ព័តមាន​អន្តរជាតិ

  • Photo of បទវិភាគ៖ភាគីហ្វីលីពីនគួរបញ្ឈប់ទង្វើរំលោភសិទ្ធិ បង្កហេតុ លាបពណ៌និងឃោសនាបំប៉ោង

    បទវិភាគ៖ភាគីហ្វីលីពីនគួរបញ្ឈប់ទង្វើរំលោភសិទ្ធិ បង្កហេតុ លាបពណ៌និងឃោសនាបំប៉ោង

    Cambodia News/ ក្នុងរយៈពេលថ្មីៗនេះ ប្រទេសហ្វីលីពីនបានរំលោភពាក្យសន្យារបស់ខ្លួននិងគំនិតឯកភាពគ្នារវាងចិននិងហ្វីលីពីនជាច្រើនដងច្រើនសារ ដោយបានបង្កហេតុជាបន្តបន្ទាប់នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានសភាពអាក្រក់យ៉ាងខ្លាំង បានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់ភាគីចិន ល្មើសយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃ《សេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីនៅសមុទ្រចិនខាងត្បូង》ក៏ដូចជាបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ថ្ងៃទី១៩ខែសីហា នាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីនពីរគ្រឿងបានបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកXian binនៃប្រជុំកោះNanshaរបស់ប្រទេសចិនដោយមិនបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលចិន ហើយបានប្រើវិធីដ៏គ្រោះថ្នាក់បើកបំបុកដោយចេតនាមកលើនាវាឆ្មាំសមុទ្រចិនដែលកំពុងអនុវត្តច្បាប់នៅកន្លែងកើតហេតុ។ ថ្ងៃទី២៥ខែសីហា ប្រទេសហ្វីលីពីនបានព្រងើយកន្តើយនឹងការរាំងខ្ទប់និងការព្រមានម្តងហើយម្តងទៀតរបស់ភាគីចិន ហើយបានទទូចចាត់បញ្ជូននាវាផ្លូវការមកបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកXian binនៃប្រជុំកោះNanshaរបស់ប្រទេសចិនដោយខុសច្បាប់ដើម្បីរំលោភសិទ្ធិនិងបង្កហេតុបន្ដទៀត។ ក្នុងអំឡុងពេលនេះ នាវានេះចូលប្រកៀកជិតប្រកបដោយគ្រោះថ្នាក់និងមានចេតនាបំបុកនាវាឆ្មាំសមុទ្រចិនដែលកំពុងគាំពារសិទ្ធនិងអនុវត្តច្បាប់ដោយប្រក្រតីភាព បណ្តាលឱ្យកើតមានការប៉ះទង្គិចគ្នា។ នាវាហ្វីលីពីនដែលបង្កហេតុនេះ…

    Read More »
  • Photo of ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយសៀវភៅសស្តីពី«បរិវត្តកម្មថាមពលនៃប្រទេសចិន»

    ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយសៀវភៅសស្តីពី«បរិវត្តកម្មថាមពលនៃប្រទេសចិន»

    Cambodia News/ ថ្ងៃទី ២៩ ខែសីហា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសសស្តីពី«បរិវត្តកម្មថាមពលនៃប្រទេសចិន»។ សៀវភៅសបានចែងថា តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ថាមពលចិនបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីដែលប្រកបដោយគុណភាពខ្ពស់។ ឆ្នាំ ២០១៤ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវយុទ្ធសាស្រ្តថ្មីខាងសន្តិសុខថាមពលស្តីពីការជំរុញការធ្វើបដិវត្តន៍ខាងការប្រើប្រាស់ថាមពល បដិវត្តន៍ខាងការផ្គត់ផ្គង់ថាមពល បដិវត្តន៍ខាងបច្ចេកវិទ្យាថាមពល បដិវត្តន៍ខាងប្រព័ន្ធថាមពល…

    Read More »
  • Photo of លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានធ្វើកិច្ចជំនួបជាយុទ្ធសាសជាមួយលោកJake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក

    លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានធ្វើកិច្ចជំនួបជាយុទ្ធសាសជាមួយលោកJake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក

    Cambodia News/ ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែសីហា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនធ្វើកិច្ចជំនួបជាយុទ្ធសាស្ត្រជុំថ្មីជាមួយលោកJake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកនៅក្រុងប៉េកាំង ។ លោក Wang Yi បានថ្លែងថា ទំនាក់ទំនងរវាងចិននិងអាមេរិកបានឆ្លងកាត់ការឡើងចុះជាច្រើនលើក ការដកយកបទពិសោធនិងមេរៀនពីក្នុងនោះនឹងមានអំណោយផលដល់ការត្រួសត្រាយអនាគតឱ្យកាន់តែល្អប្រសើរនិងស្វែងរកផ្លូវដ៏ត្រឹមត្រូវសម្រាប់ការរួមរស់រវាងប្រទេសធំទាំងពីរចិននិងអាមេរិក…

