ព័តមាន​អន្តរជាតិ

  • យោធា​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​មី​ស៊ី​ល​ផ្លោង និង​យន្តហោះ​ប្រយុទ្ធ​

    សារព័ត៌មាន​ Cambodia News/ សេ​អ៊ូ​ល (០៤ សីហា ២០១៧) ​៖ ជាការ​ឆ្លើយតប​ទៅនឹង​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ របស់​ប្រទេស​កូរ៉េខាងជើង កងកម្លាំង​យោធា​នៃ​ប្រទេស​កូរ៉េខាងត្បូង បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​មី​ស៊ី​ល​ផ្លោង​ហ៊ី​ន​ម៉ូ និង​យន្តហោះ​ប្រយុទ្ធ F-15K នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន យុន​ហាប់ នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​។​

    Read More »
  • លោក ថាក់ស៊ីន ចេញមក​ធ្វើ​អត្ថាធិប្បាយ​នៅលើ​ធ្វី​ត​ធើ​

    សារព័ត៌មាន​ Cambodia News/ ថៃ (៣១ សីហា ២០១៧) ៖ បន្ទាប់ពី​ស្ថិតនៅ​ស្ងៀមស្ងាត់​អស់​ពេល​ជាច្រើន​ឆ្នាំ​មក​នោះ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ នៅ​ថ្ងៃ​ពុធ​ទី​៣០​ខែសីហា​នេះ បានចេញ​ធ្វើ​អត្ថាធិប្បាយ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ធ្វី​ត​ធើ (Twitter)

    Read More »
  • លោក គីម ជុង​អ៊ុន បញ្ជា​ឲ្យ​ធ្វើតេស្ត​មី​ស៊ី​ល​បន្ថែមទៀត​ទៅលើ​សមុទ្រ​ប៉ាស៊ីហ្វិក​

    សារព័ត៌មាន​ Cambodia News/ កូរ៉េខាង​ជើង (៣០ សីហា ២០១៧) ៖ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅ​ថ្ងៃ​ពុធ​នេះ​បាន​បញ្ជា​ឲ្យ​មានការ​ធ្វើតេស្ត​មី​ស៊ី​ល​បន្ថែមទៀត ទៅលើ​ទីតាំង​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​លោក​ក៏បាន​ប្រកាស​ទទួលស្គាល់​ចំពោះ​ការបាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ហោះ​រំលង​ប្រទេស​ជប៉ុន​កាល​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​ផងដែរ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុន​ហ៉ា​ប់​។​

    Read More »
  • ការ​ប្រមាញ់​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ផ្តោតលើ​ប្រទេស​ចំនួន៦​

    សារព័ត៌មាន​ Cambodia News/ ​ថៃ (៣០ សីហា ២០១៧) ៖ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​សីហា​ថា ក្រសួងការបរទេស​បាន​ស្វែងរក​កិច្ចសហប្រតិបត្តិការ​តាមរយៈ​បណ្តាញ​ទូត​ជាមួយ​ប្រទេស​ចំនួន ៦ និង​ពិនិត្យមើល​ចំណុច​អន្តោប្រវេសន៍​តាម​បណ្តោយ​ព្រំដែន​ថៃ​ដើម្បី​ស្វែងរក​លោកស្រី​យី​ង​ឡាក់​ដែល​បាន​ភៀសខ្លួន​ចេញពី​ព្រះរាជាណាចក្រ​ថៃ ភ្លាមៗ​មុនពេល​សាលក្រម​ត្រូវបាន​ប្រកាស​អំពី​ករណី​គម្រោង​សន្យា​ទិញស្រូវ​អង្ករ​កាលពី​សប្តាហ៍​មុន​។

    Read More »
  • សាលក្រម​ផ្តន្ទាទោស​លោកស្រី​យី​ង​ឡាក់​អាច​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រទេស​ថៃ​

    សារព័ត៌មាន​ Cambodia News/ ថៃ (២៤ សីហា ២០១៧)  ៖ សាលក្រម​មួយ​ដែល​រង់ចាំ​ជា​យូរ​មកហើយ​ដើម្បី​កាត់ទោស​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់​ស៊ីណាវ៉ាត្រា​នៅក្នុង​សប្តាហ៍​នេះ​អាច​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ហើយ​ទំនង​ជាមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​នេះ​ដែល​បែកបាក់​គ្នា​ខាង​នយោបាយ​។​ ​យោធា​កំពុងកាន់​អំណាច​បាន​និយាយថា អ្នកគាំទ្រ​លោកស្រី​យី​ង​ឡាក់​ជាង​៣,០០០​នាក់​អាច​បង្ហាញខ្លួន​នៅឯ​តុលាការ​នៅ​ថ្ងៃ​សុក្រ​នេះ

