​នេះ​ ។​…

    Read More »
  • កង​ទ័ព​និង​ក្រុម​បាតុករ​ថៃ​លេង​ល្បែង​ឆ្មា​ចាប់​កណ្ដុរ​

    សារព័ត៌មាន​​ Cambodia News/ ថៃ (០៣ មិថុនា ២០១៤) ៖ ក្រុមបាតុករ​​ប្រឆាំងនឹង​​ការធ្វើ​រដ្ឋប្រហារ​​ក្នុងប្រទេស​ថៃ​ បាន​ប្រមូលផ្ដុំ​គ្នា​​ទៀត​ហើយ​​កាល​ពី​ថ្ងៃ​ទី​០១​​ខែមិថុនា​ ទាំង​នៅក្នុង​​ទីក្រុង​បាងកក​ និង​នៅ​តាម​​​បណ្ដា​ខេត្ដ​​មួយ​ចំនួន​ទៀត​។ ​ ក្នុងការ​ជួបជុំ​ជាថ្មីនេះ​ ក្រុមបាតុករ​​បាន​ធ្វើកា​រ​ប្រមូលផ្ដុំ​​នៅ​ទីតាំង​​០៧​កន្លែង​ ដោយ​បាន​បែងចែក​ក្រុម​​ទៅ​តាម​ទីតាំងនី​មួយៗ​។ ​ដោយ​ហេតុ​ថា​ សកម្មភាព​​របស់​ក្រុមបាតុករ​​អាច​នឹង​បង្ក​ឱ្យ​​មាន​ការប៉ះទង្គិច​គ្នា​ ក្រុមកងទ័ព​​រក្សា​សណ្ដាប់ធ្នាប់​​ក៏​បាន​ចុះ​​ទៅ​តំបន់​ខាងលើ ​ដើម្បី​ទប់ស្កាត់​​ចលនា​តវ៉ា។

    Read More »
  • វៀត​ណាម​នឹង​ប្តឹង​ទៅ​តុលាកា​រអន្តរ​ជាតិ​បើ​សិន​ដំណោះ​ស្រាយ​ នឹង​ចិន​ទទួល​បរាជ័យ ​

    សារព័ត៌មាន​​ Cambodia News​/ វៀតណាម (០៣ មិថុនា ២០១៤) ៖ ថ្លែង​​នៅក្នុង​កិច្ច​ប្រជុំ​​កំពូល​​ប្រចាំឆ្នាំ​​Shangri-La Dialogue​ស្តី​ពី​​សន្តិសុ​ខ​អាស៊ី​នៅ​ប្រទេស​សិង្ហ​បុរី រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​វៀតណាម​លោក​Phung​QuangThanh បានបញ្ជាក់​ថា ប្រសិន​បើ​ដំណោះ​ស្រាយ​ទ្វេរ​ភាគី​ដោយ​សន្តិវិធី​រវាង​រដ្ឋាភិបាល នៃ​ប្រទេស​វៀតណាម​និង​ប្រទេស​ចិន មិន​អាច​បញ្ចាប់​ជម្លោះ នៅ​សមុទ្រ​ចិន​ខាងត្បួង​បាន​នោះ​ទេ វៀតណាម​នឹង​ប្តឹងទៅ​តុលាការ​អន្តរជាតិ ដើម្បី​ឲ្យ​តុលាការ​មួយ​នេះ ជួយ​រក​យត្តិ​ធម៏ ជាក់​ជា​មិនខានឡើយ​។

    Read More »
  • សម​យុទ្ធ​ដ៏​ធំ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​ប៉េ​កាំង​ប្រទេស​ចិន​

    សារព័ត៌មាន​​ Cambodia News/ ចិន​ (៣០ ឧសភា ២០១៤) ៖​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ កង​កម្លាំង​រក្សា​សន្តិសុខ​សាធារណៈ​ក្នុង​ទីក្រុង​ប៉េកាំង​ បាន​ធ្វើ​សម​យុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ និង​អំពើ​កើត​មាន​ជម្លោះ​ក្នុង​ប្រទេស​​ ដែលសម​យុទ្ធ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​អាជ្ញាធរ​ក្នុង​ប្រទេស​ចិន​ បាន​សន្យា​បង្កើន​យុទ្ធនាការណ៍​រយៈ​ពេល​មួយ​ឆ្នាំ​ ដើម្បី​វាយ​ប្រហារ​ក្រុម​ភេរវជន​ ដែល​វាយ​ប្រហារ​ដាក់​គ្រាប់​បែក​អត្តឃាត​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​បាត់​បង់ ​ជីវិត​នៅ​តំបន់​ភាគ​ពាយព្យ​ប្រទេស​នា​ពេល​ថ្មីៗ​កន្លង​មក​ ។​ យ៉ាង​ហោច​ណាស់​សមាជិក​ចូល​រួម​របស់កង​កម្លាំង​សន្តិសុខ​បង្ក្រាប​ ភេរវករ​ក្នុ​ងទីក្រុង​នេះ​…

