Cambodia News
-
ខឹងឪពុកម្តាយស្តីបន្ទោស វាយកម្ទេចម៉ូតូមួយគ្រឿង រួចចងកសម្លាប់ខ្លួន
សារព័ត៌មាន Cambodia News/ កំពង់ឆ្នាំង (១៨ តុលា ២០១៦) ៖ កាលពីវេលាម៉ោង០២រសៀលថ្ងៃទី១៧ តុលា ២០១៦ យុវជនម្នាក់បានចងកសម្លាប់ ស្ថិតត្រង់ចំណុចដំបូកដើមជ្រៃកណ្តាលស្រែ ក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំងដោយគ្រាន់តែឪពុកស្តីបន្ទោសឱ្យបន្តិបន្តួច ។
Read More » -
ព្រឹកនេះសម្តេច ហ៊ុន សែន ចុះទៅខេត្តបន្ទាយមានជ័យ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៨ តុលា ២០១៦) ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តដំណើរចុះតាមបណ្តាខេត្តទៀតហើយ ដើម្បីសំណេះសំណាលជាមួយមន្ត្រីរាជការ សាកសួរសុខទុក្ខប្រជាជាពលរដ្ឋ ក៏ដូចជាពិនិត្យមើលសមិទ្ធផលនានានៅតាមបណ្តាខេត្តផងដែរ។
Read More » -
លោកតា-លោកយាយ ជាប់លើចុងឈើ ត្រូវបានសង្គ្រោះ
សារព័ត៌មាន Cambodia News/ កំពង់ស្ពឺ (១៨ តុលា ២០១៦) ៖ ជំនន់ទឹកភ្លៀងហូរធ្លាក់ពីស្ទឹងព្រែកត្នោត បានជន់ឡើងពេញប្រៀបមាត់ស្ទឹង ក្នុងនោះប្រជាពលរដ្ឋដែលមានលំនៅដ្ឋានលើកោះមួយក្នុងស្ទឹង ស្ថិតក្នុងភូមិតាំងស្រឹង ឃុំសង្លែសាទប ស្រុកឱរ៉ាល់ ដែលជាប់នៅលើកោះនោះ ធ្វើឱ្យសាច់ញាតិមានការបារម្ភពីសុវត្ថិភាពអាយុជីវិតយ៉ាងខ្លាំង ។
Read More » -
សម្តេចតេជោ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នៅស្ថានទូតថៃ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៧ តុលា ២០១៦) ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ ព្រះករុណា…
Read More » -
ក្រសួងទេសចរណ៍លើកពេលធ្វើពិធីបុណ្យសមុទ្រ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៧ តុលា ២០១៦) ៖ គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៦ បានជូនដំណឹងថា ពិធីបុណ្យសមុទ្រជុំទី២ ឆ្នាំ២០១៦ ដែលគ្រោងរៀបចំឡើងពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ នឹងត្រូវលើកទៅប្រារព្ធនៅថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០១៦ វិញ។
Read More » -
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៦ខែតុលា ស្លាប់ ៤នាក់ របួស១១នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៧ តុលា ២០១៦) ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៨លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់៧នាក់ និងរងរបួសស្រាល៤នាក់។
Read More » -
ជំនន់ទឹកភ្លៀងបង្ខំឲ្យផ្អាកចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤
សារព័ត៌មាន Cambodia News/ កំពង់ស្ពឺ (១៧ តុលា ២០១៦) ៖ បន្ទាប់ពីទទួលរងភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាមក អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសផ្អាកចរាចរណ៍នៅលើផ្លូវជាតិលេខ ៤ នៅថ្ងៃអាទិត្យ នៅស្រុកភ្នំស្រួច ដោយកំណាត់ផ្លូវជាតិត្រង់ចំណុចអូរវែង ស្ថិតក្រោមទឹកជំនន់
Read More » -
លេងសិតតែជំពាមកៅស៊ូ និងគ្រាប់ឃ្លី
សារព័ត៌មាន Cambodia News// ភ្នំពេញ (១៧ តុលា ២០១៦) ៖ កាលយប់ម្សិលមិញអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនយុវជនស្ទាវម្នាក់ឈ្មោះ ញ៉េង តុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មសំណង់ មានទីលំនៅបច្ចុប្បន្ន សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ…
Read More » -
អ្នកកាសែតជើងចាស់ លោក សេក បរិសុទ្ធ បាត់បង់ជីវិតដោយជួបគ្រោះថ្នាក់ចរាចរណ៍
សារព័ត៌មាន Cambodia News/ ក្រចេះ (១៧ តុលា ២០១៦) ៖ កាលពីរសៀលថ្ងៃទី១៦ ខែតុលា លោកសេក បរិសុទ្ធ ដែលជាអ្នកកាសែតជើងចាស់ នឹងជាអ្នក ដែលមានបទពិសោធន៍ខ្ពស់ ហើយពូកែភាសាអង់គ្លេស បានទទួលមរណភាពដោយជួបគ្រោះថ្នាក់ក្រឡាប់រថយន្តនៅស្រុកសំបូរ ខេត្តក្រចេះ។
Read More » -
ជនជាតិកូរ៉េខាងត្បូង ៣នាក់ ត្រូវបានប៉ូលិសហ្វីលីពីនបាញ់សម្លាប់ក្នុងយុទ្ធនាការបង្រាបគ្រឿងញៀន
សារព័ត៌មាន Cambodia News/ សេអ៊ូល (១៤ តុលា ២០១៦) ៖ ជនជាតិកូរ៉េខាងត្បូង ០៣នាក់ ក្នុងនោះមានបុរសពីរនាក់ និងស្ត្រីម្នាក់ ដែលអ្នកទាំងនេះ មានអាយុខ្ទង់៤០ឆ្នាំ ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Bacolod ស្ថិតនៅក្បែររដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។ នេះបើយោងតាមមន្ត្រីមួយរូបនៃក្រសួងការបរទេសកូរ៉េខាងត្បូង។
Read More »