Cambodia News
-
ក្រសួងការងារអំពាវនាវកម្មករកុំឲ្យចូលរួមធ្វើបាតុកម្មនៅថ្ងៃទី៧ កញ្ញា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា បានចេញលិខិតមួយ អំពាវនាវឲ្យកម្មករទាំងអស់កុំស្តាប់ការញុះញង់របស់អ្នកនយោបាយ ចូលរួមធ្វើបាតុកម្ម ដោយត្រូវរក្សាភាពនឹងនរ និងបន្តការងាររបស់ខ្លួនជាធម្មតា។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានកំណត់យកថ្ងៃទី៧ ខែកញ្ញា ធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដែលគេជឿថា កម្មកររោងចក្រអាចជាកម្លាំងចលករមួយចូលរួមក្នុងហ្វូងបាតុកម្មនោះ។
Read More » -
វិបត្តិថវិកាសាលាក្តីខ្មែរក្រហមខាងភាគីខ្មែរជាប់គាំង
ភ្នំពេញ ៖ ជប៉ុនទទូលសំណើសុំប្រាក់កម្ចីពីភាគី កម្ពុជាដើម្បីជួយសាលាកាត់ក្តីមេដឹកនាំខ្មែរក្រហម នៅពេលអូស្ត្រាលីប្រកាសថា នឹងមិនផ្តល់ថវិកាបន្ថែមទៀតនោះទេ។ ជប៉ុនគឺជាប្រទេសឈានមុខគេក្នុងការផ្តល់ជំនួយដល់តុលាការកាត់ ក្តីមេដឹកនាំរបបខ្មែរក្រហម រីឯប្រទេសអូស្ត្រាលី ឈរក្នុងលេខរៀងទី២។ អូស្ត្រាលី និយាយថា ក្នុងខណៈនេះ អូស្ត្រាលីនឹងមិនផ្តល់ថវិកា បន្ថែមដល់តុលាការកាត់ក្តីមេដឹកនាំខ្មែរក្រហមឡើយ ទោះបីជាមានការអំពាវនាវបន្ទាប់មួយពីអង្គការសហប្រជាជាតិថា តុលាការនេះប្រឈមនឹងការឈប់ដំណើរការ។
Read More » -
ក្រសួងធនធានទឹកអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង
ភ្នំពេញ៖ យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី៥ ខែកញ្ញាខាងមុខនេះនឹងមានប្រព័ន្ធសម្ពាធទាបមួយកើនឡើងនៅអាង ទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ។ នៅ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ ប្រព័ន្ធសម្ពាធទាបខាងនេះនឹងរំកិលចុះមកទិសខាងត្បួង និងអូសកាត់ពីលិចទៅកើតលើភាគកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ខេត្តកំពង់ធំ។
Read More » -
Korean foreign ministry official urges countris not to use violence during demonstrations
By Chhay Sophal Cambodia News/New Youth Seoul (September 3, 2013): South Korean ambassador said on Tuesday that in case any…
Read More » -
រដ្ឋាភិបាលប្រេស៊ីល និងម៉ិកស៊ិកស្នើអោយវ៉ាស៊ីនតោនបំភ្លឺរឿងលួចស្តាប់ការសន្ទនា
