Cambodia News
-
នៅមុខតុលាការកំពូល ពុំមានការតវ៉ារបស់សកម្មជន ឬអ្នកគាំទ្រ CNRP ឡើយ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៦ វិច្ឆិកា ២០១៧) ៖ សវនាការរឿងរំលាយគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិរបស់តុលាការកំពូលនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានធ្វើឡើងដោយពុំមានការតវ៉ាពីសកម្មជនរបស់គណបក្សប្រឆាំងទេ បើទោះជាលោកស្រី មួរ សុខហួរ អនុប្រធានគណបក្សនេះបានអំពាវនាវឱ្យសកម្មជន និងអ្នកគាំទ្រ ប្រមូលផ្តុំគ្នានៅមុខតុលាការក៏ដោយ។
Read More » -
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ កម្មករនៅតំបន់រោងចក្រ7NG
សារព័ត៌មាន Cambodia News/ កណ្តាល (១៦ វិច្ឆិកា ២០១៧) ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករ-កម្មការិនីជាង១ម៉ឺននាក់ នៅតំបន់រោងចក្រ7NG ស្ថិតនៅក្នុងខេត្តកណ្តាល។ គោលបំណងសំខាន់នៃការអញ្ជើញចុះជួបសំណេះសំណាលប្រចាំសប្តាហ៍នេះ…
Read More » -
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៥ខែវិច្ឆិកាស្លាប់៣នាក់របួស១៥នាក់
សារព័ត៌មាន Cambodia News ភ្នំពេញ (១៦ វិច្ខិកា ២០១៧) ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៦លើក ។ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់៣នាក់របួសធ្ងន់១១នាក់ និងរបួសស្រាល៤នាក់។
Read More » -
តុលាការកំពូលចាប់ផ្តើមសវនាការលើបណ្តឹងរំលាយបក្សសង្គ្រោះជាតិហើយ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៦ វិច្ឆិកា ២០១៧) ៖ អត់មានការពន្យារពេលនោះឡើយនៅវេលាម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូលបានដំណើរការបើកសវនាការជាសាធារណៈលើបណ្តឹង រំលាយបក្សសង្គ្រោះជាតិ ខណៈដែលសវនាការនោះស្ថិតក្រោមវត្តមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប ។ ជាមួយនោះមេធាវីដើមបណ្តឹងចំនួន៤រូបក៏បានចូលរួមក្នុងសវនាការនេះផងដែរ ។
Read More » -
ចិនសន្យាជួយដោះមីននិងគ្រាប់ដែលអាមេរិកទំលាក់នៅកម្ពុជាឲ្យអស់ បើអាមេរិកផ្ដាច់ជំនួយ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៤ វិច្ឆិកា ២០១៧) ៖ ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣១និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីការជំរុញការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា នាយករដ្ឋមន្ត្រីចិន គឺលោក លី កឺឈៀង បានសន្យាថានឹងជួយដោះមីនឲ្យអស់នៅកម្ពុជា…
Read More » -
គ្រោះរញ្ជួយដីវាយប្រហារព្រំដែនអ៊ីរ៉ង់-អ៊ីរ៉ាក់សម្លាប់មនុស្សកើនដល់៤០២នាក់
សារព័ត៌មាន Cambodia News/ តេហេរ៉ង់ (១៤ វិច្ឆិកា ២០១៧) ៖ មនុស្សស្លាប់កើនដល់៤០២នាក់ហើយ ខណៈមនុស្សជាង៦,៦៥០នាក់ទៀតរងរបួស គិតចាប់តាំងពីថ្ងៃអាទិត្យក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ ដ៏កក្រើកមួយបានវាយប្រហារចំតំបន់ព្រំដែនរវាងអ៊ីរ៉ាក់ និងអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអ៊ីរ៉ង់ ចំណុចរំញ័រនៃហេតុការណ៍រញ្ជួយផែនដីខាងលើ បានកើតឡើងនៅចម្ងាយប្រមាណ ១០៣គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុង…
Read More » -
គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារព្រំដែនអ៊ីរ៉ាក់-អ៊ីរ៉ង់សម្លាប់មនុស្ស១៤១នាក់
សារព័ត៌មាន Cambodia News/ តេហេរ៉ង់ (១៣ វិច្ឆិកា ២០១៧) ៖ សារព័ត៌មានរុស្ស៊ី Russia Today (RT) ចេញផ្សាយនៅព្រឹកនេះថា មនុស្សយ៉ាងតិច១៤១នាក់បាត់បង់ជីវិត និងដល់ទៅជាង១,០០០នាក់បាត់បង់ជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧.៣រ៉ិចទ័រដ៏កក្រើកមួយ បានវាយប្រហារចំតំបន់ព្រំដែនរវាងអ៊ីរ៉ាក់-អ៊ីរ៉ង់ គិតចាប់តាំងពីថ្ងៃអាទិត្យម្សិលមិញ (តំបន់ក្នុងតំបន់រងការវាយប្រហារ)៕
Read More » -
តំណាងរាស្ត្រ CNRP នឹងបាត់បង់ប្រាក់ខែដោយស្វ័យប្រវត្តិ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៣ វិច្ឆិកា ២០១៧) ៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកមិញថា តំណាងរាស្ត្រ CNRP នឹងបាត់បង់ប្រាក់ខែ ដោយស្វ័យប្រវត្តិថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវរំលាយនោះ។ ទន្ទឹមនោះប្រាក់ខែរបស់ជំនួយការ និងទីប្រឹក្សាក៏ត្រូវកាត់ផ្តាចដែរ៕
Read More » -
រសៀលនេះក្រសួងមហាផ្ទៃនឹងដាក់ភស្តុតាងបន្ថែមពាក់ព័ន្ធការរំលាយបក្សសង្គ្រោះជាតិ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៣ វិច្ឆិកា ២០១៧) ៖ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ នារសៀលនេះ នឹងដាក់ភស្តុតាងសំខាន់ៗ ចំនួន៣បន្ថែមទៀត ក្នុងនោះក៏មានបញ្ជីឈ្មោះថ្នាក់ដឹកនាំបក្សប្រឆាំងដែលត្រូវហាមឃាត់ធ្វើនយោបាយរយះពេល៥ឆ្នាំ ជូនទៅតុលាការកំពូលនឹងជំនុំជម្រះបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ។ តាមគម្រោងតុលាការកំពូល នឹងបើកសវនាការ ទាក់ទងបណ្តឹងសុំរំលាយណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ…
Read More » -
សម្តេច ហ៊ុន សែន ៖ «បើមិនរំលាយ ស៊ីតែ ១ បើអត់រំលាយសង ១០០»
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៨ វិច្ចិកា ២០១៧៖ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកូនៗ ក្មួយកម្មករ កម្មការិនីជាង ១៤.០០០នាក់ មកពីរោងចក្រចំនួន២០ នៅតំបន់ចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី ៨ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន…
Read More »