Cambodia News
-
ទាហានតួកគី៣នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅប្រទេសស៊ីរី
សារព័ត៌មាន Cambodia News/ តួកគី (២៥ វិច្ឆិកា ២០១៦) ៖ មានការវាយប្រហារតាមអាកាសនៅភាគខាងជើងនៃប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបណ្តាលឲ្យទាហានតួកគីចំនួន៣នាក់បានស្លាប់បាត់បងជីវិត ខណៈដែល១០នាក់ទៀតបានរងរបួសគ្រាដែលយោធាតួកគីជឿថា ការវាយប្រហារនេះគឺជាការប្រព្រឹត្តដោយកងកម្លាំងរដ្ឋាភិបាលនៃប្រទេសស៊ីរី។
Read More » -
អ្នកស្លាប់ក្នុងករណីរលំប៉មនៅស្ថានីយអគ្គិសនីនៅខេត្តជាំងស៊ីកើនដល់ ៦៧នាក់
សារព័ត៌មាន Cambodia News/ ប៉េកាំង (២៥ វិច្ឆិកា ២០១៦) ៖ ចំនួនមនុស្សស្លាប់នៅក្នុងហេតុការណ៍រលំប៉មបញ្ចុះសីតុណ្ហភាព នៅឯស្ថានីយ៍ថាមពលអគ្គិសនីមួយកន្លែងស្ថិតនៅក្នុង ទីក្រុង Fengcheng នៃខេត្តជាំងស៊ី ភាគអាគ្នេយ៍ប្រទេសចិនបានកើនឡើងដល់៦៧នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរចេញផ្សាយកាលពីល្ងាចម្សិលមិញ។
Read More » -
បំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅក្រុងបាកដាដស្លាប់ ៥៦នាក់ របួស៤៥នាក់
សារព័ត៌មាន Cambodia News/ អ៊ីរ៉ាក់ (២៥ វិច្ឆិកា ២០១៦) ៖ មនុស្សយ៉ាងតិច៥៦នាក់បានស្លាប់បាត់បង់ជីវិត ខណៈដែល៤៥នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្ត១គ្រឿងនៅស្ថានីយប្រេងមួយកន្លែងនៅភាគខាងត្បូងនៃទីក្រុងបាកដាដនៅប្រទេសអ៊ីរ៉ាក់កាលពីយប់មិញ។ នេះបានបំផ្លិចបំផ្លាញស្ថានីយប្រេងមួយកន្លែងនៅភាគខាងត្បូងនៃទីក្រុងបាកដាដនៅប្រទេសអ៊ីរ៉ាក់ដោយបានសម្លាប់មនុស្សយ៉ាងតិច៥៦នាក់ក្នុងនោះមានពលរដ្ឋអ៊ីរ៉ង់ចំនួន២០នាក់ដែរក្នុងការវាយប្រហារមួយដែលអះអាងដោយក្រុមរដ្ឋអ៊ីស្លាម។
Read More » -
សម្តេច ហ៊ុន សែន ផ្ញើលិខិតចូលរួមរំលែកទុក្ខដល់ភរិយាលោក សម រង្ស៊ី
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៥ វិច្ឆិកា ២០១៦) ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន បានផ្ញើលិខិតផ្លូវការចូលរួមរំលែកទុក្ខដល់លោកស្រី ជូឡុង សូមូរ៉ា ដែលម្តាយបង្កើតរបស់លោកស្រី គឺឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ…
Read More » -
ក្រសួងសុខាភិបាលព្រមានផាកពិន័យក្រុមហ៊ុនផលិតថ្នាំជក់មិនទាន់អនុវត្តតាមច្បាប់
Cambodia News/ ភ្នំពេញ (២៥ វិច្ឆិកា ២០១៦) ៖ យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ដែលបានចេញ កាលបីខែតុលា កន្លងទៅថ្មីៗហើយអ្នកយកព័ត៌មានយើងទទួលបាន នាថ្ងៃទី២៤ ខែវិច្ឆិកា នេះបានឲ្យដឹងថា អនុក្រឹត្យស្តីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ដែលមានទំហំ៥៥% បានចូលជាធរមានហើយចាប់តាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។