រដ្ឋមន្ត្រី ការបរទេសប្រេស៊ីល និងរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកបានកោះហៅឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ដើម្បីស្នើអោយប្រទេសមហាអំណាចមួយនេះ បំភ្លឺព័ត៌មានដែលត្រូវបានគេផ្សាយថា ភ្នាក់ងារសន្តិសុខជាតិរបស់អាមេរិកបានលបលួចស្តាប់ការសន្ទនាតាម ទូរស័ព្ទរបស់មេដឹកនាំនៃប្រទេសប្រេស៊ីល និងម៉ិកស៊ិក។
Read More » -
អតីតប្រធានាធិបតីប៉ាគីស្ថានPervez Musharraf រងការចោទប្រកាន់ថ្មីៗទៀត ពីបទមនុស្សឃាត
នៅថ្ងៃចន្ទនេះ ប៉ូលិសប៉ាគីស្ថានបានដាក់ពាក្យបណ្តឹងថ្មីមួយទៀតទៅតុលាការ ដើម្បី ចោទប្រកាន់លោក Pervez Musharraf អតីតប្រធានាធិបតីប៉ាគីស្ថាន ពីបទឃាតកម្មសម្លាប់អ៊ីម៉ាំដឹកនាំការសូត្រធម៌មួយរូប នៅវិហារ ក្រហមក្រុងអ៊ីស្លាម៉ាបាដ។
Read More » -
ទឹកនៅមជ្ឈមណ្ឌល Fukushima អាចបញ្ចេញចោលទៅក្នុងសមុទ្រ ក្រោយពេលបន្សាបធាតុវិទ្យុសកម្មរួច
ទឹកដែលមាននៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ Fukushima ដែលបានរងគ្រោះដោយរលកយក្សស៊ូណាមី កាលពីឆ្នាំ២០១១ អាចនឹងត្រូវអាជ្ញាធរជប៉ុនបង្ហូរចោលទៅក្នុងសមុទ្រ ក្រោយពេលធ្វើការបង្សាបធាតុវិទ្យុសកម្មរួច។ នេះបើយោងតាមការប្រកាសអោយដឹង នៅថ្ងៃចន្ទទី២ កញ្ញានេះ ពីសំណាក់អាជ្ញាធរជប៉ុន ទទួលបន្ទុកផ្នែករៀបរយនុយក្លេអ៊ែរ។
Read More » -
ម៉ាឡេស៊ីចាប់ខ្លួនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើនពាន់នាក់
ប្រទេស ម៉ាឡេស៊ីបានចាប់ខ្លួនជនអន្តោប្រវេសន៍ដែលគ្មានឯកសារត្រឹមត្រូវ រាប់ពាន់នាក់ នៅក្នុងការបង្រ្កាបទៅលើកម្មករធ្វើការខុសច្បាប់ជាងកន្លះលាន នាក់។
Read More » -
អង្គការពលកម្មអន្តរជាតិរកឃើញថាកម្មករនេសាទនៅថៃធ្វើការដោយបង្ខំ
កម្មករ នេសាទនៅប្រទេសថៃបានរងការបង្ខំឲ្យធ្វើការងារយូរម៉ោងក្នុង ស្ថានភាពប្រកបដោយគ្រោះថ្នាក់ ព្រមទាំងទទួលបានប្រាក់ឈ្នួលទាបទៀតផង។
Read More » -
ចម្រៀង និងសំណោកតារាស្រអាប់ពណ៌អ៊ុំ គន្ធា នៅមណ្ឌលកែប្រែ
ភ្នំពេញ ៖ អតីតតារាចម្រៀងយេយេដែលជីវិតស្រអាប់ពណ៌ បន្ទាប់ពីចែកផ្លូវជាមួយស្វាមី នាងអ៊ុំ គន្ធា បានស្រែកទ្រហោយំចង់ចេញពីមណ្ឌលកែប្រែគ្រឿងញៀន ដើម្បីទៅច្រៀងរកប្រាក់កម្រៃចិញ្ចឹមម្តាយ និងកូនដែលកំពុងតែធ្លាក់ខ្លួនដុនដាប ។ អតីតភរិយារបស់តារា ចម្រៀង លោកផាន សុផាត រូបនេះ ត្រូវក្រុមគ្រួសារបញ្ចូនទៅកាន់មណ្ឌលកែប្រែគ្រឿងញៀន ក្នុងសង្កាត់ឃ្មួញរាជធានីភ្នំពេញ រហូតមកដល់ពេលនេះមានរយៈពេល៤ខែហើយ បន្ទាប់ពីនាងធ្លាក់ខ្លួនញៀនថ្នាំដល់កម្រិត ធ្វើឱ្យនិយាយលែងដឹងអី…
Read More »