    Read More »
  • លោក​ ត្រាំ រង​ការ​រិះគន់​ធ្ងន់ៗ​ចំពោះ​ការ​មិន​បាន​ថ្កោលទោស​ពួក​ស្បែក​ស​ជ្រុល​និយម

    សារព័ត៌មាន​ Cambodia News/ អាមេរិក (១៥ សីហា ២០១៧) ៖ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កំពុង​រងការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​នយោបាយ​អាមេរិក​ចំពោះ​ការ​ខក​ខាន​របស់​លោក​ក្នុង​ការ​ថ្កោល​ទោស​ទៅ​លើ​ពួក​ស្បែក​ស​ជ្រុល​និយម​ដែល​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​មួយ​ដែល​ហៅ​ថា “Unite the Right” ក្នុង​ទីក្រុង Charlottesville រដ្ឋ Virginia ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់។

    Read More »
  • កូរ៉េខាងជើង​ហៅ​លោក ​ត្រាំ ​ថា​ជា​មនុស្ស​ចាស់​វង្វេងវង្វាន់

    សារព័ត៌មាន​ Cambodia News/ កូរ៉េខាងជើង (១១ សីហា ២០១៧) ៖ ស្ថានីយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានហៅប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថាជាមនុស្សចាស់វង្វេងវង្វាន់ស្មារតី ហើយពាក្យគំរាមរបស់លោកទៀតសាតជាសម្ដីឥតបានការ ដោយសំដៅលើការព្រមានរបស់លោក ត្រាំ ដែលថានឹងធ្វើឲ្យកូរ៉េខាងជើងជួបព្យុះភ្លើង។

    Read More »
  • គ្រោះ​រញ្ជួយ​ដី​នៅ​ចិន​សម្លាប់​មនុស្ស​កើន​ដល់​១៣​នាក់ និង​របួស​១៧៥​នាក់

    សារព័ត៌មាន​ Cambodia News/ ប៉េកាំង (០៩ សីហា ២០១៧) ៖ យោងតាម​ទី​ភ្នា​ក់​ព័ត៌មាន​ចិន​ស៊ីន​ហួរ​បាន​ចេញផ្សាយមុននេះបន្តិច​ថា ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​១៣​នាក់​ហើយ ខណៈ​អ្នករងរបួស​ក៏បាន​ឡើងដល់​១៧៥​នាក់ ក្នុង​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់​៧.០​រ៉ិ​ច​ទ័​រ វាយប្រហារ​តំបន់​មួយ​ក្នុង​ខេត្ត Sichuan ភាគ​និរតី​នៃ​ប្រទេស​ចិន កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​

    Read More »
  • ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​នៅ​កូរ៉េ​ខាង​ជើង​អាច​មើល​រឿង​អាស​អាភាស (១៨+) ​បាន

    សារព័ត៌មាន​ Cambodia News/ កូរ៉េខាង​ជើង​ (០៤ សីហា ២០១៧) ៖ មិន​ខុស​ពី​បណ្ដា​ប្រទេស​ភាគ​ច្រើន​ក្នុង​ពិភព​លោក​នេះ​ទេ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​កូរ៉េ​ខាង​ជើង​ក្រោម​ការ​ដឹក​នាំ​របស់​ Kim Jong-un ក៏​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​លេង​ Facebook អាន​ព័ត៌មាន ក៏​ដូចជា​មើល​វីដេអូ​ Online ក្នុង​នោះ​ក៏​រួម​បញ្ចូល​ទាំង​វីដេអូ​អាស​អាភាស​ផង​ដែរ នេះ​បើ​តាម​របាយការណ៍​ថ្មី​ពី​អាមេរិក។

    Read More »
  • អាមេរិក​នឹង​ដាក់បំរាម​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង​​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១​ខែកញ្ញា​

    សារព័ត៌មាន​ Cambodia News/ ​អាមេរិក (០៣ សីហា ២០១៧) ៖ ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា បំរាម​ធ្វើដំណើរ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​សហរដ្ឋអាមេរិក​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១​ខែកញ្ញា​ហើយ​ពលរដ្ឋ​អាមេរិក​នៅក្នុង​ប្រទេស​នេះ​គួរតែ​ចាកចេញ​មុន​កាលបរិច្ឆេទ​នោះ​។​ ​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីជូនដំណឹង​ជា​សាធារណៈ​មួយ​ថា អ្នកសារព័ត៌មាន​និង​បុគ្គលិក​មនុស្សធម៌​អាចដាក់​ពាក្យសុំ​លើកលែង​ចំពោះ​បំរាម​នេះ​។​

    Read More »
Back to top button
Close
Close