    Read More »
  • Photo of សៀវភៅសស្តីពី«បរិវត្តកម្មថាមពលរបស់ប្រទេសចិន»

    សៀវភៅសស្តីពី«បរិវត្តកម្មថាមពលរបស់ប្រទេសចិន»

    Cambodia News/ សៀវភៅសស្តីពី«បរិវត្តកម្មថាមពលរបស់ប្រទេសចិន»ដែលចេញផ្សាយនៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២៤បានចែងថាប្រទេសចិនបានអនុវត្តយ៉ាងសកម្មនូវទស្សនៈអភិវឌ្ឍន៍បៃតងដោយធ្វើកិច្ចសហប្រតិបត្តិការផ្នែកថាមពលអន្តរជាតិយ៉ាង ទូលំទូលាយដែលបានក្លាយទៅជាក្បាលម៉ាស៊ីនសម្រាប់ជំរុញបរិវត្តកម្មថាមពលសកល។ សៀវភៅសនេះបានឱ្យដឹងទៀតថាចាប់ពីឆ្នាំ២០១៣មកអត្រាដំឡើងម៉ាស៊ីនថាមពលកកើតឡើងវិញរបស់ប្រទេសចិនត្រូវជាង៤០%របស់ពិភពលោក។ ផ្អែកលើការច្នៃប្រឌិតថ្មីខាងបច្ចេកទេសប្រព័ន្ធខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងល្អការប្រកួតប្រជែងនៃទីផ្សារដ៏ពេញលេញនិងឧត្តមភាពខាងទីផ្សារដែលមានទ្រង់ទ្រាយធំប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍយ៉ាងលឿនផ្នែកឧស្សាហកម្មថាមពលស្អាត ដែលធ្វើឱ្យការផ្គត់ផ្គង់ថាមពលសកលមានភាពកាន់តែសម្បូរបែបដែលជាការរួមចំណែកសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់គ្រប់ប្រទេសលើពិភពលោកនិងបង្កើនសុភមង្គលរបស់មនុស្សជាតិ។បរិក្ខាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនិងថាមពលខ្យល់ដែលផលិតដោយប្រទេសចិនបានបង្កលក្ខណសម្បត្តិឱ្យប្រទេសកាន់តែច្រើនឡើងៗអាចប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីបង្កើតផលប្រយោជន៍ខាងសេដ្ឋកិច្ច៕  

    Read More »
  • Photo of បទវិភាគ៖ប្រទេសចិននឹងនាំមកនូវ “ភាពបៃតង”កាន់តែច្រើនដល់ការអភិវឌ្ឍពិភពលោក និងផ្តល់ផែនការចិនកាន់តែច្រើនដល់អភិបាលកិច្ចប្រព័ន្ធអេកូឡូស៊ីសកល

    បទវិភាគ៖ប្រទេសចិននឹងនាំមកនូវ “ភាពបៃតង”កាន់តែច្រើនដល់ការអភិវឌ្ឍពិភពលោក និងផ្តល់ផែនការចិនកាន់តែច្រើនដល់អភិបាលកិច្ចប្រព័ន្ធអេកូឡូស៊ីសកល

    Cambodia News/ ប៉ុន្មានថ្ងៃកន្លែងទៅនេះ ដំរីអាស៊ីដែលរស់នៅនៅតំបន់Xishuangbanna ខេត្តយូណាននៃប្រទេសចិនបានចេញដើរលេងជាក្រុម ។ ក្រោមកិច្ចការពារពីប៉ូលីសនិងអ្នកតាមដានត្រួតពិនិត្យតំបន់នោះ ដំរីចំនួន៤២ក្បាលបានដើរបណ្ដើរលេងបណ្ដើរ ចុងក្រោយក៏បានត្រឡប់ទៅតំបន់អភិរក្សវិញ ។ រឿងរ៉ាវរបស់ក្រុមដំរីដែលបានត្រឡប់ទៅវិញដោយសុវត្ថិភាពម្តងហើយម្តងទៀត ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតមានការចាប់អារម្មណ៍និងពិភាក្សាយ៉ាងក្ដៅគគុក ។ លោក Xiong Zhaoyong អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងអភិរក្សដំរីអាស៊ីនៃតំបន់Xishuangbanna បានថ្លែងថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងពីភាគីជាច្រើន នៅតំបន់នោះ…