Read More » -
ឯកឧត្តមងួន ញុិល បកស្រាយរឿងគេបង្ហោះរូបថតរថយន្តរបស់លោក បើកបរបញ្ច្រាស់ទិសចរាចរណ៍
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៤ វិច្ឆិកា ២០១៦) ៖ យោងតាមផេកហ្វេសបុករបស់ ឯកឧត្តមបណ្ឌិត ងួន ញុិល – H.E Nguon Nhel អនុប្រធានរដ្ឋសភា បានធ្វើការបកស្រាយរឿងគេបង្ហោះរូបថតរថយន្តរបស់ ឯកឧត្តម បើកបរបញ្ច្រាស់ទិសចរាចរណ៍ នៅលើហ្វេសបុក…
Read More » -
ចាប់បង្ខាំងនារីជាសង្សារធ្វើទារុណកម្មដោយយកប្រដាប់លុញក្លៀករុកក្នុងប្រដាប់ភេទ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៤ វិច្ឆិកា ២០១៦) ៖ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៣ វិច្ឆិកា ស្ថិតនៅផ្ទះជួលមួយកន្លែង មានលេខ៥ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ មានករណីចាប់បង្ខាំងនារីជាសង្សារទុកធ្វើអំពើហិង្សាវាយដំ និងគំរាមសម្លាប់ មិន តែប៉ុណ្ណោះ ថែមទាំងធ្វើទារុណកម្មផ្លូវភេទយ៉ាងព្រៃផ្សៃទៀតផង…
Read More » -
ស្ពានហាលឆ្លងទៅអង្គរវត្ត នឹងផ្អាកចរាចរណ៍ ជំនួសដោយស្ពានបណ្តែតទឹក
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៤ វិច្ឆិកា ២០១៦) ៖ យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា ស្ពានហាលឆ្លងទៅប្រាសាទអង្គរវត្ត នឹងផ្អាកចរាចរណ៍ទាំងស្រុង ជំនួសដោយស្ពានបណ្តែតទឹក ដើម្បីធ្វើការជួសជុលឡើងវិញ។ អាជ្ញាធរជាតិអប្សរា មានកិច្ចសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន នឹងធ្វើការងារជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី ២
Read More » -
មុនចូលដល់រដូវរំហើយ កម្ពុជានឹងទទួលរងឥទ្ឋិពលព្យុះមួយទៀត
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៤ វិច្ឆិកា ២០១៦) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដល់សាធារណជនឲ្យបានដឹងថា បន្ទាប់ពីបានតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមកឃើញថា ប្រទេសកម្ពុជានឹងរងនូវសម្ពាធទាប ពីសមុទ្រចិនខាងត្បូងគ្រប់ដណ្តប់ ដែលអាចនឹងមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា…
Read More » -
ប៉ូលីសថៃអះអាងថា ជនជាតិថៃមានទំនាក់ទំនងជាមួយក្រុមIS
សារព័ត៌មាន Cambodia News/ ថៃ (២៣ វិច្ឆិកា ២០១៦) ៖ កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យធ្វើការស៊ើបអង្កេតលើរបាយការណ៍មួយពីប៉ូលីសអូស្ត្រាលីអំពីជនជាតិថៃមួយចំនួនដែលតាមសេចក្តីរាយកាណ៍ថាមានទំនាក់ទំនងជាមួយក្រុមសកម្មជនរដ្ឋអ៊ីស្លាម(ក្រុមIS)។ ប៉ូលីសថៃបានអះអាងជាលើកទីមួយថា ជនជាតិថៃមួយចំនួនដែលភាគច្រើននៅតំបន់ភាគខាងត្បូង មានទំនាក់ទំនងជាមួយក្រុមISនិងផ្តល់ការគាំទ្រដល់ក្រុមនេះ ។
Read More »