    Read More »
  • អ្នក​តវ៉ា​ ៣​នាក់​ត្រូ​វ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប់​ខ្លួន​

    សារព័ត៌មាន​​ Cambodia News​/ ថៃ​ (៣០ ឧសភា ២០១៤) ៖ សេចក្ដី​រាយ​ការណ៍​ឱ្យ​ដឹង​ថា​ អាជ្ញាធរ​ថៃ​ បាន​ចាប់​ខ្លួន​បុរស​ជន​ជាតិ​​ប៊ែលហ្ស៊ីក​ម្នាក់​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ ក្នុង​ពេល​រូប​គេ​បាន​កាន់​លើក​អាវ​យឺត​មួយ​មាន​សរសេរ​ពាក្យ​ថា​ សូម​ឱ្យ​មាន​សន្តិសភាព​ ។​ ការ​ចាប់​ខ្លួន​បាន​ធ្វើ​ឡើង​ក្នុង​ពេល​បុរស​ប៊ែល​ហ្ស៊ីក​ម្នាក់​នេះ ​ឈរ​នៅ​ក្បែរ​កង​កម្លាំង​រាប់​រយ​នាក់​ត្រូវ​គេ​ដាក់​ពង្រាយ​ក្នុង​ការ​ រារាំង​មិន​ឱ្យ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋ​ប្រហារ​ប្រមូល​ផ្តុំ​គ្នា​នោះ ​ ។​…

    Read More »
  • ក្រុម​យោធា​ថៃ ​ប្រកាស​ព្រ​មាន ​បង្ក្រាប​រាល់​ការ​ប្រមូល​ផ្តុំ​តវ៉ា​

    សារព័ត៌មាន​​ Cambodia News​/ ថៃ (២៨ ឧសភា ២០១៤) ៖ ចាប់តាំងពី​យោធា​ធ្វើ​រដ្ឋប្រហារ​តាំងពី​ថ្ងៃ​ទី​២២​ ​ខែ​ឧសភា​មក​ មេ​ដឹក​នាំ​យោធា​ថៃ​ដែល​កើត​ចេញពី​ការធ្វើ​រដ្ឋប្រ​ហារ​ បន្ទាប់​ពី​ទទួលបាន​ការអនុញ្ញាត​ពី​ព្រះរាជា ក្នុង​ការដឹកនាំ​ប្រទេស​រៀបចំ​ស្ថានភាព​នយោបា​យ​នោះ បាន​ប្រកាស​ព្រមាន​ថា នឹង​បង្ក្រាប​រាល់​ការប្រមូលផ្តុំ​តវ៉ា​នានា​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​។ ​ សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ ចុះផ្សាយ​ថា យោធា​​ទៅ​បំបែក​ការប្រមូលផ្តុំ​របស់​ក្រុម​អាវ​ក្រហម នៅ​ខេត្ត​ភាគ​ជើង​នេះ…

    Read More »
  • ២១ ​នាក់​ស្លាប់​ដោយ​សារ​ឆេះ​មន្ទីរ​ពេទ្យ​នៅ​កូរ៉េ​ខាង​ត្បូង​

    សារព័ត៌មាន​​ Cambodia News/ ​កូរ៉េខាងត្បូង​​ (២៨ ឧសភា ២០១៤) ៖ យ៉ាងហោច​ណាស់​​មនុស្ស​២១​នាក់​​បាន​ស្លាប់ ​និង​៦​នាក់​​ផ្សេង​ទៀត​​រងរបួស​ធ្ងន់​ នៅក្នុង​​ឧបទ្ទវហេតុ​​ឆេះ​មន្ទីរពេទ្យ​​មួយកន្លែង។ ​ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​​ព្រឹក​ថ្ងៃ​ពុធ​​ទី២៨​ខែឧសភា​នេះ​ ​ស្ថិត​នៅ​ភាគខាងត្បូង​​ទីក្រុង ​សេ​អ៊ូ​ល ​ប្រទេស​កូរ៉េខាងត្បូង​។ ​ បើ​តាម​ប្រភព​​ព័ត៌មាន​​ដែល​ចុះផ្សាយ​​លើ​គេហទំព័រ​ Channel  ​News…

    Read More »
  • នាវា​ចិន ​វាយ​ប្រហារ ​ទូក​នេ​សាទ ​វៀត​ណាម ​រហូត​ដល់​លិច​

    សារព័ត៌មាន​​ Cambodia News/ វៀតណាម(២៧ ឧសភា ២០១៤) ៖ កាល​ពី​ថ្ងៃ​ទី​២៦ ខែឧសភា នាវារបស់ ប្រទេសចិន មានលេខកូដ ១១២០៩ បានវាយប្រហារ ទៅលើ ទូ​ក​នេ​សា​ទ​វៀ​ត​ណា​ម​មួ​យ​គ្រឿ​ង នៅក្នុងដែន ទឹកជម្លោះរវាងចិន និងវៀតណាម ដែលមាន…

    Read More »
Back to top button
Close
Close