    Read More »
  • Photo of ប្រទេសចិននិងអាមេរិកធ្វើការសន្ទនាជាយុទ្ធសាស្ត្រជុំថ្មីនៅក្រុងប៉េកាំង

    ប្រទេសចិននិងអាមេរិកធ្វើការសន្ទនាជាយុទ្ធសាស្ត្រជុំថ្មីនៅក្រុងប៉េកាំង

    Cambodia News/ ថ្ងៃទី២៧ ខែសីហា លោកWangYiរដ្ឋមន្ត្រីការបរទេសចិនបានធ្វើការសន្ទនាជាយុទ្ធសាស្ត្រជុំថ្មីជាមួយលោកJake Sullivanឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកនៅក្រុងប៉េកាំង។

    Read More »
  • Photo of ក្រសួងការបរទេសចិនច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ហ្វីលីពីន

    ក្រសួងការបរទេសចិនច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ហ្វីលីពីន

    Cambodia News/ ក្រសួងការបរទេសចិនច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ហ្វីលីពីន ឈ្មោះថាអ្នកបំផ្លាញសន្តិភាពមិនអាចទម្លាក់មកលើប្រទេសចិនជាដាច់ខាត។ ថ្ងៃទី២៧ ខែសីហា លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើអធិបតីក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ ទាក់ទិននឹងការចោទប្រកាន់របស់ហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង លោកLinJianបានលើកឡើងថា បច្ចុប្បន្ន តើនរណាកំពុងរំលោភបំពានអធិបតេយ្យភាពនិងបង្កហេតុនៅក្នុងសមុទ្រចិនខាងត្បូង?តើនរណានាំកងកម្លាំងខាងក្រៅឱ្យចូលបំផ្លាញស្ថានការណ៍សន្តិភាពនិងស្ថិរភាពក្នុងតំបន់?ប្រទេសក្នុងតំបន់បានមើលឃើញយ៉ាងច្បាស់លាស់ចំពោះករណីនេះ។ ឈ្មោះថា អ្នកបំផ្លាញសន្តិភាពមិនអាចទម្លាក់មកលើប្រទេសចិនជាដាច់ខាត។យើងដាស់តឿនបុគ្គលិកមួយចំនួនរបស់ភាគីហ្វីលីពីនឱ្យប្រឈមមុខនឹងដើមហេតុនៃបញ្ហា កុំបន្តដើរនៅលើផ្លូវដែលបង្កហេតុនិងបំផ្លាញសន្តិភាពក្នុងតំបន់ ហើយបែរជានិយាយសទៅជាខ្មៅទៅវិញ៕  

    Read More »
  • Photo of សហភាពអឺរ៉ុបអនុវត្តគោលនយោបាយផ្តល់ឧបត្ថម្ភកធនដល់ “ផលិតផលថ្មីទាំងបី ” ក្រោមស្លាកធ្វើបរិវត្តកម្មបៃតង

    សហភាពអឺរ៉ុបអនុវត្តគោលនយោបាយផ្តល់ឧបត្ថម្ភកធនដល់ “ផលិតផលថ្មីទាំងបី ” ក្រោមស្លាកធ្វើបរិវត្តកម្មបៃតង

    Cambodia News/ ថ្ងៃទី ២០ ខែសីហា គណៈកម្មាធិការសហភាពអឺរ៉ុបបានចេញផ្សាយសេចក្តីត្រៀមប្រកាសអំពីការកាត់ក្តីចុងក្រោយស្តីពីការស៊ើបអង្កេតចំពោះករណីប្រឆាំងឧបត្ថម្ភកធននៃរថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិន ហើយគ្រោងនឹងយកពន្ធប្រឆាំងឧបត្ថម្ភកធនពី១៧ភាគរយដល់៣៦.៣ភាគរយចំពោះសហគ្រាសចិនដែលបាននាំចេញផលិតផលទៅអឺរ៉ុប ។ ករណីនេះបានផ្តួចផ្តើមឡើងដោយលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប ខណៈពេលថ្លែង “របាយការណ៍ការងារសហភាពអឺរ៉ុប”កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងស្វែងរកលំហសម្រាប់ឱ្យឧស្សាហកម្មរថយន្តដើរដោយអគ្គិសនីរបស់សហភាពអឺរ៉ុបធ្វើបរិវត្តកម្មបៃតងនិងធ្វើការអភិវឌ្ឍ…

    Read More »
  • Photo of តើប្រទេសចិនមកពីណា ធ្វើដំណើរនៅខេត្តHenan

    តើប្រទេសចិនមកពីណា ធ្វើដំណើរនៅខេត្តHenan

    Cambodia News/ ខេត្ត Henan មានទីតាំងស្ថិតនៅតំបន់ទំនាបកណ្តាលប្រទេសចិន គឺជាកន្លែងកំណើតដ៏សំខាន់នៃអរិយធម៌ចិន។ទីនេះធ្លាប់ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌នៃប្រទេសចិនបុរាណ។អរិយធម៌ចិនក៏បានរីកដុះដាលទៅគ្រប់ទិសទីនៃប្រទេសចិន ហើយត្រូវបានផ្សព្វផ្សាយទៅគ្រប់ទីកន្លែងនៃពិភពលោក។ លោកXi Jinpingប្រធានរដ្ឋចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារបុរាណវិទ្យា។លោកបានសង្កត់ធ្ងន់ថា ត្រូវតែអនុវត្តគម្រោងធំៗដូចជា “ការស្រាវជ្រាវចម្រុះលើប្រភពដើមនិងការអភិវឌ្ឍដំបូងនៃអរិយធម៌ចិន” និង “បុរាណវិទ្យានៃប្រទេសចិន” ដើម្បីធ្វើការសិក្សាស្រាវជ្រាវនិងបកស្រាយអំពីប្រភពដើមនៃអរិយធម៌ចិនឱ្យបានល្អ។ សន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃគម្រោងរុករកប្រភពអរិយធម៌ចិនដែលបានធ្វើឡើងនៅក្នុងខែឧសភា ឆ្នាំ២០១៨បានបង្ហាញថា វប្បធម៌Erlitouដែលមានទីសំណល់Erlitouជាតំណាងគឺជាស្នូលនិងជាអ្នកដឹកនាំនៃដំណើរការទាំងមូលនៃអរិយធម៌ចិន ដោយបានត្រួសត្រាយចេញនូវអរិយធម៌រាជវង្សXia ShangនិងZhou។…

    Read More »
  • Photo of សកម្មភាព​ចាក់​ផ្សាយ​ភាព​យន្ត​ និង​កម្ម​វិធី​ទូរទស្សន៍​ចិន​រដូវ​កាល​ទី៥​ក្រោម​ចំណង​ជើង​ថា​ មិត្ត​ភាព​រវាង​ចិន​និង​អាហ្វ្រិក​បាន​ចាប់​ដំណើរការ​នៅ​ក្រុងគែរ​

    សកម្មភាព​ចាក់​ផ្សាយ​ភាព​យន្ត​ និង​កម្ម​វិធី​ទូរទស្សន៍​ចិន​រដូវ​កាល​ទី៥​ក្រោម​ចំណង​ជើង​ថា​ មិត្ត​ភាព​រវាង​ចិន​និង​អាហ្វ្រិក​បាន​ចាប់​ដំណើរការ​នៅ​ក្រុងគែរ​

    Cambodia News/ សកម្មភាពចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍ចិនរដូវកាលទី៥ក្រោមចំណងជើងថា មិត្តភាពរវាងចិននិងអាហ្វ្រិកបានចាប់ដំណើរការនៅក្រុងគែរ។ កាលពីថ្ងៃទី២០ខែសីហា សកម្មភាពចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍ចិនរដូវកាលទី៥ក្រោមចំណងជើងថា មិត្តភាពរវាងចិននិងអាហ្វ្រិកបានចាប់ដំណើរការជាផ្លូវការនៅក្រុងគែររដ្ឋធានីអេហ្ស៊ីប ។ ខ្សែភាពយន្តនិងកម្មវិធីទូរទស្សន៍ដ៏ឆ្នើមជាង២០រឿងនិងកម្មវិធីរបស់ចិនដែលបកប្រែជា៧ភាសា រួមមាន ភាសាអង់គ្លេស ភាសាបារាំងនិងភាសាអារ៉ាប់ជាដើមនឹងត្រូវចាក់ផ្សាយនៅក្នុងតំបន់ជាបន្តបន្ទាប់តាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗជាង២០នៃប្រទេសអាហ្វ្រិកចំនួន១៥ ។ សកម្មភាពចាក់ផ្សាយលើកនេះគឺសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធសារព័ត៌មាននៃប្រទេសអាហ្វ្រិកជាច្រើនដូចជាអេហ្ស៊ីប កេនយ៉ា តង់ហ្សានីនិងអេត្យូពីជាដើម ក្នុងនោះ រឿងភាពយន្តនិងកម្មវិធីទូរទស្សន៍ចិនបកប្រែជាភាសា Fulfulde…

    Read More »
Back to top button
Close
Close